ចំពោះបងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង) ពិធីកិច្ច "ចងដៃ" គឺជាទំនៀមទម្លាប់មួយក្នុងចំណោមទំនៀមទម្លាប់ដ៏ល្អឯកទាំងឡាយ មិនត្រឹមតែប្រព្រឹត្តឡើងក្នុងជីវភាពប្រចាំថ្ងៃប៉ុណ្ណោះទេថែមទាំងមានវត្តមានស្ទើរតែគ្រប់ពិធីកិច្ចទាំងអស់ទៀតផង។
បងប្អូនជនជាតិ ខ្មែរ ណាមបូ តែងតែរៀបចំពិធីកិច្ច "ចងដៃ" នៅក្នុងឱកាសមង្គលការ ខួបគម្រប់ខែ គម្រប់ឆ្នាំ បុណ្យបព្វជ្ជា របាំបុរាណ ពិធីបុណ្យចូលឆ្នាំជាដើម។

ឧបករណ៍ប្រើដើម្បី "ចងដៃ" គឺខ្សែអំបោះទាំងឡាយជាច្រើនពណ៌៖ ពណ៌ ស ពណ៌លឿង ក្រហមឬពណ៌ផ្កាឈូក ជួនកាលជាខ្សែអំបោះពណ៌ស - ពណ៌ផ្កាឈូកទាំងឡាយត្រូវបានត្បាញចូលគ្នា។
ក្នុងពិធីមង្គលការ បងប្អូនជនជាតិ ខ្មែរ ណាមបូ ប្រើខ្សែអំបោះពណ៌សដើម្បី "ចងដៃ" អោយកូនកំលោះកូនក្រមុំ បង្ហាញពីភាពជ្រះថ្លា បរិសុទ្ធ ស្មោះស្ម័គ្រ។ ក្នុងសិល្បៈរបាំបុរាណ នាដកនាដកាទាំងឡាយត្រូវបាន "ចងដៃ" ដោយខ្សែអំបោះពណ៌សឬលឿង។

នៅក្នុងប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំ ជាពិសេសបុណ្យចូលឆ្នាំថ្មី (បុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ) ព្រះសង្ឃតែងតែធ្វើពិធីកិច្ចចងខ្សែអំបោះក្រហមចម្រើនពរសេចក្តីសុខសាន្ត សុខភាពល្អដល់អ្នកទាំងឡាយដែលបាន "ចង ដៃ"...។

ពិធីកិច្ច "ចងដៃ" របស់ជនជាតិ ខ្មែរ ណាមបូ បង្កប់នូវសេចក្តីជឿជាក់ សំណាងល្អ ពាក្យប្រៀនប្រដៅរបស់មនុស្សជំនាន់មុន ឆ្ពោះទៅរកភាពកក់ក្តៅ សម្បូរសប្បាយ សុភមង្គល ភាពសុខក្សេមក្សាន្ត បរិបូរណ៍ក្នុងជីវិតទាំងអស់គ្នា៕
អត្ថបទ៖ សឺន កាវថាំង
រូបថត៖ សឺន កាវថាំង - ឡេ អៀនថាញ់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កញ្ញា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ