នៅថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២២ នៅកេរដំណែលជាតិពិសេសនៃប្រាសាទ ប៉ូក្លងហ្គារ៉ាយ នៅទីក្រុង ផានរ៉ាង - ថាបចាម (ខេត្ត និញធន់) បងប្អូនជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនាបានប្រារព្ធពិធីបុណ្យ កាតេ ឆ្នាំ ២០២២។
ក្នុងលំហរនៃប្រាសាទបុរាណ អ្នកមុខអ្នកការសមណ ស័ក្តិព្រហ្មញ្ញសាសនា ចាម សំដែងការដឹងគុណ រំលឹកនឹកដល់ព្រះអាទិទេព បុព្វការីជន បានប្រទាន ភ្លៀងខ្យល់អំណោយផល រដូវកាលលូតសាស់ល្អគ្រប់ក្រុមគ្រួសារទទួលបាន សម្បូរសប្បាយ អរគុណបក្ស រដ្ឋ បានយកចិត្តទុកដាក់គិតគូរជីវភាពរស់នៅ បងប្អូនជនជាតិពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធូរធារ មុខមាត់ភូមិ ចាម ផ្លាស់ផ្តូរពីមួយថ្ងៃទៅមួយថ្ងៃ។

ដោយមានអត្ថន័យនៃវប្បធម៌ - ប្រវត្តិសាស្ត្រសំខាន់ ឆ្នាំ ២០១៧ "ពិធីបុណ្យ កាតេ របស់ជនជាតិ ចាម ខេត្ត និញធន់" ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌ វប្បធម៌អរូបីថ្នាក់ជាតិ។


ពិធីបុណ្យ កាតេ មិនត្រឹមតែបំពេញតម្រូវការខាងជំនឿ ព្រលឹងវិញ្ញាណ មនោសញ្ចេតនារបស់បងប្អូនជនជាតិ ចាម ប៉ុណ្ណោះទេ ថែមទាំង រួមចំណែកផ្សព្វផ្សាយពីវប្បធម៌ រូបភាពរបស់ខេត្ត និញធន់ ដល់ភ្ញៀវទេសចរ ក្នុងនិងក្រៅប្រទេសផងដែរ៕
អត្ថបទនិងរូបថត៖ ង្វៀន ថាញ់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ វិច្ឆិកា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង