ក្នុងអំឡុងពេលជាង ១០០ ឆ្នាំកកើតឡើងនិងអភិវឌ្ឍ ទោះបីឆ្លងកាត់ភាពមិនទៀងទាត់ក្នុងដំណើរវិវត្តជាច្រើនក៏ដោយក៏ប៉ុន្តែប្រជាជនឃុំ ឡុងខាញ់អា ស្រុក ហុងងឺ (ខេត្ត ដុងថាប) នៅតែផ្សារខ្ជាប់ជាមួយរបរត្បាញកន្សែងបង់ក។ បច្ចុប្បន្នភូមិសិប្បកម្មមានក្រុមគ្រួសារជិត ៦០ គ្រួ កីតម្បាញចំនួន ១៥០ កី បង្កការងារធ្វើជូនពលករមូលដ្ឋានជាង ៣០០ នាក់។
ជារៀងរាល់ឆ្នាំ ភូមិសិប្បកម្ម ផលិត ផ្គត់ផ្គង់ចេញទៅទីផ្សារជាង ៥ លានកន្សែងបង់កគ្រប់ប្រភេទ តម្លៃលក់ចេញចាប់ពី ៥០.០០០ ទៅ ១៦០.០០០ ដុង អាស្រ័យទៅលើប្រភេទ ពណ៌សម្បុរ ទំហំខ្នាត។ ប្រឈមនឹងបញ្ហាអំពីការមានវត្តមានរបស់ភូមិសិប្បកម្មប្រជាជនឃុំ ឡុង ខាញ់អា បានកែលម្អ ច្នៃប្រឌិតឥតឈប់ឈរ គួបផ្សំរវាងកត្តា ប្រពៃណីនិងទំនើប បង្កើតចេញបណ្តាផលិតផលសមស្របតាមតម្រូវការទីផ្សារ។


កន្សែងបង់ក ឥឡូវមិនត្រឹមតែមានពណ៌ខ្មៅ ពណ៌ត្នោតប៉ុណ្ណោះទេ ហើយថែមទាំងប៉ាក់ រូបភាពពិសេសប្រចាំតំបន់របស់ ដុងថាប ពីលើនោះទៀតផងដូចជា៖ ផ្កាឈូក សត្វក្រៀលក្បាលក្រហមជាដើម។ ក្រៅពីផលិតផលចម្បងគឺកន្សែងបង់ក មាមីងបងប្អូនភូមិសិប្បកម្មថែមទាំងច្នៃប្រឌិតចេញបណ្តាផលិតផលដូចជា៖ អាវសឺមិស អាវផាយ កាបូបដៃ មួក។ល។ ត្រូវបានភ្ញៀវទេសចរក្នុងនិងក្រៅ ប្រទេសនិយមចូលចិត្តទៀតផង។


យោងតាមលោក ង្វៀន ភឿកធៀន អនុប្រធានគណៈកម្មាធិការ ប្រជាជនខេត្ត ដុងថាប របរត្បាញកន្សែងបង់កឃុំ ឡុងខាញ់អា ទើបតែបានក្រសួង វប្បធម៌ កីឡានិងទេសចរណ៍ដាក់បញ្ចូលក្នុងបញ្ជីរាយនាម បេតិកភណ្ឌវប្បធម៌ អរូបីជាតិ។ នេះជាការកត់សម្គាល់ លើកសរសើរសក្តិសមជាមួយសមិទ្ធផល ពលកម្មរបស់មនុស្សគ្រប់ជំនាន់ថែរក្សា ពង្រីកតម្លៃវប្បធម៌នៃដែនដីនេះ៕
អត្ថបទនិងរូបថត៖ ញឹតអាន
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង