ដោយមានបំណងចង់បានរួមកម្លាំងកសាងស្រុកកំណើត បានជាបន្ទាប់ពីរៀនចប់សញ្ញាបត្រវេជ្ជសាស្រ្ដកម្រិតមធ្យមឆ្នាំ ២០០៥ រួចបងស្រី ស៊ុង អ៊ីមួ សម្រេចចិត្តត្រឡប់មកធ្វើការនៅមណ្ឌលសុខភាពឃុំ ហាងកៀ វិញ។ បន្ទាប់ពីការខិតខំប្រឹងប្រែងជាច្រើននៅលើដែនដីដ៏លំបាកលំបិន ឆ្នាំ ២០១០ បងស្រី ស៊ុង អ៊ីមួ ត្រូវបានបញ្ចូលសមាជិកបក្សកុម្មុយនិស្ត វៀតណាម។

ដើម្បីសម្រេចបានល្អការងាររបស់កម្មាភិបាលពេទ្យ បក្ខនារីមួយរូបក្នុងអំឡុងពេលបំពេញការងារ បងស្រី ស៊ុង អ៊ីមួ តែងតែសហការជាមួយអាជ្ញាធរឃុំ ហាងកៀ និងឃុំ ប៉ា ក ឃោសនា ផ្សព្វផ្សាយគោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋយ៉ាងសកម្ម ស្របពេលនោះដែរចលនាបងប្អូនជនជាតិចេញទៅមណ្ឌលសុខភាពពិនិត្យ ព្យាបាលជំងឺ បំបាត់ចោលទំនៀមទម្លាប់ឱនថយ អប្បិយជំនឿជាដើម។ ប្រឈមមុខនឹងស្ថានភាពលំបាកលំបិនរបស់គ្រួសារ បងប្រុសបងស្រី ខា អាវ៉ៅ វ៉ាង អ៊ីយួ ក្នុងអំឡុងពេល ៦ ឆ្នាំកន្លង បងស្រី ស៊ុង អ៊ីមួ ក៏ជួយគាំពារទំនុកបម្រុងកូនទាំងពីររបស់បងប្រុសបងស្រីគឺ ខា អ៊ីបាវ និង ខា អាលេញ។


ដើម្បីឱ្យក្តីស្រមៃពីភូមិ ម៉ុង មួយដ៏ស៊ីវិល័យ អភិវឌ្ឍក្លាយជាការពិត បងស្រី ស៊ុង អ៊ីមួ បានកសាងគំរូផ្ទះស្នាក់ទេសចរណ៍សហគមន៍ អ៊ីមួ ជោគជ័យ ក្លាយជានារីជនជាតិ ម៉ុង ដំបូងគេធ្វើផ្ទះស្នាក់ទេសចរណ៍សហគមន៍នៅលើដែនដី ហាងកៀ - ប៉ា ក។ មិនត្រឹមតែបម្រើភ្ញៀវទេសចរប៉ុណ្ណោះទេ ផ្ទះស្នាក់ទេសចរណ៍សហគមន៍ អ៊ីមួ ក៏ជាកន្លែងសម្តែង រក្សាទុកជាច្រើនតម្លៃវប្បធម៌ជនជាតិ ម៉ុង ទៀតផង "ដំបូលផ្ទះទីពីរ" របស់កុមារតូចៗ ជាច្រើនមានស្ថានភាពលំបាកលំបិននៅឃុំ ហាងកៀ។ លោក វ៉ាង អាវ៉ាវ លេខាគណៈកម្មាធិការបក្សឃុំ ហាងកៀ មានប្រសាសន៍ថា ផ្ទះស្នាក់ទេសចរណ៍សហគមន៍ អ៊ីមួ ដាក់ឱ្យដំណើរការបានចូលរួមចំណែកផ្សព្វផ្សាយដែនដី ហាងកៀ ដ៏ស្រស់បំព្រងជាមួយភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស ជំរុញការអភិវឌ្ឍគំរូទេសចរណ៍សហគមន៍ក្នុងស្រុក។


ជោគជ័យរបស់បងស្រី ស៊ុង អ៊ីមួ បានជម្រុលទឹកចិត្តអោយបងប្អូនជនជាតិអោយជាច្រើនយុវជនភូមិ ម៉ុង ស្វាហាប់ ច្នៃប្រតិដ្ឋ រកវិធីក្លាយជាអ្នកមានលើដែនដី ហាងកៀ - ប៉ា ក។ ដោយមានការខិតខំមិនចេះនឿយហត់ បងស្រី ស៊ុង អ៊ីមួ ក្លាយជាគំរូតួយ៉ាងមួយក្នុងចំណោមគំរូតួយ៉ាងនៃចលនាប្រលងប្រណាំងស្នេហាជាតិខេត្ត ហ្វាប៊ិញ ដំណាក់កាលឆ្នាំ ២០១៨ - ២០២២ ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំង ៤ នាក់ ដែលមានកិត្តិយសទទួលពានរង្វាន់ KOVA ផ្នែកការរស់នៅដ៏ស្អាតឆ្នាំ ២០២២ គឺជាគំរូនារីជនជាតិភាគតិច តួយ៉ាងក្នុងចលនាសិក្សារៀនសូត្រនិងធ្វើតាមប្រសាសន៍របស់លោកអ៊ំ ហូ។ល។
អត្ថបទនិងរូបថត៖ លឺវ ត្រុងដាត
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ អៀនថាញ់