ការអប់រំជនជាតិនៅលើភូមិសាស្រ្តខេត្តត្រូវបានផ្តោតជាសំខាន់។ ប្រព័ន្ធវិទ្យាល័យ អន្តេវាសិកជនជាតិ និងវិទ្យាល័យជនជាតិបង្រៀននិងរៀនពេញមួយថ្ងៃទាំងឡាយត្រូវបានរក្សាជាប្រចាំនិងអភិវឌ្ឍ រួមចំណែកមិនតិចឡើយក្នុងការលើកកម្ពស់ចំណេះដឹងទូទៅជូនសិស្សជនជាតិភាគតិច ជាកន្លែងបង្កើតប្រភពធនធានមនុស្សមានគុណភាពសម្រាប់តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។

ការខិតខំប្រឹងប្រែងទាំងឡាយក្នុងការអភិវឌ្ឍវិស័យអប់រំជនជាតិបាននាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានជាច្រើនសម្រាប់ខេត្ត ដាក់ឡាក់។ មិនត្រឹមតែជួយអោយសិស្សជនជាតិភាគតិចមានឱកាសរៀនសូត្រស្មើភាពគ្នា ការអប់រំជនជាតិប៉ុណ្ណោះទេ ថែមទាំងជាគន្លឹះដើម្បីលើកកម្ពស់ស្មារតីយល់ដឹងសហគមន៍ កែលម្អគុណភាពការរស់នៅ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយស្ថិរភាពនៅមូលដ្ឋានទៀតផង។

បច្ចុប្បន្នខេត្ត ដាក់ឡាក់ មានសិស្សសាលាជិត ៥០០.០០០ នាក់ ក្នុងនោះមានជាង ១៦៨.០០០ ប្អូនជាសិស្សសាលាជនជាតិភាគតិច។ ដោយតម្រង់ទិសដៅយុទ្ធសាស្ត្រនិងការរួមដៃគ្នានៃប្រព័ន្ធនយោបាយទាំងមូល ខេត្ត ដាក់ឡាក់ កំពុងសាបព្រោះ "គ្រាប់ពូជចំណេះវិជ្ជា" ទាំងឡាយដ៏មានតម្លៃពីមួយជំហានទៅមួយជំហាន រួមចំណែកកសាងអនាគតភ្លឺស្វាងស្រស់បំព្រងមួយសម្រាប់សិស្សជនជាតិភាគតិចជំនាន់ក្រោយនៅលើដែនដី តីង្វៀន សម្បូរទៅដោយអត្តសញ្ញាណ៕
អត្ថបទនិងរូបថត៖ ង្វៀន យុង
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ អៀនថាញ់