ជនជាតិ បាណា នៅខេត្ត ប៊ិញឌិញ មានរបរសិប្បកម្មប្រពៃណីជាច្រើនមុខ ក្នុងនោះ មានរបរត្បាញរវៃ។ ក្នុងចំណោមផលិតផលតម្បាញរវៃទាំងឡាយ កាផាគឺជាប្រភេទផលិតផលមានលក្ខណៈដាច់ដោយឡែកបំផុត។
ប៊ិញឌិញ គឺជាខេត្តជាប់មាត់សមុទ្រដែលស្ថិតនៅប៉ែកខាងត្បូងនៃភូមិភាគកណ្តាល មានឆ្នេរសមុទ្រប្រវែង ១៣៤ គីឡូម៉ែត្រលាតសន្ធឹងតាមបណ្តោយប៉ែកខាងកើតនៃខេត្តដោយមានជិតពាក់កណ្តាលចំនួនស្រុក ទីក្រុងជាប់មាត់សមុទ្រ ត្រូវបានធម្មជាតិប្រទានអោយនូវរមណីយដ្ឋាននិងតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាច្រើនកន្លែង។ នៅទីនេះមានកោះ តំបន់ឆ្នេរសម្រាប់ហែលឬមុជទឹកសមុទ្រធំតូចផ្សេងៗ ដូចជា គ្វីញើន ហ្គេញរ៉ាង បាយយ៉ាយ ញើនលី អែវហ្ស ។ល។
សារមន្ទីរចម្រុះខេត្ត ប៊ិញឌិញ កំពុងរក្សាទុកដាក់តាំងវត្ថុបុរាណចំនួន ៤ ដែលបានរដ្ឋាភិបាលទទួល ស្គាល់គឺជារតនវត្ថុជាតិ សុទ្ធតែជាវណ្ណកម្មចម្លាក់ដ៏ល្អឯករបស់ជនជាតិ ចាម ដែលមានអាយុកាលជិត ១.០០០ ឆ្នាំ