ជនជាតិ បាណា នៅខេត្ត ប៊ិញឌិញ មានរបរសិប្បកម្មប្រពៃណីជាច្រើនមុខ ក្នុងនោះ មានរបរត្បាញរវៃ។ ក្នុងចំណោមផលិតផលតម្បាញរវៃទាំងឡាយ កាផាគឺជាប្រភេទផលិតផលមានលក្ខណៈដាច់ដោយឡែកបំផុត។
កាផាជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់ ដែលមិនអាចខ្វះបានក្នុងជីវភាពរស់នៅប្រចាំថ្ងៃផង ហើយជាសម្រស់វប្បធម៌បញ្ជាក់ពីភាពប៉ិនប្រសប់របស់បងប្អូនជនជាតិ បាណា នៅ ប៊ិញឌិញ ទៀតផង។
ដើម្បីថែរក្សារបរតម្បាញកាផាជាប្រពៃណីនោះ ជនជាតិ បាណា នៅ ប៊ិញ ឌិញ បានឃ្មាតខី្មក្នុងការ បង្ហាត់បង្រៀនអោយស្រទាប់ យុវជនយុវតីវ័យក្មេងពីរបៀបត្បាញកាផា លើកទឹកចិត្តកូនក្មួយឲ្យប្រើប្រាស់កាផាសម្រាប់ការស្ពាយ លីសែង ទុកដាក់ឧបករណ៍ប្រើប្រាស់ ហើយចូលរួមដាក់តាំងក្នុងពិធីបុណ្យផ្សេងៗ…។
ក្រៅពីនោះ ចាស់ព្រឹទ្ធាចារ្យ អ្នកមានវ័យចំណាស់ថែមទាំងបានលើកជាសំណើដល់អាជ្ញាធរឲ្យមានគោលនយោបាយជំនួយសម្រាប់អភិវឌ្ឍន៍របរ តម្បាញកាផាដើម្បីបង្កើតបានផលិតផលទេសចរណ៍ដាច់ដោយឡែកមួយនៃបងប្អូនជនជាតិ៕
អត្ថបទនិងរូបថត៖ ទឿងក្វឹន
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កញ្ញា ឆ្នាំ ២០២១ ដោយ៖ ទេវី