សារមន្ទីរចម្រុះខេត្ត ប៊ិញឌិញ កំពុងរក្សាទុកដាក់តាំងវត្ថុបុរាណចំនួន ៤ ដែលបានរដ្ឋាភិបាលទទួល ស្គាល់គឺជារតនវត្ថុជាតិ សុទ្ធតែជាវណ្ណកម្មចម្លាក់ដ៏ល្អឯករបស់ជនជាតិ ចាម ដែលមានអាយុកាលជិត ១.០០០ ឆ្នាំ រួមមាន៖ រូបចម្លាក់ លៀនទេពទេវីមហិង្សាសុរាម៌ទិនី (ត្រូវបានទទួលស្គាល់ឆ្នាំ ២០១៥) រូបចម្លាក់ លៀនព្រះព្រហ្ម (ត្រូវបានទទួលស្គាល់ឆ្នាំ ២០១៦) និងរូបចម្លាក់ លៀនពីរផ្ទាំងបក្សីគ្រុឌកំពុងសម្លាប់សត្វនាគ (ត្រូវបានទទួលស្គាល់កាលពីចុងឆ្នាំ ២០១៧)។
បន្ទាប់ពីវត្ថុបុរាណត្រូវបានទទួលស្គាល់ជារតនវត្ថុជាតិភ្លាម សារមន្ទីរចម្រុះខេត្ត ប៊ិញឌិញ បានរៀបចំថ្មី ស៊ីជម្រៅនូវខ្លឹមសារនៃវត្ថុបុរាណទាំងនោះ ធ្វើបច្ចុប្បន្នភាពហើយដាក់បញ្ចូលទៅក្នុងកម្មវិធីអធិប្បាយឧទ្ទេសនាម ផ្តោតជាសំខាន់ទៅ លើការអធិប្បាយស៊ីជម្រៅ មានចំណុចលេចឡើងដើម្បីបង្កនូវភាពទាក់ទាញចំពោះភ្ញៀវ ជាពិសេសចំពោះបណ្ដាមុខសញ្ញាធ្វើការងារស្រាវ ជ្រាវ និស្សិតជាដើម ក្នុងគោលបំណង បង្កើនប្រសិទ្ធភាពក្នុងការឃោសនាផ្សព្វផ្សាយ ក៏ដូចជាលើកកម្ពស់តម្លៃបេតិកភណ្ឌរបស់រតនវត្ថុ។
វត្ថុបុរាណទាំង ៤ ដែលត្រូវបានរដ្ឋាភិបាលទទួលស្គាល់ជារតនវត្ថុជាតិអាចចាត់ទុកជាវណ្ណកម្មដ៏អស្ចារ្យបំផុតក្នុងចម្លាក់ វិចិត្រសិល្បៈ ចាម ដែលមាន តែអញ្ជើញ មកកាន់ខេត្ត ប៊ិញឌិញ ប៉ុណ្ណោះ ទើបបានឃើញ បានគយគន់៕
ថាញ់ទុង