ប៊ិញឌិញ គឺជាខេត្តជាប់មាត់សមុទ្រដែលស្ថិតនៅប៉ែកខាងត្បូងនៃភូមិ ភាគកណ្តាល មានឆ្នេរសមុទ្រប្រវែង ១៣៤ គីឡូម៉ែត្រលាតសន្ធឹងតាមបណ្តោយប៉ែកខាងកើតនៃខេត្តដោយមានជិតពាក់កណ្តាលចំនួនស្រុក ទីក្រុងជាប់មាត់សមុទ្រ ត្រូវបានធម្មជាតិប្រទានអោយនូវរមណីយដ្ឋាននិងតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាច្រើនកន្លែង។
នៅទីនេះមានកោះ តំបន់ឆ្នេរសម្រាប់ហែលឬមុជទឹកសមុទ្រធំតូចផ្សេងៗ ដូចជា គ្វីញើន ហ្គេញរ៉ាង បាយយ៉ាយ ញើនលី អែវហ្ស ។ល។ ឆ្នេរសមុទ្រស្ទើរតែទាំងអស់សុទ្ធតែមានភាពរាបស្មើជាបង្គួរ ខ្សាច់ពណ៌ លឿង ទឹកសមុទ្រខៀវថ្លាឆ្វង់និងពោរពេញទៅដោយពន្លឺព្រះអាទិត្យ។
តំបន់ឆ្នេរសម្រាប់ហែលឬមុជទឹកសមុទ្រដ៏ស្រស់ស្អាតទាំងអស់ភាគច្រើន គឺស្ថិតលើភូមិសាស្ត្រទីក្រុង គ្វីញើន និងតំបន់ជិតៗ ផ្ដល់ភាពងាយស្រួលយ៉ាងខ្លាំងដល់ការរៀបចំប្លង់គោលនិងការវិនិយោគកសាងអោយក្លាយទៅជាបណ្តុំ ខ្សែទេសចរណ៍ឆ្នេរសមុទ្រ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ ខេត្ត ប៊ិញឌិញ បានក្លាយទៅជាគោលដៅដ៏ទាក់ ទាញមួយដែលទាក់ទាញ វិនិយោគិនធំៗ ជាច្រើន។
លេចធ្លោជាងគេគឺក្រុមហ៊ុនសាជីវកម្ម FLC Sun Group Vina Capital ។ល។ មានគម្រោងវិនិយោគលើវិស័យសម្រាកលំហែកាយប្រណិតៗ រួចទៅហើយ រួមចំណែកបង្កបង្កើតសន្ទុះថ្មីសម្រាប់ផ្នែកទេសចរណ៍នៃខេត្តជាប់មាត់សមុទ្រមួយនេះ៕
ផលិតដោយ៖ ដាំងខាយ (ទីភ្នាក់ងារព័ត៌មានវៀតណាម)
បញ្ចូលអត្ថបទដោយ៖ យ័ញឡើយ