យោងតាមទំនៀមទម្លាប់របស់ជនជាតិ ថៃ នៅភូមិ សៀង ក្មេងៗ ស្រីបានរៀនពីជីដូន ពីម្តាយរបៀបរវៃសូត្រ ត្បាញសំពត់តាំងពីតូចមកម៉្លេះ

របរត្បាញសំពត់សង្កិមរបស់ជនជាតិ ថៃ នៅប៉ែកខាងលិចស្រុកទេស ងេ

ស្ថិតនៅចម្ងាយពីទីកណ្តាលនៃស្រុក កនកួង (ខេត្ត ងេអាន) ប្រហែល ២០ គីឡូម៉ែត្រ ភូមិ សៀង ឃុំ មោនសឺន បច្ចុប្បន្ននៅតែរក្សាទុកតម្លៃវប្បធម៌ជាច្រើនរបស់បងប្អូនជនជាតិ ថៃ ក្នុងនោះមានរបរត្បាញសំពត់សង្កិម។ ក្រៅពីការបង្កើនប្រាក់ចំណូល របរត្បាញសំពត់សង្កិមនៅទីនេះថែមទាំងរួមចំណែកសាយភាយតម្លៃវប្បធម៌ប្រពៃណីទាំងឡាយរបស់ជនជាតិ ថៃ នៅប៉ែកខាងលិចស្រុកទេស ងេ ។ល។

ជនជាតិ អ៊ើឌូ នៅភូមិ វ៉ាំងម៉ូន ឃុំ ង៉ាមីស្រុក តឿងយឿង នៅតែថែរក្សាបានលក្ខណៈវប្បធម៌ប្រពៃណីជាច្រើនរបស់ជនជាតិខ្លួន

ចង្វាក់​ជីវិត​នៅលើ​ភូមិ​តាំងទី​លំនៅឡើងវិញរបស់​ជន​ជាតិ​ អ៊ើ​ឌូ

អ៊ើឌូ គឺជាជនជាតិមួយក្នុងចំណោមជនជាតិទាំង ៥ មានចំនួនមនុស្សតិចបំផុតរួមជាមួយនឹងជនជាតិ ស៊ីឡា ពូប៉ែវ ប្រូវ និង រើម៉ាំ ក្នុងសហគមន៍ ជនជាតិ វៀត ណាម ទាំង ៥៤ ជនជាតិ។ ជនជាតិ អ៊ើឌូ មានវត្តមាន នៅលើភូមិសាស្រ្តខេត្ត ងេអាន តែមួយកន្លែងគត់។ យោងតាមតួលេខជំរឿនជនជាតិភាគតិចទាំង ៥៣ កាលពីថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០១៩ ជនជាតិ អ៊ើឌូ មានមនុស្សចំនួន ៤២៨ នាក់ ក្នុងនោះបុរសគឺ ២៣៧ នាក់ ស្ត្រីគឺ ១៩១ នាក់។ អត្រាចំនួនប្រជាជនរស់នៅតំបន់ជន
ការយាមល្បាតព្រំដែនរបស់បណ្តាយុទ្ធជនប៉ុស្តិ៍ការពារព្រំដែន មីលី និងកងកម្លាំងសមត្ថកិច្ចប្រជាជនមូលដ្ឋាន

ការរក្សាខ្ជាប់ខ្ជួនសន្តិសុខនៅតំបន់ខ្ពង់រាបព្រំដែន គីសឺន

ប៉ុស្តិ៍ការពារព្រំដែន មីលី ស្រុក គីសឺន (ខេត្ត ង៉េអាន) មានភារកិច្ចគ្រប់គ្រងការពារខ្សែបន្ទាត់ព្រំដែនប្រវែង ៤៨,៤៦៨ គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រឃុំចំនួន ២ គឺ ឃុំ មីលី និង បាក់លី ប្រជាជនជាង ១ ម៉ឺននាក់ រួមមានជនជាតិ គិញ ថៃ ឃ្មុ និង ម៉ុង កន្លែងមានអត្រាក្រីក្រជិត ៦០ ភាគរយ។
វត្ត ដាយត្វេ ស្ថិតនៅលើកំពូលភ្នំខ្ពស់បំផុតនៃជួរភ្នំ ដាយហ្វេ ចំណុះ ឃុំ ណាមអាញ់ ស្រុក ណាមដាន សព្វថ្ងៃនេះជាកន្លែងមួយក្នុងចំណោមកន្លែងធ្វើធម្មយាត្រារមណីយដា្ឋនមួយលំដាប់លេខមួយអំពីវប្បធម៌ប្រវត្តិសាស្ត្រនៃដែនដីប៉ែកខាងជើងនៃភូមិភាគកណ្ដាល

ស្រុក ណាមដាន អភិវឌ្ឍវប្បធម៌ផ្សារភ្ជាប់នឹងទេសចរណ៍

ជាស្រុកកំណើតរបស់លោកប្រធាន ហូ ជីមិញ ដោយមានមណ្ឌលកេរដំណែលប្រវត្តិសាស្ត្រជាតិពិសេស គីមលៀន ស្រុក ណាមដាន (ខេត្ត ងេអាន) ត្រូវបានចាត់ទុកថាជាមូលដ្ឋានមានប្រៀបខ្លាំងអំពីការអភិវឌ្ឍទេសចរណ៍។ ជាពិសេស ក្នុងអំឡុងពេលបច្ចុប្បន្ននេះ ស្រុក ណាមដាន កំពុងដាក់ដំណើរការកសាងស្រុកជនបទថ្មីគំរូតាមទិសដៅអភិវឌ្ឍវប្បធម៌ផ្សារភ្ជាប់នឹងទេសចរណ៍។ល។
ដើម្បីជួយបងប្អូនជនជាតិរួចផុតពីភាពក្រីក្រ ស្រុក គីសឺន (ខេត្ត ងេអាន)កំណត់ការចិញ្ចឹមសត្វពាហនៈជាផ្នែកមួយក្នុងចំណោមផ្នែកសេដ្ឋកិច្ចមុខព្រួញរបស់មូលដ្ឋាន

រួចផុតភាពក្រីក្រដោយចិញ្ចឹមសត្វពាហនៈ

គីសឺន ជាស្រុកព្រំដែនលំបាកលំបិនបំផុតរបស់ខេត្ត ងេអាន។ ដើម្បីជួយបងប្អូនជនជាតិរួចផុតពីភាពក្រីក្រ ស្រុក គីសឺន កំណត់ការចិញ្ចឹមសត្វពាហនៈជាផ្នែកមួយក្នុងចំណោមផ្នែកសេដ្ឋកិច្ចមុខព្រួញរបស់មូលដ្ឋាន។
កងទ័ពការពារព្រំដែនខេត្ត ងេអាន ជួយបងប្អូនជនជាតិដានឡាយ បើកទូលាយផ្លូវដើម្បីអោយបងប្អូនមាមីងងាយស្រួលធ្វើដំណើរទៅមក

ចំណងមេត្រីភាពដ៏កក់ក្តៅរវាងកងទ័ពនឹងប្រជាជននៅប៉ែកខាងលិចខេត្ត ងេអាន

ក្រោយរយៈពេល៤៥ឆ្នាំរំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (៣០ខែមេសាឆ្នាំ១៩៧៥-៣០ខែមេសាឆ្នាំ២០២០) នៅបណ្ដាភូមិព្រំដែននាប៉ែកខាងលិចខេត្ត ងេអាន កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត ងេអាន មិនត្រឹមតែបំពេញល្អភារកិច្ចការពារអធិបតេយ្យព្រំដែនជាតិប៉ុណ្ណោះទេ នៅជាកងកម្លាំងស្នូលក្នុងការពង្រឹងប្រព័ន្ធនយោបាយជួយបងប្អូនជនជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច កែលម្អជីវភាពរស់នៅ រួមចំណែកផ្លាស់ប្តូរមុខមាត់ជនបទនៅតំបន់ព្រំប្រទល់។
ចាស់ភូមិគំរូនៃភូមិ ទ្រុងលឿង

ចាស់ភូមិគំរូនៃភូមិ ទ្រុងលឿង

ជីវភាពរស់នៅរបស់បងប្អូនជនជាតិនៅស្រុក តឹនគី (ខេត្ត ងេអាន) បាននិងកំពុងតែកែលម្អប្រសើរឡើងយ៉ាងច្បាស់ក្រឡែតអាស្រ័យដោយតួនាទីដ៏សំខាន់របស់ចាស់ភូមិ ប្រធានភូមិជាច្រើន ក្នុងនោះ មានចាស់ភូមិ ទ្រឿងវៀតវ៉ាន់ ជាជនជាតិ ថូ នៅភូមិ ទ្រុងលឿង ឃុំ តឹនស៊ន់។