ស្រុក ណាមដាន អភិវឌ្ឍវប្បធម៌ផ្សារភ្ជាប់នឹងទេសចរណ៍

វត្ត ដាយត្វេ ស្ថិតនៅលើកំពូលភ្នំខ្ពស់បំផុតនៃជួរភ្នំ ដាយហ្វេ ចំណុះ ឃុំ ណាមអាញ់ ស្រុក ណាមដាន សព្វថ្ងៃនេះជាកន្លែងមួយក្នុងចំណោមកន្លែងធ្វើធម្មយាត្រារមណីយដា្ឋនមួយលំដាប់លេខមួយអំពីវប្បធម៌ប្រវត្តិសាស្ត្រនៃដែនដីប៉ែកខាងជើងនៃភូមិភាគកណ្ដាល
វត្ត ដាយត្វេ ស្ថិតនៅលើកំពូលភ្នំខ្ពស់បំផុតនៃជួរភ្នំ ដាយហ្វេ ចំណុះ ឃុំ ណាមអាញ់ ស្រុក ណាមដាន សព្វថ្ងៃនេះជាកន្លែងមួយក្នុងចំណោមកន្លែងធ្វើធម្មយាត្រារមណីយដា្ឋនមួយលំដាប់លេខមួយអំពីវប្បធម៌ប្រវត្តិសាស្ត្រនៃដែនដីប៉ែកខាងជើងនៃភូមិភាគកណ្ដាល

ជាស្រុកកំណើតរបស់លោកប្រធាន ហូ ជីមិញ ដោយមានមណ្ឌលកេរដំណែលប្រវត្តិសាស្ត្រជាតិពិសេស គីមលៀន ស្រុក ណាមដាន (ខេត្ត ងេអាន) ត្រូវបានចាត់ទុកថាជាមូលដ្ឋានមានប្រៀបខ្លាំងអំពីការអភិវឌ្ឍទេសចរណ៍។ ជាពិសេស ក្នុងអំឡុងពេលបច្ចុប្បន្ននេះ ស្រុក ណាមដាន កំពុងដាក់ដំណើរការកសាងស្រុកជនបទថ្មីគំរូតាមទិសដៅអភិវឌ្ឍវប្បធម៌ផ្សារភ្ជាប់នឹងទេសចរណ៍។ល។

បន្ទាប់ពីសម្រេចស្តង់ដារជនបទថ្មី កាលពីថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៩ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបានចេញសេចក្តីសម្រេចចិត្តលេខ 17/QĐ-TTg អនុម័តគម្រោងមេសាកល្បង "កសាងស្រុក ណាមដាន ខេត្ត ងេអាន ក្លាយជា ស្រុកជនបទថ្មីគំរូតាមទិសដៅអភិវឌ្ឍវប្បធម៌ផ្សារភ្ជាប់នឹងទេសចរណ៍ដំណាក់កាល ២០១៨ - ២០២៥" ដោយមានគោលដៅលើក កម្ពស់គុណភាពកសាងជនបទថ្មីគ្រប់ជ្រុងជ្រោយលើភូមិសាស្រ្ត ថែរក្សានិងពង្រីករាល់តម្លៃ វប្បធម៌ ប្រពៃណីប្រវត្តិសាស្រ្តបដិវត្តន៍ ធ្វើជាកម្លាំងចលករជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច - សង្គម ឆ្លងតាមរយៈសកម្មភាពទេសចរណ៍ សេវាកម្ម ពាំនាំ ណាមដាន ក្លាយជាស្រុកជនបទថ្មីគំរូអំពីការអភិវឌ្ឍវប្បធម៌ផ្សារភ្ជាប់នឹងទេសចរណ៍រួមចំណែកបង្កើតបានជាកម្លាំងសាយភាយនៅទូទាំងប្រទេស។

ស្រុក ណាមដាន អភិវឌ្ឍវប្បធម៌ផ្សារភ្ជាប់នឹងទេសចរណ៍ ảnh 1

សិស្សសាលាអញ្ជើញទស្សនាផ្ទះប្រក់ស្បូវដ៏សាមញ្ញរបស់លោកតាអនុបណ្ឌិត ង្វៀន ស៊ិញសាក់ បិតាបង្កើតលោកប្រធាន ហូ ជីមិញ នៅភូមិ សែន បច្ចុប្បន្នចំណុះឃុំ គីមលៀន ស្រុក ណាមដាន

ក្រោយរយៈពេល ៤ ឆ្នាំអនុវត្តគម្រោងមេ មុខមាត់ជនបទស្រុក ណាមដាន កាន់តែវឌ្ឍនភាពពីមួយថ្ងៃទៅមួយថ្ងៃ ជីវភាពវប្បធម៌ស្មារតីរបស់ប្រជាជន ត្រូវបានលើកកម្ពស់ ផលិតផលទេសចរណ៍កាន់តែពិពិធកម្មពីមួយថ្ងៃទៅមួយថ្ងៃ។ ចំណុចរំលេចឡើងក្នុងការកសាងស្រុកជនបទថ្មីគំរូរបស់ស្រុក ណាមដាន គឺជាការកៀរគរប្រភពកម្លាំងដើម្បីបង្ហើយរួចរាល់នូវ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍។

ទន្ទឹមនោះគឺកេរដំណែលប្រវត្តិសាស្ត្រ វប្បធម៌ត្រូវបានយកចិត្តទុកដាក់អភិរក្សស្ថាបនាឲ្យល្អប្រសើរនិងពង្រីកប្រកបដោយប្រសិទ្ធភាព។ ការសាងសង់សុក្រឹតភាពរាល់សំណង់នៃប្រាសាទ ជុងសឺន បណ្តុំកេរដំណែលស្តេច ម៉ាយ ហាក់ដេ វត្ត ដាយត្វេ... ក៏បង្កើតចំណុចរំលេចឡើងក្នុងសកម្មភាពទេសចរណ៍ផងដែរ។

ស្រុក ណាមដាន អភិវឌ្ឍវប្បធម៌ផ្សារភ្ជាប់នឹងទេសចរណ៍ ảnh 2

ជ្រុងមួយនៃមណ្ឌលកេរដំណែលប្រវត្តិសាស្ត្ររបស់ស្តេច ម៉ាយ ហាក់ដេ នៅទីរួមស្រុក ណាមដាន ត្រូវបានរដ្ឋចាត់ចំណាត់ថ្នាក់ជាកេរដំណែលប្រវត្តិសាស្ត្រជាតិពិសេសកាលពីថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០២២

លោក ង្វៀន បាវទន់ នាយកមណ្ឌលកេរដំណែលប្រវត្តិសាស្រ្តជាតិពិសេស គីមលៀន បានឲ្យដឹងថា ដើម្បីលើកកម្ពស់គុណភាពបម្រើភ្ញៀវទេសចរ ការងារជំនាញ វិជ្ជាជីវៈក៏ត្រូវបានអង្គភាពយកចិត្តទុកដាក់បណ្តុះបណ្តាល បំប៉នផងដែរ។ ឆ្នាំនេះ ទន្ទឹមនឹងមគ្គុទេសក៍អធិប្បាយភាសា អង់គ្លេស ភាសា បារាំង អង្គភាពក៏បានបណ្តុះបណ្តាលមគ្គុទ្ទេសក៍អធិប្បាយ ភាសា ឡាវ ចំនួន ៧ នាក់បម្រើភ្ញៀវទេសចរផងដែរ។

ស្រុក ណាមដាន អភិវឌ្ឍវប្បធម៌ផ្សារភ្ជាប់នឹងទេសចរណ៍ ảnh 3

ភ្ញៀវទេសចរ ជប៉ុន ពិសាបាយបែបប្រពៃណីរបស់អ្នកស្រុក ណាមដាន

ស្រុក ណាមដាន អភិវឌ្ឍវប្បធម៌ផ្សារភ្ជាប់នឹងទេសចរណ៍ ảnh 4បច្ចុប្បន្ន ស្រុក ណាមដាន មានចំនួន ១៩ ក្នុងចំណោម ១៩ ឃុំ ទីរួមស្រុកបង្កើតក្លឹបចម្រៀងប្រជាប្រិយ វីយ៉ាំ។ ១០០ ភាគរយភូមិ ប្លុកមានក្រុមសិល្បៈឬក្លឹបសិល្បៈហ្វឹកហ្វឺន ផ្លាស់ប្តូរប្រជុំជីវភាពជាប្រចាំ

ស្រុក ណាមដាន ជំរុញពិពិធកម្មផលិតផលទេសចរណ៍ទាំងឡាយយ៉ាងខ្លាំងក្លា។ មកទល់ពេលនេះ ស្រុកបានសម្រេចជាស្ថាពរនូវគំរូទេសចរណ៍ចំនួ ៤ រួមមាន៖ គំរូទេសចរណ៍សហគមន៍ឆ្លងកាត់បទពិសោធន៍ homestay កឿអុង ឃុំ ណាមងៀ គំរូអេកូទេសចរណ៍ ធុងផែវ ឃុំ ណាមអាញ់ គំរូទេសចរណ៍ឆ្លងកាត់បទពិសោធន៍សួនផ្ការបស់បង ផាម ទ្រុងគៀន ឃុំ គីមលៀន គំរូទេសចរណ៍ជនបទឆ្លងកាត់បទពិសោធន៍ តឹមធន់ ឃុំ ណាមកាត។

ស្រុក ណាមដាន អភិវឌ្ឍវប្បធម៌ផ្សារភ្ជាប់នឹងទេសចរណ៍ ảnh 5

វត្ត ដាយត្វេ ស្ថិតនៅលើកំពូលភ្នំខ្ពស់បំផុតនៃជួរភ្នំ ដាយហ្វេ ចំណុះ ឃុំ ណាមអាញ់ ស្រុក ណាមដាន សព្វថ្ងៃនេះជាកន្លែងមួយក្នុងចំណោមកន្លែងធ្វើធម្មយាត្រារមណីយដា្ឋនមួយលំដាប់លេខមួយអំពីវប្បធម៌ប្រវត្តិសាស្ត្រនៃដែនដីប៉ែកខាងជើងនៃភូមិភាគកណ្ដាល

ក្រៅពីនេះ នៅមានសហករណ៍ឈូកស្រុកកំណើ អ៊ំ បានវិនិយោគផលិតកម្មនិងកែច្នៃផលិតផលពីឈូកបង្កើតបានជាផលិតផលជាច្រើនសម្រេចស្តង់ដារ OCOP ពីផ្កាយ ៣ ដល់ផ្កាយ ៤ បម្រើទេសចរណ៍។ ស្របពេលនោះដែរ បង្កបង្កើតគំរូទេសចរណ៍ឆ្លងកាត់បទពិសោធន៍នៅតំបន់ដាំឈូកនៅក្នុងឃុំ គីមលៀន ចម្ការទន្លាប់ ណាមអាញ់។ល។

ស្រុក ណាមដាន អភិវឌ្ឍវប្បធម៌ផ្សារភ្ជាប់នឹងទេសចរណ៍ ảnh 6

មិនត្រឹមតែមានវត្តមាននៅលើស្ពកបាយក្នុងពេលបាយដ៏សាមញ្ញៗ ប៉ុណ្ណោះទេ សៀង ណាមដាន ក៏ជាលក្ខណៈវប្បធម៌ពិសេសដាច់ដោយឡែកនៃតំបន់ស្រុកកំណើត លោក អ៊ំ ទៀតផង

ស្រុក ណាមដាន អភិវឌ្ឍវប្បធម៌ផ្សារភ្ជាប់នឹងទេសចរណ៍ ảnh 7ភ្ញៀវទេសចរឆ្លងកាត់បទពិសោធន៍គំរូទេសចរណ៍សហគមន៍នៅចម្ការទន្លាប់ ណាមអាញ់ ឃុំ ណាមដាន

លោក វឿង ហុងថាយ អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក ណាមដាន បានជូន ដំណឹងថា ស្រុក ណាមដាន ខិតខំដល់ឆ្នាំ ២០៣០ ទេសចរណ៍ក្លាយជាផ្នែកសេដ្ឋកិច្ចមុខព្រួញ។ ស្រុកបន្តកៀរគររាល់ប្រភពកម្លាំងទៅលើការវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ និងមូលដ្ឋានសម្ភារៈ ផ្តោតលើការអភិវឌ្ឍ លើកកម្ពស់គុណភាពប្រភពធនធាន មនុស្សបម្រើសកម្មភាពទេសចរណ៍។ ស្របពេលនោះដែរ ធ្វើពិពិធកម្មបណ្តាផលិតផលនិងទម្រង់ ទេសចរណ៍៕

អត្ថបទ៖ វ៉ាន់ទី  រូបថត៖ ង្វៀន វៀត
បញ្ចូលទិន្ន័យ៖ អៀនថាញ់

កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ

អ្នកប្រហែលជាចាប់អារម្មណ៍