ត្បាញសំពត់សង្កិមជាមុខរបរមួយក្នុងចំណោមមុខរបរប្រពៃណីរបស់ នារី ថៃ នៅភូមិ សៀង ឃុំ មោនសឺន ស្រុក កនកួង (ខេត្ត ងេអាន)។ ប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ នេះ អាជ្ញាធរមូលដ្ឋានបានជំរុញការស្តារ អភិវឌ្ឍរបរត្បាញសំពត់សង្កិមឡើងវិញយ៉ាងខ្លាំងក្លានៅភូមិ សៀង។
យោងតាមចាស់ទុំក្នុងភូមិចែករំលែក ផលិតផលសំពត់សង្កិមភូមិ សៀង មានច្រើនបែបច្រើនយ៉ាងដូចជា៖ ក្រមាបង់ក សំពត់ កាបូបប៉ាក់ ។ល។
ដើម្បីបង្កើតចេញផលិតផលសង្កិមមួយ នារី ថៃ នៅភូមិ សៀង ត្រូវឆ្លងកាត់ច្រើនដំណាក់កាល ចាប់ផ្តើមពីការដាំដំណាំមន ចិញ្ចឹមដង្កូវនាង ស្រាវសរសៃសូត្រ ត្បាញសំពត់ ជ្រលក់ល័ក្តរហូតដល់ការកាត់ដេរ ប៉ាក់ឌិន ។ល។
ចំណុចពិសេសបង្កើតបានជាពាណិជ្ជសញ្ញាសំពត់សង្កិមភូមិ សៀង គឺក្បូរក្បាច់រចនាត្រូវបានប៉ាក់ឌិនយ៉ាងប៉ិនប្រសប់ ទន់ល្មើយ បង្កប់នូវតម្លៃសិល្បៈខ្ពស់។
ជាទូទៅក្បូរក្បាច់ រចនាគឺអ្វីៗ ដែលជិតស្និទ្ធ ធ្លាប់ស្គាល់ ផ្សារភ្ជាប់ជាមួយនឹងទស្សនវិជ្ជារស់នៅប្រកបដោយភាពសុខដុមរមនាជាមួយធម្មជាតិដូចជា៖ រូបសត្វ រូបប្រភេទដើមឈើ ឬក៏ហ្វូងផ្កាយនៅលើមេឃ ។ល។
រហូតមកទល់ពេលនេះ រូបភាពនារីជនជាតិ ថៃ អង្គុយក្បែរកីតម្បាញត្បាញសំពត់បានក្លាយទៅជាលក្ខណៈវប្បធម៌ដ៏ល្អប្រពៃ និមិត្តរូបអោយភាពឧស្សាហ៍ព្យាយាមរបស់នារីជនជាតិ ថៃ នៅប៉ែកខាងលិចស្រុកទេស ងេ។
ការស្តារអភិវឌ្ឍរបរត្បាញសំពត់សង្កិម មិនត្រឹមតែធ្វើឱ្យរបរហត្ថកម្មមួយត្រូវបានសាបរលាបរស់រានឡើងវិញប៉ុណ្ណោះទេ ថែមទាំងជួយនារី ថៃ នៅភូមិ សៀង មានការងារធ្វើ បង្កើនប្រាក់ចំណូល លុបបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រទៀតផង៕
អត្ថបទនិងរូបថត៖ ឌិញទ្វៀន
បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ