ប៉ុស្តិ៍ការពារព្រំដែន មីលី ស្រុក គីសឺន (ខេត្ត ង៉េអាន) មានភារកិច្ចគ្រប់គ្រងការពារខ្សែបន្ទាត់ព្រំដែនប្រវែង ៤៨,៤៦៨ គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រឃុំចំនួន ២ គឺ ឃុំ មីលី និង បាក់លី ប្រជាជនជាង ១ ម៉ឺននាក់ រួមមានជនជាតិ គិញ ថៃ ឃ្មុ និង ម៉ុង កន្លែងមានអត្រាក្រីក្រជិត ៦០ ភាគរយ។
ដោយមានទិសស្លោកថា "ប៉ុស្តិ៍គឺជាផ្ទះ ព្រំដែនគឺជាស្រុកកំណើត បងប្អូន គ្រប់ជនជាតិជាបងប្អូនសាច់ឈាមតែមួយ" ប៉ុន្មានឆ្នាំកន្លងទៅ កម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន មីលី បានសហការយ៉ាងល្អជាមួយអាជ្ញាធរ ប្រជាជនយាមល្បាតគ្រប់គ្រងការពារខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែន កសាងក្បួនយុទ្ធសាស្រ្តការពារព្រំដែនប្រជាជនទាំងមូលរឹងមាំ។

យល់ច្បាស់ពីការលំបាកលំបិនរបស់បងប្អូនជនជាតិ កម្មាភិបាល យុទ្ធជន នៃប៉ុស្តិ៍ការពារព្រំដែន មីលី បានមានទង្វើជាក់ស្តែង រួមចំណែកលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មីនៅមូលដ្ឋាន តួយ៉ាងដូចជា៖ គំរូដាំដំឡូងឈើ អតិផលគួបផ្សំជាមួយការដាំអាកាស្យាយកឈើលើផ្ទៃដី ១០ ហិកតានៅឃុំ បាក់លី គំរូ "អ្នកណាត្រូវការមកយក អ្នកណាមានចែករំលែក" ដើម្បីឧបត្ថម្ភសម្លៀកបំពាក់ សៀវភៅពុម្ភ សៀវភៅសេសេរ...

សាងសង់គិលានដ្ឋានពេទ្យយោធានិងប្រជាជន ពិនិត្យព្យាបាល និងផ្តល់ជូនថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនអំណោយដល់ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ អ្នកមានកិត្យានុភាព ទទួលគាំពារទំនុកបម្រុងដល់កូនសិស្សក្រីក្រចំនួន ៩ នាក់ ដោយមានប្រាក់ឧបត្ថម្ភចំនួន ៥០ ម៉ឺនដុងក្នុងមួយខែ។ល។

ច្បាមជាប់ភូមិសាស្រ្ត កម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន មីលី មិនត្រឹមតែត្រូវបានប្រជាជនទុកចិត្ត ប្រជាជនគោរពប៉ុណ្ណោះទេ ថែមទាំងពង្រីកតួនាទី "ភ្នែកត្រចៀក" របស់ប្រជាជនក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋជន ការពារខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែននិងរក្សាសន្តិភាពព្រំដែនប្រកបដោយប្រសិទ្ធភាពផងដែរ៕
អត្ថបទ និងរូបថត៖ ត្រឹន វៀត
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង