អ៊ើឌូ គឺជាជនជាតិមួយក្នុងចំណោមជនជាតិទាំង ៥ មានចំនួនមនុស្សតិចបំផុតរួមជាមួយនឹងជនជាតិ ស៊ីឡា ពូប៉ែវ ប្រូវ និង រើម៉ាំ ក្នុងសហគមន៍ជនជាតិ វៀតណាម ទាំង ៥៤ ជនជាតិ។ ជនជាតិ អ៊ើឌូ មានវត្តមាននៅលើភូមិសាស្រ្តខេត្ត ងេអាន តែមួយកន្លែងគត់។
យោងតាមតួលេខជំរឿនជនជាតិភាគតិចទាំង ៥៣ កាលពីថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០១៩ ជនជាតិ អ៊ើឌូ មានមនុស្សចំនួន ៤២៨ នាក់ ក្នុងនោះបុរសគឺ ២៣៧ នាក់ ស្ត្រីគឺ ១៩១ នាក់។ អត្រាចំនួនប្រជាជនរស់នៅតំបន់ជនបទគឺ ៩៣,២%។
កាលពីមុននេះ ជនជាតិ អ៊ើឌូ រស់នៅក្នុងភូមិចំនួន ពីរ សូបប៉ូត គីមហ្វា ឃុំ គីមដា ស្រុក តឿងយឿង ហើយ ក្រុមគ្រួសារខ្លះទៀតរស់នៅរាយប៉ាយនៅឃុំចំនួន ពីរ នៃឃុំ គីមទៀន និងឃុំ សាលឿង ស្រុក តឿងយឿង។ ឆ្នាំ ២០០៦ ជនជាតិ អ៊ើឌូ បំលាស់ទីមករស់នៅក្នុងភូមិតាំងទីលំនៅឡើងវិញ វ៉ាំងម៉ូន ឃុំ ង៉ាមី ស្រុក តឿង យឿង ដើម្បីទុកដីសាងសង់វារីអគ្គិសនី បានវ៉ែ។
ទទួលបានការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដោយមានកម្មវិធីគោលដៅ គម្រោងវិនិយោគ ជីវភាពរស់នៅរបស់ជនជាតិ អ៊ើឌូ សព្វថ្ងៃនេះបានផ្លាស់ប្តូរច្រើនហើយ មុខមាត់ភូមិនិគមកាន់តែវឌ្ឍនភាពឥតឈប់ឈរ៕
អត្ថបទនិងរូបថត៖ ស៊ន់ទៀន
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង