បុណ្យដំរីមានគោលបំណងលើកតម្កើងតួនាទីរបស់ប្រភេទដំរីក្នុងជីវភាពវប្បធម៌និងសេដ្ឋកិច្ចរបស់ប្រជាជនក្នុងមូលដ្ឋាន បង្ហាញពីការផ្សារភ្ជាប់រវាងមនុស្សនិងធម្មជាតិ។ នៅពិធីបុណ្យដំរី បួនដូន ឆ្នាំ ២០២៥ ប្រព្រឹត្តឡើងសកម្មភាពដ៏វិសេសវិសាលជាច្រើនដូចជា៖ សែនសុំសុខភាពល្អអោយដំរី សម្អិតសម្អាងអោយដំរី លៀងប៊ូហ្វេអោយដំរី។ល។

បង ត្រឹន វ៉ាន់បៀន ភ្ញៀវទេសចរអញ្ជើញមកពីខេត្ត ហាយយឿង ចែករំលែកថា៖ "នេះជាលើកដំបូងខ្ញុំចូលរួមបុណ្យដំរី បួនដូន ក៏ជាលើកដំបូងបានឃើញដំរី ឱ្យដំរីស៊ី ថតរូបអនុស្សាវរីយ៍ជាមួយដំរីបានជាមានអារម្មណ៍ចូលចិត្តយ៉ាងខ្លាំង"។


អ្នកស្រី ហា ធីធូ ភ្ញៀវទេសចរអញ្ជើញមកពីខេត្ត ខាញ់ហ្វា បានឲ្យដឹងថា៖ "មកកាន់បុណ្យដំរី ខ្ញុំមិនត្រឹមតែបានឆ្លងកាត់ការពិសោធន៍ ផលិតផលទេសចរណ៍ ទាក់ទងដល់សត្វដំរីប៉ុណ្ណោះទេ ថែមទាំងមានឱកាសដើម្បីស្វែងយល់ ស្រាវជ្រាវរាវរកជីវភាពវប្បធម៌របស់បងប្អូនបណ្តាជនជាតិដូចជា៖ អេដេ ម៉្នុង ឡាវ។ល។ ក្នុងបរិយាកាសពិធីបុណ្យ សម្លេងគងឃ្មោះ តីង្វៀន កងរំពង ព្រឹទ្ធាចារ្យភូមិ យុវជនសង្ហា ឆោមនារីលង់ក្នុងចង្វាក់រាំប្រពៃណី សត្វដំរីទាំងឡាយត្រូវបានសម្អិតសម្អាងឆើតឆាយ សម្តែងពាំនាំមកនូវអារម្មណ៍ដ៏ពិសេស ជូនភ្ញៀវទេសចរ"។

អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក បួនដូន អ៊ី ស៊ីថាក់ គ្សើរ៍ មានប្រសាសន៍ថា បុណ្យដំរី បួនដូន គឺជាសកម្មភាពដ៏វិសេសវិសាលមួយនៃពិធីបុណ្យកាហ្វេ បួនម៉ាធួត លើកទី ៩។ ពីឆ្នាំ ២០២៣ បុណ្យដំរី បួនដូន បានមានការផ្លាស់ប្តូរគួរអោយកត់សម្គាល់ក្នុងវិធីចាត់តាំង។ គណៈកម្មការរៀបចំបានជម្រុះចោលសកម្មភាពអាចបង្កភាពតានតឹងដល់សត្វដំរី ជំនួសអោយសកម្មភាពនោះគឺសកម្មភាពទាំងឡាយដ៏ស្និទ្ធស្នាល។

បុណ្យដំរី បួនដូន ឆ្នាំ ២០២៥ បាននាំមកអោយភ្ញៀវទេសចរឆ្លងកាត់ការពិសោធន៍ដ៏វិសេសវិសាលនិងជ្រាលជ្រៅអំពីវប្បធម៌ តីង្វៀន រួមចំណែកលើកកម្ពស់ស្មារតីយល់ដឹង របស់សហគមន៍អំពីការអភិរក្សដំរីនិងអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព៕
អត្ថបទនិងរូបថត៖ ទន់អាញ់
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ