កន្លងទៅថ្មីៗ នេះ នៅក្នុង "សប្តាហ៍វប្បធម៌ - ទេសចរណ៍ខេត្ត បាក់កាន ២០២៤" ចង្វាក់រាំចាន ដោយមានការចូលរួមពីមនុស្សចំនួន ១.០០០ នាក់បានបង្កើតចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅ នាំមកនូវចង្វាក់មនោសញ្ចេតនាជូនអ្នកតំណាង ប្រជាជននិងភ្ញៀវទេសចរជាច្រើន

លង់អារម្មណ៍នឹងចង្វាក់រាំចានរបស់ជនជាតិ តៃ

របាំរាំចានជាចង្វាក់រាំបុរាណរបស់ជនជាតិ តៃ ខេត្ត បាក់កាន។ នេះជា សិល្បៈសម្តែងប្រជាប្រិយដ៏សំខាន់ក្នុងឱកាសចូលឆ្នាំថ្មី ពិធីបុណ្យប្រពៃណីប្រចាំឆ្នាំ។ របាំរាំចានមិនត្រឹមតែមានលក្ខណៈកម្សាន្តសប្បាយប៉ុណ្ណោះទេថែមទាំងគាំទ្រ លើកទឹកចិត្តបងប្អូនជនជាតិព្យាយាមខ្នះខ្នែងពលកម្ម ផលិតកម្មទៀតផង។

ពិធីបុណ្យ ឡុងតុង បាបេ គឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យដើមនិទាឃរដូវមានទ្រង់ទ្រាយធំបំផុតនៅតំបន់ភ្នំនៃភូមិភាគខាងជើង

រួតរះម្នីម្នាចូលរួមពិធីបុណ្យ ឡុងតុង បាបេ

ចាប់ពីថ្ងៃទី ៣០ ខែ មករា ដល់ថ្ងៃទី ១ ខែ កុម្ភៈ នៅភូមិ បលូ ឃុំ ណាមមៅ គណៈកម្មាធិការប្រជាជនស្រុក បាបេ (ខេត្ត បាក់កាន) បានប្រារព្ធពិធីបុណ្យ ឡុងតុង (ចុះទៅស្រែ) បាបេ និទាឃរដូវឆ្នាំថោះបញ្ចស័ក ២០២៣។ នេះគឺជាពិធីបុណ្យដ៏ធំ ដ៏សំខាន់មួយក្នុងជីវិតខាងព្រលឹងវិញ្ញាណ ការប្រជុំជីវភាពជំនឿរបស់បងប្អូនជនជាតិ តៃ។
លោកប្រធានរដ្ឋ ង្វៀន ស៊ន់ភុក អញ្ជើញសួរសុខទុក្ខយុទ្ធជនពិការ យុទ្ធជនកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលគិលានុបដ្ឋាកយុទ្ធជនពិការ ធន់ថាញ់ (ខេត្ត បាក់និញ)

សកម្មភាពជាក់ស្តែងជាច្រើនរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៥ ឆ្នាំនៃទិវាយុទ្ធជនពិការ- យុទ្ធជនពលី (ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ១៩៤៧- ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២២)

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៥ ឆ្នាំនៃទិវាយុទ្ធជនពិការ - យុទ្ធជនពលី (ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២២) ក្នុងប៉ុន្មានថ្ងៃកន្លងទៅថ្មីៗ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ រណសិរ្សមាតុភូមិនិងអង្គការមហាជនគ្រប់លំដាប់ថ្នាក់ បណ្តាស្ថាប័នអង្គភាពនិងសប្បុរសជនបានរៀបចំសកម្មភាពជាច្រើនបង្ហាញសន្តានចិត្តដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់សាច់ស្រស់ឈាមស្រស់របស់បុព្វបុរស
បងប្អូនជនជាតិនៅភូមិ ណាកា ឃុំ ក្វាងបាច់ ស្រុក ជើដូន (ខេត្ត បាក់កាន) ដាំទន្លាប់ឥតគ្រាប់តាមលក្ខការណ៍ផលិតកសិផលស្អាតនិងសុវត្ថិភាព

ទន្លាប់ឥតគ្រាប់ខេត្ត បាក់កាន មុខដំណាំពាំនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់

សមស្របជាមួយធាតុអាកាស ដីធ្លី ងាយដាំនិងមិនសូវកើតជំងឺដង្កូវ បានជាក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ បងប្អូនជនជាតិជាច្រើនក្រុមគ្រួសារនៅខេត្ត បាក់កាន បានជំរុញខ្លាំងក្លាការដាំទន្លាប់ឥតគ្រាប់ បង្កើតជាតំបន់ផលិតកម្មលក្ខណៈពាណិជ្ជកម្មទ្រង់ទ្រាយធំជាងមុន បង្កើនការផ្សព្វផ្សាយពាណិជ្ជសញ្ញា ក្លាយជាអ្នកមានពីប្រភេទកសិផលនេះ។
ដើម្បីផ្តល់ការថែទាំសុខភាពបឋមដល់បងប្អូនជនជាតិឱ្យបានទាន់ពេលវេលា គ្រប់គ្រាន់បំផុត ការងារពិនិត្យនិងព្យាបាលជំងឺតាមរយៈធានារ៉ាប់រងសុខភាពត្រូវបានដំណើរការអនុវត្តចាប់ពីថ្នាក់ឃុំ

ប្រសិទ្ធភាពពីគោលនយោបាយធានារ៉ាប់រងសុខភាពនៅខេត្ត បាក់កាន

បាក់កាន ជាខេត្តនៅតំបន់ភ្នំមានប្រជាជនជាជនជាតិភាគតិចប្រមាណ ៨០ ភាគរយនៃចំនួនប្រជាជនសរុប។ ការងារអនុវត្តគោលនយោបាយធានារ៉ាប់រងសុខភាពនៅមូលដ្ឋានតែងតែត្រូវបានអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែកនៅខេត្ត បាក់កាន យកចិត្តទុកដាក់អនុវត្ត។ បច្ចុប្បន្ននេះ ខេត្ត បាក់កាន មានមណ្ឌលសុខភាពចំនួន ១០៥ កន្លែងដោយមានឧបករណ៍ទំនើបជាច្រើន ឆ្លើយតបជាមូលដ្ឋាននូវតម្រូវការពិនិត្យនិងព្យាបាលជំងឺរបស់បងប្អូនជនជាតិ។
អ្នកស្រី ទ្រៀវធីផុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិឃុំ ងៀតា ស្រុក ជើដូន (ខេត្ត បាក់កាន) ជាកម្មាភិបាលមួយរូបដែលមានស្មារតីទទួលខុសត្រូវខ្ពស់ ឧស្សាហ៍ព្យាយាមក្នុងការងារ

សមាជិកាបក្សជនជាតិ តៃ ប៉ិនប្រសប់ក្នុងការងារប្រជាចលនា

តែងតែសកម្ម អស់ពីចិត្តពីថ្លើមជាមួយនឹងការងារ ជាច្រើនឆ្នាំកន្លងទៅសមាជិកាបក្ស ទ្រៀវធីផុង ជនជាតិ តៃ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិនៃឃុំ ងៀតា ស្រុក ជើដូន (ខេត្ត បាក់កាន) បានក្លាយជាគំរូភ្លឺថ្លាមួយសម្រាប់បងប្អូនជនជាតិទាំងឡាយក្នុងតំបន់យកតម្រាប់ធ្វើតាម។
ឃុំ ក្វាងធន់ ស្រុក បាច់ថុង (ខេត្ត បាក់កាន) មានពូជក្រូចឃិ្វចអន្តោគ្រាមក្រអូបឆ្ងាញ់ជាងគេបំផុតនៅខេត្ត បាក់កាន ដោយលក្ខណៈផ្លែមានសម្បកស្តើង ពណ៌លឿងរលោង ទឹកច្រើននិងរសជាតិផ្អែម

ឃុំ ក្វាងធន់ កាត់បន្ថយភាពក្រីក្រអាស្រ័យដោយដាំដំណាំក្រូចឃិ្វចអន្តោគ្រាម

ក្រូចឃិ្វចអន្តោគ្រាមគឺជាប្រភេទដំណាំហូបផ្លែពាំនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចជូនបងប្អូនជនជាតិនៅឃុំ ក្វាងធន់ ស្រុក បាច់ថុង (ខេត្ត បាក់កាន)។ ដោយបានយល់ដឹងពីតម្លៃនៃប្រភេទដំណាំហូបផ្លែនេះ បងប្អូនជនជាតិ តៃ នុង យ៉ាវ ជាច្រើនគ្រួសារនៅទីនេះបានក្លៀវក្លាហ៊ានកែប្រែដីកូនភ្នំដើម្បីដាំប្រភេទក្រូចឃ្វិចអន្តោគ្រាម ជារៀងរាល់ឆ្នាំផ្តល់ចំណូលរាប់សិបលានដុងក្នុងមួយហិកតា។
និទាឃរដូវប្រកបដោយភាពសម្បូរសប្បាយនៅតំបន់ខ្ពស់នៃខេត្ត បាក់កាន

និទាឃរដូវប្រកបដោយភាពសម្បូរសប្បាយនៅតំបន់ខ្ពស់នៃខេត្ត បាក់កាន

និទាឃរដូវចូលមកដល់ ស្រុកតំបន់ខ្ពស់ ចឺដូន (ខេត្ត បាក់កាន) ប្រែជាស្រស់បំព្រងជាមួយនឹងចម្ការបៃតងស្រងាត់លើកូនភ្នំទាំងឡាយរំលេចដោយចំណុចពណ៌លឿងនៃផ្លែក្រូចឃ្វិចទុំ ផ្ទះណាក៏ធំទូលាយ ស្រស់ស្អាត បណ្ដាខ្សែផ្លូវបេតុងខ្វាត់ខ្វែងសព្វភូមិដ្ឋាន…។ បរិយាកាសដូចជាសោមនស្សរីករាយជាងនៅពេលដែលបងប្អូនបណ្ដាជនជាតិ តៃ នុង ម៉ុង យ៉ាវ នៅទីនេះបានអំណរបុណ្យចូលឆ្នាំថ្មីទទួលស្វាគមន៍និទាឃរដូវក្នុងលក្ខខណ្ឌគ្រប់គ្រាន់បរិបូណ៌និងកក់ក្តៅ...។