ចាប់ពីថ្ងៃទី ៣០ ខែ មករា ដល់ថ្ងៃទី ១ ខែ កុម្ភៈ នៅភូមិ បលូ ឃុំ ណាមមៅ គណៈកម្មាធិការប្រជាជនស្រុក បាបេ (ខេត្ត បាក់កាន) បានប្រារព្ធពិធីបុណ្យ ឡុងតុង (ចុះទៅស្រែ) បាបេ និទាឃរដូវឆ្នាំថោះបញ្ចស័ក ២០២៣។
នេះគឺជាពិធីបុណ្យដ៏ធំ ដ៏សំខាន់មួយក្នុងជីវិតខាងព្រលឹងវិញ្ញាណ ការប្រជុំជីវភាពជំនឿរបស់បងប្អូនជនជាតិ តៃ។
មុនពេលបើកពិធីបុណ្យ ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត បាក់កាន ស្រុក បាបេ រួមជាមួយនឹងតំណាងឃុំទាំងឡាយបានធ្វើការថ្វាយដង្វាយនៅប្រាសាទ អានម៉ា ប្រលែងត្រីនៅបឹង បាបេ។
ផ្នែកពិធីកិច្ចដ៏សំខាន់ជាងគេបំផុតគឺការដង្ហែស្ពកសំណែន អុជធូប បន់ស្រន់រដូវកាលអំណោយផលត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិក ដោយមានបំណងប្រាថ្នាសុំអោយឆ្នាំថ្មីមួយមានភ្លៀងខ្យល់អំណោយផល ពលកម្ម ផលិតកម្មសម្រេចបានសមិទ្ធផលជាច្រើន។
បន្ទាប់ផ្នែកពិធីគឺផ្នែកលេងកម្សាន្តដោយមានសកម្មភាពដូចជារាំ ម៉ុងសាយ បោះឈូង សម្តែងសិល្បៈ។ល។ ផ្សារភ្ជាប់ជាមួយនឹងការឃោសនា ផ្សព្វផ្សាយ តំណភា្ជប់ការលក់ដូរកសិផល។
នៅក្នុងពិធីបុណ្យឆ្នាំនេះ ស្រុក បាបេ ក៏បានទុកកន្លែងសម្រាប់ស្តង់ទំនិញដាក់តាំងបង្ហាញផលិតផល OCOP គំរូតួយ៉ាងរបស់ស្រុក ទីក្រុងនិងបណ្តាឃុំ ទីរួមស្រុក សហករណ៍នៅលើភូមិសាស្ត្រទៀតផង។
ជាពិសេសឆ្នាំនេះ លើកដំបូងក្នុងពិធីបុណ្យនិទាឃរដូវ សកម្មភាពឆ្លងកាត់បទពិសោធន៍លោតឆ័ត្រហោះនៅលើបឹង បាបេ ត្រូវបានប្រារព្ធឡើង៕
អត្ថបទនិងរូបថត៖ វូ ហ្វាងយ៉ាង
បញ្ចូលទិន្នន័យដោយ៖ អៀងថាន់