តែងតែសកម្ម អស់ពីចិត្តពីថ្លើមជាមួយនឹងការងារ ជាច្រើនឆ្នាំកន្លងទៅសមាជិកាបក្ស ទ្រៀវធីផុង ជនជាតិ តៃ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិនៃឃុំ ងៀតា ស្រុក ជើដូន (ខេត្ត បាក់កាន) បានក្លាយជាគំរូភ្លឺថ្លាមួយសម្រាប់បងប្អូនជនជាតិទាំងឡាយក្នុងតំបន់យកតម្រាប់ធ្វើតាម។
រាល់ពេលមានកម្មវិធី គោលនយោបាយថ្មីរបស់បក្ស រដ្ឋក៏ដូចជាមូលដ្ឋាន អ្នកស្រីសុទ្ធតែផ្សព្វផ្សាយដោយផ្ទាល់ដល់បងប្អូនជនជាតិ។
អ្នកស្រីតែងតែស្ដាប់ដោយយកចិត្តទុកដាក់ លើកបង្ហាញចិត្តគំនិត បំណងប្រាថ្នារបស់បងប្អូនជនជាតិដោយទាន់ពេលវេលាទៅដល់គណៈ កម្មាធិការបក្ស គ្រប់លំដាប់ថ្នាក់ អាជ្ញាធរដែនដី។
អ្នកស្រីបានចលនាបងប្អូនជនជាតិកសាងជនបទថ្មី រួមដៃគ្នាជួយជ្រោម ជ្រែងគ្រួសារក្រីក្រ ក្នុងការអភិវឌ្ឍទម្រង់រូបភាពចិញ្ចឹមខ្យង ត្រីនិងដាំស្រូវឆ្លាស់គ្នាសម្រាប់បង្កើនចំណូល...។
អាស្រ័យហេតុដូច្នេះ គិតពីឆ្នាំ ២០១៨ មកដល់ពេលនេះ ប្រជាជននៅលើភូមិសាស្ត្របានបរិច្ចាគដីជិត ៣០.០០០ ម៉ែត្រការ៉េ ថ្ងៃឈ្នួលពលកម្មជាង ១.០០០ ថ្ងៃសម្រាប់ការងារកសាងផ្លូវជនបទថ្មី កសាងអគារវប្បធម៌ឃុំ ភូមិជាដើម។
កិច្ចខិតខំប្រឹងប្រែងទាំងឡាយរបស់អ្នកស្រីបានចូលរួមចំណែកមិនតិចឡើយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គម ការពារជាតិ - សន្តិសុខនៅក្នុងមូលដ្ឋាន។
អ្នកស្រីត្រូវបានរណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់ប្រគល់ជូនប័ណ្ណសរសើរ លិខិតសរសើរជាច្រើនដោយមានស្នាដៃឆ្នើមក្នុងការងាររណសិរ្ស អនុវត្តកិច្ចចលនា "ប្រជាជនទាំងមូលសាមគ្គីកសាងជនបទថ្មី ទីក្រុងប្រកបដោយស៊ីវិល័យ" ដំណាក់កាលឆ្នាំ ២០១៥ - ២០២០...៕
អត្ថបទនិងរូបថត៖ ហ៊ឺវហាយ - អានថាញ់ដាត
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មិថុនា (ឆ្នាំ ២០២១) ដោយ៖ ជ័យពិសិដ្ឋ