លង់អារម្មណ៍នឹងចង្វាក់រាំចានរបស់ជនជាតិ តៃ

កន្លងទៅថ្មីៗ នេះ នៅក្នុង "សប្តាហ៍វប្បធម៌ - ទេសចរណ៍ខេត្ត បាក់កាន ២០២៤" ចង្វាក់រាំចាន ដោយមានការចូលរួមពីមនុស្សចំនួន ១.០០០ នាក់បានបង្កើតចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅ នាំមកនូវចង្វាក់មនោសញ្ចេតនាជូនអ្នកតំណាង ប្រជាជននិងភ្ញៀវទេសចរជាច្រើន
កន្លងទៅថ្មីៗ នេះ នៅក្នុង "សប្តាហ៍វប្បធម៌ - ទេសចរណ៍ខេត្ត បាក់កាន ២០២៤" ចង្វាក់រាំចាន ដោយមានការចូលរួមពីមនុស្សចំនួន ១.០០០ នាក់បានបង្កើតចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅ នាំមកនូវចង្វាក់មនោសញ្ចេតនាជូនអ្នកតំណាង ប្រជាជននិងភ្ញៀវទេសចរជាច្រើន

របាំរាំចានជាចង្វាក់រាំបុរាណរបស់ជនជាតិ តៃ ខេត្ត បាក់កាន។ នេះជា សិល្បៈសម្តែងប្រជាប្រិយដ៏សំខាន់ក្នុងឱកាសចូលឆ្នាំថ្មី ពិធីបុណ្យប្រពៃណីប្រចាំឆ្នាំ។ របាំរាំចានមិនត្រឹមតែមានលក្ខណៈកម្សាន្តសប្បាយប៉ុណ្ណោះទេថែមទាំងគាំទ្រ លើកទឹកចិត្តបងប្អូនជនជាតិព្យាយាមខ្នះខ្នែងពលកម្ម ផលិតកម្មទៀតផង។

របាំរាំចានធ្វើត្រាប់សកម្មភាពស្រាវសូត្រ ត្បាញសំពត់របស់ជនជាតិ តៃ។ នៅពេលសម្តែង ជាធម្មតាពួកគាត់ពាក់អាវវែង អាវខ្លី សំពត់ (ឬខោ) ធ្វើដោយសំពត់ត្បាញពីសរសៃកប្បាសត្រូវបានកាត់ដេរសាមញ្ញ រួមផ្សំជាមួយនឹងខ្សែក្រវាត់ កន្សែងរាងបួនជ្រុងជួតក្បាល។ ឧបករណ៍ភ្លេងសំខាន់នៃរបាំរាំចានគឺជាចាននិងចង្កឹះមួយគូ។ ពេលរាំក្នុងឥរិយាបថអង្គុយ មនុស្សពីរនាក់បែរមុខដាក់គ្នាដៃទាំងពីរកាន់ចាន បង្វិលកដៃពីមុខក្បាលពោះមួយជុំលើកឡើងលើក្បាលមួយជុំរំលងទៅខាងក្រោយ ហើយទម្លាក់ចុះសន្សឹមៗ ត្រឡប់ឥរិយាបថមកទីតាំងដំបូងវិញហើយប្តូរដៃ។ ពេលរាំក្នុងឥរិយាបថឈរ អ្នករាំកាន់ចានដោយដៃទាំងពីរថ្កៀបដោយចង្កឹះគោះតាម ចង្វាក់នីមួយៗ ពីខាងមុខក្បាលពោះជះឆៀងទៅចំហៀងឆ្អឹងជំនីរមកខាងក្រោយហើយជះត្រឡប់មកទីតាំងពីដំបូងវិញដើម្បីប្តូរម្ខាងទៀត។ អាចរាំដៃម្ខាងលើកឡើងខ្ពស់ ដៃម្ខាងដាក់ចុះទាបនៅត្រឹមចំហៀងឆ្អឹងជំនីរ។

6-mua bat cua nguoi Tay-vu hoang giang.jpg
ការសម្ដែងរាំចានរបស់តារាសម្ដែងមហាជនចំនួន ២៥០ នាក់នៅក្នុងពិធីបុណ្យ ឡុងតុង បាបេ

នៅឆ្នាំ ២០២២ របាំរាំចានរបស់ជនជាតិ តៃ ខេត្ត បាក់កាន ត្រូវបាន ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ នេះជារង្វាន់ដ៏សក្តិសមសម្រាប់សិប្បករដែលបានចូលរួមចំណែក អភិរក្ស ថែរក្សានិងបង្ហាត់បង្រៀនពីលក្ខណៈវប្បធម៌ ប្រពៃណីដ៏ល្អប្រពៃរបស់ជនជាតិ តៃ។ នៅក្នុង "សប្តាហ៍វប្បធម៌ - ទេសចរណ៍ខេត្ត បាក់កាន ២០២៤" ទើបតែត្រូវបានរៀបចំឡើងដោយមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ ខេត្ត បាក់កាន ចង្វាក់រាំចានដោយមានការចូលរួមពីមនុស្សចំនួន ១.០០០ នាក់ បានបង្កើតចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅ នាំមកនូវចង្វាក់មនោសញ្ចេតនាជូនអ្នកតំណាងប្រជាជននិងភ្ញៀវទេសចរជាច្រើន៕

អត្ថបទ៖ សឺនហាយ
រូបថត៖ វូ ហ្វាងយ៉ាង
បញ្ចូលទិន្នន័យពីកាសែតបោះពុម្ពផ្សាយខែ មិថុនា៖ យ័ញលើយ

អ្នកប្រហែលជាចាប់អារម្មណ៍