បាក់កាន ជាខេត្តនៅតំបន់ភ្នំមានប្រជាជនជាជនជាតិភាគតិចប្រមាណ ៨០ ភាគ រយនៃចំនួនប្រជាជនសរុប។
ការងារអនុវត្តគោលនយោបាយធានារ៉ាប់រងសុខភាពនៅមូលដ្ឋានតែងតែត្រូវបានអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែកនៅខេត្ត បាក់កាន យកចិត្តទុកដាក់អនុវត្ត។
បច្ចុប្បន្ននេះ ខេត្ត បាក់កាន មានមណ្ឌលសុខភាពចំនួន ១០៥ កន្លែងដោយមានឧបករណ៍ទំនើបជាច្រើន ឆ្លើយតបជាមូលដ្ឋាននូវតម្រូវការពិនិត្យនិងព្យាបាលជំងឺរបស់បងប្អូនជនជាតិ។
គិតដល់ដំណាច់ត្រីមាសទី ៣ ឆ្នាំ ២០២០ ខេត្ត បាក់កាន មានប្រជាជន ៣០៩.៦៣០ នាក់ចូលរួមធានារ៉ាប់រងសុខភាព ក្នុងនោះ មានប្រជាជនជាបងប្អូនជនជាតិភាគតិចដែលកំពុងរស់នៅលើតំបន់មានលក្ខខណ្ឌសេដ្ឋកិច្ច - សង្គមលំបាកលំបិននិងលំបាកលំបិនពិសេសជាង ១៧៦.០០០ នាក់ត្រូវបានផ្តល់បណ្ណធានារ៉ាប់រងសុខភាព។
មុខសញ្ញាទាំងនោះត្រូវបានថវិការដ្ឋឧបត្ថម្ភ ១០០ ភាគរយកម្រិតបង់ប្រាក់និងត្រូវបានបេឡាធានារ៉ាប់រងសុខភាពទូទាត់ ១០០ ភាគរយលើចំណាយនៃការពិនិត្យនិងព្យាបាលជំងឺតាមបទប្បញ្ញត្តិនៃផ្នែកធានារ៉ាប់រងសុខភាព។
ក្រៅពីនេះ ក្រុមជនជាតិភាគតិចដទៃទៀតក៏ត្រូវបានធានាសិទ្ធិចូលរួមនិងផ្ដល់បណ្ណធានារ៉ាប់រងសុខភាពតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពដូចជា៖ កម្មាភិបាល បុគ្គលិករដ្ឋការសាធារណៈ បុគ្គលិករដ្ឋការស៊ីវិល កម្មករនិយោជិក អ្នកដែលកំពុងទទួលប្រាក់សោធននិវត្តន៍និងប្រាក់សោធនពីផ្នែកធានារ៉ាប់រងសង្គម...។
អាស្រ័យដោយបានអនុវត្តគោលនយោបាយធានារ៉ាប់រងសុខភាពយ៉ាងល្អប្រសើរនោះ ខេត្ត បាក់កាន បានជួយឱ្យបងប្អូនជនជាតិភាគតិចកាន់តែងាយស្រួលជាង សម្រាលមន្តិចម្ដងៗ នូវបន្ទុកដ៏ធ្ងន់លើចំណាយនៅពេលទៅពិនិត្យនិងព្យាបាលជំងឺនៅតាមគ្រឹះស្ថានសុខាភិបាលលើ ភូមិសាស្ត្រ៕
អត្ថបទនិងរូបថត៖ ហ៊ឺវហាយ - អានថាញ់ដាត
បញ្ចូលអត្ថបទដោយ៖ ជ័យពិសិដ្ឋ