សមស្របជាមួយធាតុអាកាស ដីធ្លី ងាយដាំនិងមិនសូវកើតជំងឺដង្កូវ បានជាក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ បងប្អូនជនជាតិជាច្រើនក្រុមគ្រួសារនៅខេត្ត បាក់កាន បានជំរុញខ្លាំងក្លាការដាំទន្លាប់ឥតគ្រាប់ បង្កើតជាតំបន់ផលិតកម្មលក្ខណៈពាណិជ្ជកម្មទ្រង់ទ្រាយធំជាងមុន បង្កើនការផ្សព្វផ្សាយពាណិជ្ជសញ្ញា ក្លាយជាអ្នកមានពីប្រភេទកសិផលនេះ។

បច្ចុប្បន្ន ខេត្ត បាក់កាន មានចម្ការទន្លាប់ឥតគ្រាប់ប្រមាណជា ៨០០ ហិកតា (៥១៤ ហិកតាបានផ្តល់ផលហើយ) ត្រូវបានដាំភាគច្រើននៅបណ្តាស្រុក៖ បាបេ ជើដូន ង៉ឹន សឺន...។ ឆ្នាំ ២០២០ បរិមាណផលសរុបសម្រេចបានជាង ២.២០០ តោន ទិន្នផលជាមធ្យមចំនួន ៤.៣០០ គីឡូក្រាមក្នុងមួយហិកតា។
ដោយមានតម្លៃលក់ពី ២៥.០០០ ដល់ ៣០.០០០ ដុងក្នុងមួយគីឡូក្រាម ដំណាំទន្លាប់ឥតគ្រាប់បានជួយបងប្អូនជនជាតិជាច្រើនគ្រួសារនៅឃុំ ក្វាងបាច់ ស្រុក ជើដូន ឃុំ ក្វាងខេ ហាហៀវ ស្រុក បាបេ និងឃុំ ធឿងអឹន ស្រុក ង៉ឹនសឺន មានប្រាក់ចំណូលពី ២៥០ ដល់ ៣០០ លានដុងក្នុងមួយរដូវ...។

ជាដំណាំចម្បងនៅខេត្ត បាក់កាន ទន្លាប់ឥតគ្រាប់ត្រូវបានផ្តល់វិញ្ញាបនបត្រសម្គាល់ ពីភូមិសាស្ត្ររបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។
ដោយមានតម្លៃសេដ្ឋកិច្ចខ្ពស់ បងប្អូនជនជាតិជាច្រើនក្រុមគ្រួសារបានហ៊ានផ្លាស់ផ្ទៃ ដីកសិកម្មមិនសូវមានប្រសិទ្ធភាពងាកមកដាំទន្លាប់ឥតគ្រាប់។

ខេត្ត បាក់កាន ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២៥ មានផ្ទៃដីដាំទន្លាប់ឥតគ្រាប់សរុបជាង ១.០០០ ហិកតាបរិមាណផលសម្រេចបាន ៧.០០០ តោន៕
អត្ថបទនិងរូបថត៖ ហ៊ឺវហាយ - អាថាញ់ដាត