ប្រជាជនរួមជាមួយនឹងកម្មាភិបាលការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុក ហនដឹត គណៈកម្មាធិការប្រជាជនឃុំ លិញហ្វ៊ិញ ចុះពិនិត្យព្រៃការពារ

ខេត្ត កៀនយ៉ាង អភិវឌ្ឍសេដ្ឋកិច្ចផ្សារភ្ជាប់នឹងការពារព្រៃការពារ

ប៉ុន្មានឆ្នាំកន្លង ខេត្ត កៀនយ៉ាង បានអនុញ្ញាតឱ្យប្រជាជនទទួលការប្រគល់ម៉ៅការដីព្រៃការពារដើម្បីដាំ ៧០% នៃផ្ទៃដីឈើព្រៃ ធ្វើអាជីវកម្ម ៣០% នៃផ្ទៃទឹកដើម្បីវារីវប្បកម្ម។ មិនត្រឹមតែចូលរួមចំណែកការពារព្រៃ ប្រជាជនជាច្រើនក្រុមគ្រួសារក៏បានរួចផុតភាពក្រីក្រ ឈោងឈានឡើងធ្វើមានពីគំរូផលិតកម្មក្រោមម្លប់ឈើព្រៃទៀតផង។

ថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជនស្រុក វិញធន់ ខេត្ត កៀនយ៉ាង អញ្ជើញទស្សនាក្រុមសហការត្បាញកំប្លោក សារ៉ាន នៅភូមិ វិញថាញ់ ឃុំ ផុងដុង

បង្កើតការងាររកស៊ីចិញ្ចឹមជីវិតស្ថិរភាពជូននារី ខ្មែរ

វិញធន់ ជាស្រុកតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាលនៃខេត្ត កៀនយ៉ាង ដោយមានចំនួនប្រជាជន ៨% ជាបងប្អូនជនជាតិ ខ្មែរ។ ដាក់ដំណើរការបណ្តាកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ស្រុក វិញធន់ បានឧបត្ថម្ភក្រុមគ្រួសារបងប្អូនជនជាតិ ខ្មែរ ជាច្រើនផ្លាស់ប្តូរមុខរបរបង្កើតការងារធ្វើបន្ថែម បង្កើនប្រាក់ចំណូលជួយមិនតិចក្រុមគ្រួសារឈោងឈានឡើង រួចផុតពីភាពក្រីក្រ ក្នុងនោះមានបងប្អូននារី ខ្មែរ។ល។

ផ្តើមពីតំបន់ដីរហោឋាន អតីតមូលដ្ឋានបដិវត្តន៍រហូតមកទល់បច្ចុប្បន្ននេះ ឃុំ អានមិញបាក់ ស្រុក អ៊ូមិញធឿង (ខេត្ត កៀនយ៉ាង) ត្រូវបានគ្របដណ្តប់ដោយផ្ទៃដីដាំដំណាំហូបផ្លែពណ៌បៃតង ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់គ្រប់ច្រកល្ហក ផ្ទះសំបែងធំទូលាយ

មុខមាត់ថ្មីនៅលើដែនដីវីរភាព

អ៊ូមិញធឿង ជាដែនដីពោរពេញទៅដោយប្រពៃណីបដិវត្តន៍ រួមមានស្រុក អានបៀន អានមិញ វិញធន់ និង អ៊ូមិញធឿង (ខេត្ត កៀនយ៉ាង)។ ឈានចេញពីគ្រាប់បែកគ្រាប់រំសេវ សង្រ្គាមដោយមានការឈឺចាប់ បាត់បង់ជាច្រើនស្រុក អ៊ូមិញធឿង សព្វថ្ងៃនេះកំពុងរស់រានឡើងវិញយ៉ាងខ្លាំងក្លា...

លោក យ៉ាញ់ងា បង្រៀនអក្សរ ខ្មែរ ឲ្យកូនក្មួយបងប្អូនជនជាតិ

កសិករវ័យចំណាស់ជួយសិស្សសាលា ខ្មែរថែរក្សាអក្សរជនជាតិជាង ២០ ឆ្នាំមកហើយ

ក្នុងអំឡុងពេលជាង ២៣ ឆ្នាំកន្លងទៅ លោក យ៉ាញ់ងា នៅវត្ត មង្គលព្រឹក្សា ព្រែកជ្រៃចាស់ ភូមិ ហ្វាឡេ ឃុំ ធើយក្វាន ស្រុក ហ្កក្វាវ (ខេត្ត កៀនយ៉ាង) តែងតែ អស់ពីចិត្តពីថ្លើមជាមួយការបង្រៀនអក្សរ ខ្មែរ អោយកូនក្មួយបងប្អូនជនជាតិ។ ថ្នាក់រៀនអក្សរ ខ្មែរ របស់លោក យ៉ាញ់ងា ស្ថិតនៅក្នុងបរិវេណវត្ត មង្គលព្រឹក្សា ព្រែកជ្រៃចាស់ដោយមានប្អូនៗ ជាង ២០ នាក់ចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៥។
មុខរបរត្បាញកន្ត្រកកំប្លោករួមចំណែកដំណោះស្រាយការងារធ្វើ កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពជូនស្ត្រីជនជាតិ ខ្មែរ នៅឃុំ ផុងដុង ស្រុក វិញធន់

ខេត្ត កៀនយ៉ាង ដាស់គំនិតរួចផុតពីភាពក្រីក្រនៅតំបន់បងប្អូនជនជាតិ ខ្មែរ

ខេត្ត កៀនយ៉ាង មានចំនួនប្រជាជនជាបងប្អូនជនជាតិ ខ្មែរ ជាង ១៣% ដោយមានក្រុមគ្រួសារប្រមាណ ៥៦.៤០០ គ្រួ មនុស្សចំនួន ២៣៨.០០០ នាក់។ អញ្ជើញមកកាន់ភូមិស្រុកទាំងឡាយដែលមានបងប្អូនជនជាតិ ខ្មែរ រស់នៅច្រើនកុះករប្រការងាយសង្កេតឃើញបំផុតគឺក្រុមគ្រួសារជាច្រើនពីមុនធ្លាប់ក្រីក្រលំបាកតោកយ៉ាកពេលនេះបានឈោងឈានឡើងតាំងចិត្តក្នុងការរកស៊ី ក្លៀវក្លាស្វែងរក អភិវឌ្ឍបណ្តាគំរូផលិតកម្មថ្មីៗ…
សិប្បករឆ្នើម យ៉ាញ់ បេ បោសសម្អាតឧបករណ៍សម្តែង

អ្នកអស់ពីចិត្តពីថ្លើមបង្ហាត់បង្រៀនសិល្បៈប្រជាប្រិយ ខ្មែរ

ជក់ចិត្តនឹងសិល្បៈហើយមានការលះបង់កម្លាំងកាយចិត្តជាច្រើនក្នុងការងារអភិរក្ស ថែរក្សានិងពង្រីកវប្បធម៌ ប្រពៃណីជនជាតិ ខ្មែរ ឆ្នាំ ២០១៨ លោក យ៉ាញ់បេ កើតឆ្នាំ ១៩៥៥ នៅភូមិ ហ្វាធៀន ឃុំ ឌិញហ្វា ស្រុក ហ្កក្វាវ (ខេត្ត កៀនយ៉ាង) ត្រូវបានប្រធានរដ្ឋជូនកិត្តិនាម "សិប្បករឆ្នើម"។
ខេត្ត គៀនយ៉ាង បើកទូលាយផ្ទៃដីវាលស្រែទ្រង់ទ្រាយធំផ្សារភ្ជាប់ជាមួយនឹងការលក់ដូរផលិតផលពីមួយជំហានទៅមួយជំហាន

គំនិតថ្មីលើវាលស្រែចាស់នៅខេត្ត គៀនយ៉ាង

បច្ចុប្បន្ន ខេត្ត គៀនយ៉ាង មានផ្ទៃដីផលិតកម្មកសិកម្មស្មើនឹងអត្រាចំនួន ១៧,៧ ភាគរយនៃផ្ទៃដីកសិកម្មទូទាំងតំបន់វាលទំនាបទន្លេ គឺវឡុង។ អាស្រ័យដោយអនុវត្តគំរូវាលស្រែទ្រង់ទ្រាយធំ កសិករនៅទីនេះបានធ្វើនវានុវត្តន៍គំនិតរបៀបធ្វើ មិនបណ្តោយឱ្យស្ថានភាព "ក្របីទៅមុន នង្គ័លទៅតាមក្រោយឡើយ"។ល។
ប្រសិទ្ធភាពពីគំរូចិញ្ចឹមបង្កង - ដាំស្រូវនៅស្រុក វិញធន់

ប្រសិទ្ធភាពពីគំរូចិញ្ចឹមបង្កង - ដាំស្រូវនៅស្រុក វិញធន់

អនុវត្តការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញផ្សារភ្ជាប់ទៅនឹងការកសាងជនបទថ្មីដំណាក់កាល ២០១៦ - ២០២០ នៅលើភូមិសាស្រ្តស្រុក វិញធន់ (ខេត្ត កៀនយ៉ាង) បានកកើតឡើងគំរូផលិតកម្មកសិកម្មថ្មីៗ ជាច្រើន។ គួរអោយចាប់អារម្មណ៍បំផុតគឺគំរូចិញ្ចឹមបង្កង - ដាំស្រូវផ្តល់ចំណូលខ្ពស់ ជួយកែលម្អជីវភាពរស់នៅគួរឲ្យកត់សម្គាល់របស់បងប្អូនជនជាតិ ខ្មែរ នៅទីនេះ...
យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន ភូ-មី ស្រុក យ៉ាងថាញ់ (ខេត្ត គៀនយ៉ាង) ណែនាំអោយ"កូនធម៌របស់កងទ័ពការពារព្រំដែន" ផាមក្វឹកស៊ី សិក្សារៀនសូត្រ

“កូនធម៌របស់កងទ័ពការពារព្រំដែន” គំរូដ៏កក់ក្តៅនៃមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជន

តាមវរសេនីយ៍ទោ លោក ហាឌឹកហាញ់ ប្រធានប៉ុស្តិ៍ការពារព្រំដែន ភូ-មី ស្រុក យ៉ាងថាញ់ (ខេត្ត គៀនយ៉ាង) គាំទ្រកម្មវិធី "កូនធម៌របស់កងទ័ពការពារព្រំដែន" ដែលបានបំផុសដោយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្នុងរយៈពេលកន្លងទៅ ប៉ុស្តិ៍ការពារព្រំដែន ភូ-មី បានជួយគាំពារ ទំនុកបម្រុងកូនសិស្សដែលមានស្ថានភាពរស់នៅក្រីក្រលំបាកលំបិនចំនួន ១៧ នាក់ក្នុងចំណោមនោះ មានកូនសិស្សសញ្ជាតិ កម្ពុជា ចំនួន ៩ នាក់ដែលរស់នៅតំបន់ជាប់ព្រំប្រទល់។
លោក វេជ្ជបណ្ឌិត យ៉ាញ់ង៉ុកចូវ កំពុងពិនិត្យមើលជំងឺឲ្យប្រជាជនដែលមានស្ថានភាពរស់នៅលំបាកលំបិនក្នុងបន្ទប់ពិនិត្យជំងឺនៃមជ្ឈមណ្ឌលសុខភាពស្រុក ចូវថាញ់

វេជ្ជបណ្ឌិត ខ្មែរ ម្នាក់ជួយមើលថែសុខភាពប្រជាជនដោយអស់ពីចិត្តពីថ្លើម

កើតនិងធំដឹងក្តីនៅសង្កាត់ វិញលើយ ទីក្រុង រ៉ាច់យ៉ា (ខេត្ត គៀនយ៉ាង) លោកវេជ្ជបណ្ឌិត យ៉ាញ់ង៉ុកចូវ ជនជាតិ ខ្មែរ ឆាប់ចាប់ចិត្តស្រឡាញ់អាវ blouse ពណ៌ស ហើយតែងតែប៉ងប្រាថ្នាជាប្រចាំចង់ក្លាយជាវេជ្ជបណ្ឌិតដើម្បីព្យាបាលជំងឺឲ្យប្រជាជនដែលមានស្ថានភាពរស់នៅលំបាកលំបិន។
លោក ត្រឹនវ៉ាន់ហៀន អនុវត្តវិធីសាស្ត្រស្រោចស្រពទឹកដោយម៉ាស៊ីនបាញ់ទឹកស្វ័យប្រវត្តិក្នុងចម្ការក្រូចតែជ្រក់

រកបានប្រាក់ចំណូលរាប់ពាន់លានដុងពីការដាំដំណាំក្រូចតែជ្រក់

អាស្រ័យដោយធ្វើបរិវត្តកម្មផ្ទៃដីដាំដំឡូងជ្វា ត្រាវនិងប្រភេទដំណាំរយៈពេលខ្លីមួយចំនួនទៀតដែលផ្ដល់ប្រសិទ្ធភាពសេដ្ឋកិច្ចទាបទំហំ ៥ ហិកតាងាកទៅដាំដំណាំក្រូចតែជ្រក់ (ក្រូចសាឌឿង) បច្ចុប្បន្ននេះ លោក ត្រឹនវ៉ាន់ហៀន នៅភូមិ ថាយធិញ ឃុំ មីថាយ ស្រុក ហនដឹត (ខេត្ត កៀនយ៉ាង) មានប្រាក់ចំណូលប្រមាណជា ១ ពាន់លានដុងក្នុងមួយឆ្នាំ។
វាស់កម្តៅរាងកាយជូនប្រជាជនដែលអញ្ជើញមកពិនិត្យសុខភាពនៅមន្ទីរពេទ្យពហុព្យាបាលខេត្ត កៀនយ៉ាង

ខេត្ត កៀនយ៉ាង រឹតបន្ដឹងវិធានការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺ

ចាប់ពីម៉ោង ០ និង ០ នាទី ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២១ ដល់ដាច់ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២១ ខេត្ត កៀនយ៉ាង សំណូមពរសូមឱ្យប្រជាជនគ្រប់រូបក្នុងខេត្តមិនប្រមូលផ្តុំគ្នាកលើសពី ២០ នាក់នៅតាមទី សាធារណៈ នៅក្រៅបរិវេណកន្លែងធ្វើការ សាលារៀន មន្ទីរពេទ្យ ព្រមទាំងអនុវត្តយ៉ាងម៉ឺងម៉ាត់ ជាប់ជាប្រចាំ រាល់វិធានការបង្ការទប់ស្កាត់ជំងឺរាតត្បាតដើម្បីការពារសុខភាពសហគមន៍៕
ខេត្ត កៀនយ៉ាង ចាត់តាំងកម្មវិធីសមោសរមហាសាមគ្គីប្រជាជាតិទាំងមូលនៅទីប្រជុំជន

ខេត្ត កៀនយ៉ាង ចាត់តាំងកម្មវិធីសមោសរមហាសាមគ្គីប្រជាជាតិទាំងមូលនៅទីប្រជុំជន

ក្នុងឱកាសរំលឹកអនុស្សាវរីយ៍ខួបគម្រប់ ៩០ ឆ្នាំទិវាប្រពៃណីនៃរណសិរ្សមាតុភូមិ វៀតណាម (ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ១៩៣០ - ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២០) នាថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ ខេត្ត កៀនយ៉ាង បានចាត់តាំងកម្មវិធីសមោសរមហាសាមគ្គីប្រជាជាតិទាំងមូលនៅទីប្រជុំជនដែលប្រព្រឹត្តឡើងនៅភូមិ វិញដាំង ឃុំ វិញហ្វាហៀប ស្រុក ចូវថាញ់៕
តភ្ជាប់ចរន្តអគ្គិសនីពីបណ្តាញអគ្គិសនីជាតិទៅកាន់ឃុំកោះចំនួន ៦ នៅខេត្ត កៀនយ៉ាង

តភ្ជាប់ចរន្តអគ្គិសនីពីបណ្តាញអគ្គិសនីជាតិទៅកាន់ឃុំកោះចំនួន ៦ នៅខេត្ត កៀនយ៉ាង

គិតដល់ខែ វិច្ឆិកា ឆ្នាំ ២០២០ ខេត្ត កៀនយ៉ាង បានតភ្ជាប់បញ្ជួនចរន្តអគ្គិសនីពីបណ្តាញអគ្គិសនីជាតិ មកកាន់ ឃុំកោះ ចំនួន ៦/៩ ស្ថិតនៅតំបន់សមុទ្រភាគនិរតីរួមមាន៖ ឃុំកោះ ហនត្រែ ឡាយសឺន (ស្រុក កៀនហាយ) ឃុំកោះ ហនងេ សឺនហាយ (ស្រុក កៀនលឿង) ឃុំកោះ ទៀនហាយ (ទីក្រុង ហាទៀន) ឃុំកោះ ហនធើម (ស្រុក ភូក្វឹក)។
ទទួលបានប្រាក់ចំណូលស្ថិរភាពអាស្រ័យដោយការបណ្ដុះពូជរុក្ខកម្ម

ទទួលបានប្រាក់ចំណូលស្ថិរភាពអាស្រ័យដោយការបណ្ដុះពូជរុក្ខកម្ម

ក្នុងអំឡុងពេលជាច្រើនឆ្នាំកន្លងទៅ អាស្រ័យដោយចូលរួមក្នុងក្រុមសហការបណ្តុះពូជរុក្ខកម្មភូមិលេខ ៨ មាមីងបងប្អូនប្រជាកសិករឃុំ សឺនកៀន ស្រុក ហនដឹត (ខេត្ត កៀនយ៉ាង) មិនត្រឹមតែមានប្រាក់ចំណូលស្ថិរភាព ជាមធ្យមក្នុងមួយគ្រួសារប្រហែល ២០០ លានដុងក្នុងឆ្នាំប៉ុណ្ណោះទេ ថែមទាំងជួយបង្កើត ការងារធ្វើ ជូន ពលកររាប់រយនាក់ក្នុងតំបន់ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅមូលដ្ឋានទៀតផង៕
វិធីមួយ ដែលជួយអោយនារី ខ្មែរ ក្លាយជាអ្នកមាន

វិធីមួយ ដែលជួយអោយនារី ខ្មែរ ក្លាយជាអ្នកមាន

ក្នុងគោលបំណងជួយក្រុមគ្រួសារបងប្អូនជនជាតិទាំងឡាយដែលជាសមាជិកសមាគមនារីភូមិមានប្រាក់ចំណូលបន្ថែមចាប់ពីឆ្នាំ ២០១៣ សាខាសមាគមនារីភូមិ កេញហាយ (ព្រែក ២) ស្ថិតនៅឃុំ តឹនធន់ ស្រុក វិញធន់ (ខេត្ត កៀនយ៉ាង) បានបង្កើតក្រុមសេដ្ឋកិច្ចសហការស្រូវ - ដំណាំ កេញហាយ។