ក្នុងគោលបំណងជួយក្រុមគ្រួសារបងប្អូនជនជាតិទាំងឡាយដែលជាសមាជិកសមាគមនារីភូមិមានប្រាក់ចំណូលបន្ថែមចាប់ពីឆ្នាំ ២០១៣ សាខាសមាគមនារីភូមិ កេញហាយ (ព្រែក ២) ស្ថិតនៅឃុំ តឹនធន់ ស្រុក វិញធន់ (ខេត្ត កៀនយ៉ាង) បានបង្កើតក្រុមសេដ្ឋកិច្ចសហការស្រូវ - ដំណាំ កេញហាយ។
យោងតាមលោកស្រី យ៉ាញ់ធីដែប ប្រធានសាខាសមាគមនារីភូមិ កេញហាយ ទូទាំងភូមិមានបងប្អូនជនជាតិ ខ្មែរ ចំនួន ១៣៥ គ្រួសារ។ ចាប់តាំងពីបានចូលរួមក្រុមសេដ្ឋកិច្ចសហការស្រូវ - ដំណាំ កេញហាយ អាស្រ័យដោយទទួលបានការណែនាំអនុវត្តវិទ្យាសាស្ត្រ - បច្ចេកទេសទៅក្នុងផលិតកម្ម ទិន្នផលស្រូវនៃក្រុមគ្រួសារទាំងឡាយបានកើនឡើងជាបន្តបន្ទាប់ពី ៧ ឡើងដល់ ៨ តោនក្នុងមួយហិកតា មានគ្រួសារ ខ្លះកើនឡើងរហូតដល់ ១០ តោនក្នុងមួយហិកតា។
ក្រៅពីផលិតស្រូវ បងប្អូននារីនៅដាំដំណាំជាច្រើនប្រភេទទៀតដូចជា៖ ឪឡឹក ត្រសក់ ត្រឡាច ... មួយរដូវនៅលើដីធ្វើស្រែតែម្ដង ផ្តល់ប្រាក់ចំណូលសរុបក្នុងមួយរដូវចំនួន ១៥០ លានដុងក្នុងមួយហិកតា។ ទន្ទឹមនឹងនោះក្រុម គ្រួសារទាំងឡាយ ថែមទាំងចេះឆ្លៀតប្រើប្រាស់ផ្ទៃដីជុំវិញផ្ទះដើម្បីដាំបន្លែបង្ការផ្តល់ប្រាក់ចំណូលចំនួន ២០០ លានដុងក្នុងមួយហិកតាក្នុងមួយឆ្នាំ។
ភូមិ កេញហាយ មានផ្ទៃដីផលិតកម្មជាង ២០០ ហិកតា ក្នុងនោះមានជាង ១០០ ហិកតាអនុវត្តតាមទម្រង់រូបភាពស្រូវ - ដំណាំរបស់ក្រុមសេដ្ឋកិច្ចសហការស្រូវ - ដំណាំ កេញហាយ។ អាស្រ័យដោយអនុវត្ត តាមទម្រង់រូបភាពនេះ ក្រុមគ្រួសារជាច្រើនបានឈានឡើងធូរធារ អត្រាគ្រួសារក្រីក្រថយចុះយ៉ាងខ្លាំងនៅត្រឹមតែ ២៩ គ្រួសារប៉ុណ្ណោះ៕
ឡេសែន