ក្នុងអំឡុងពេលជាង ២៣ ឆ្នាំកន្លងទៅ លោក យ៉ាញ់ងា នៅវត្ត មង្គលព្រឹក្សាព្រែកជ្រៃចាស់ ភូមិ ហ្វាឡេ ឃុំ ធើយក្វាន ស្រុក ហ្កក្វាវ (ខេត្ត កៀនយ៉ាង) តែងតែអស់ពីចិត្តពីថ្លើមជាមួយការបង្រៀនអក្សរ ខ្មែរ អោយកូនក្មួយបងប្អូនជនជាតិ។ ថ្នាក់រៀនអក្សរ ខ្មែរ របស់លោក យ៉ាញ់ងា ស្ថិតនៅក្នុងបរិវេណវត្ត មង្គលព្រឹក្សាព្រែកជ្រៃចាស់ដោយមានប្អូនៗ ជាង ២០ នាក់ចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៥។
ដើម្បី "ចូលថ្នាក់" បង្រៀនអក្សរ ខ្មែរ លោក យ៉ាញ់ងា បានរៀនបន្ថែមភាសា ខ្មែរ ដោយខ្លួនឯង ត្រូវបានផ្នែកសមត្ថកិច្ចណែនាំវិធីសាស្រ្តបង្រៀនអក្សរ ខ្មែរ។ លោក យ៉ាញ់ងា សំណេះសំណាល៖ "ខ្ញុំចង់ចែករំលែកវប្បធម៌របស់ជនជាតិខ្លួនដើម្បីប្អូនៗ ចេះថែរក្សានិងអភិវឌ្ឍថែមទៀត។ ពេលសរសេរបានអក្សរ ខ្មែរ ធំដឹងក្តីប្អូនៗ អាចប្រើប្រាស់ទៅក្នុងការសិក្សារៀនសូត្រធ្វើការងារ រួមចំណែកអោយសង្គមកាន់តែច្រើនថែមទៀត..."។
ទោះបីគ្រាន់តែជាបណ្តាថ្នាក់រៀនរយៈពេលខ្លីក៏ដោយប៉ុន្តែការបង្រៀនអក្សរ ខ្មែរ តែងតែត្រូវបានលោក យ៉ាញ់ងា ដាក់គុណភាពជាចម្បង។ លោក យ៉ាញ់ងា ចាត់ទុកថា ការបង្រៀនភាសា អក្សរសរសេររបស់ជនជាតិ ខ្មែរ អោយកូនក្មួយជនជាតិខ្លួនគឺជាប្រការដែលសំខាន់ខ្លាំងណាស់។
ព្រះតេជគុណ យ៉ាញ់ អេន ព្រះចៅអធិការវត្ត មង្គលព្រឹក្សាព្រែកជ្រៃចាស់ មានថេរដីកាថា៖ "ទង្វើរបស់លោក យ៉ាញ់ងា មានអត្ថន័យខ្លាំងណាស់ ជួយឲ្យកូនក្មួយចេះអាន ចេះសរសេរអក្សរ ខ្មែរ វត្តអារាមជាមួយនឹងលោក យ៉ាញ់ងា នឹងបន្តរក្សាថ្នាក់បង្រៀនអក្សរនេះទៅមុខទៀត"៕
អត្ថបទនិងរូបថត៖ ឡេ ហ៊ុយហាយ
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង