ក្នុងអំឡុងខែឆ្នាំតស៊ូប្រឆាំង អាណានិគម បារាំង និង ចក្រពត្តិ អាមេរិក ឈ្លានពាន ស្រុក អ៊ូមិញធឿង ជាតំបន់អតីតមូលដ្ឋានបដិវត្តន៍ កន្លែងសាខាបក្សដំបូងបង្អស់នៃបក្ខភាគខេត្ត កៀនយ៉ាង ត្រូវបានបង្កើតឡើង។
!["ផ្តើមពីស្រុកក្រីក្រ កសិកម្មសុទ្ធសាធ ឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្មអភិវឌ្ឍយឺតយ៉ាវមួយដោយសារធ្វើបរិវត្តកម្មចំទិសដៅ រហូតមកទល់ពេលនេះ សេដ្ឋកិច្ចអភិវឌ្ឍស្ថិរភាពជាបង្គួររួមចំណែកបង្កើតបានជាមុខមាត់ថ្មីសម្រាប់ស្រុក អ៊ូមិញធឿង" - លោក យឿង គ្វកឃើយ - អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក អ៊ូមិញធឿង (ខេត្ត កៀនយ៉ាង)។ cuoc song moi o u minh thuong 11A.JPG](https://mediakm.dantocmiennui.vn/images/ef82b8ebd3904a038eb48c65696b9c55a71e21c017d5e4df75e93510c803cb5f307ff05f20140a840f895a0500feb72d2f98de50a59dedaa76ed59fec2ef82adc47fb035a2acf90c79ab9ee7593bff77/cuoc-song-moi-o-u-minh-thuong-11a-5509.jpg)
តាំងពីនៅលើដីមួយតឹកៗ នៅទីនេះ ឈាមរបស់ជនរួមជាតិ យុទ្ធជនរាប់ម៉ឺននាក់ត្រូវបានបង្ហូរចុះដើម្បីដណ្តើមឯករាជ្យ សេរីភាពមកវិញ។
អញ្ជើញមកដល់ស្រុក អ៊ូមិញធឿង ក្នុងអំឡុងថ្ងៃដើមនិទាឃរដូវ យើងខ្ញុំលែងនៅប្រទះឃើញស្ថានភាពស្ងាត់ជ្រងំ បែកភក់ជ្រាំដូចពីមុនទៀតហើយ ផ្ទុយទៅវិញគឺខ្សែផ្លូវក្រាលកៅស៊ូ បេតុងត្រូវបានចាក់ដល់ភូមិ សក្ខីភាពឱ្យជីវភាពថ្មីមួយបានមកកាន់បងប្អូនជនជាតិ។
![មណ្ឌលស្លាកស្នាមសង្គ្រាមព្រៃស្មាច់ បាងបៀនភូ និងទីសក្ការៈបូជាវីរយុទ្ធជនពលី អ្នកមានគុណបំណាច់ស្រុក វិញធន់ គឺជា "អាសយដ្ឋានក្រហម" អប់រំប្រពៃណីស្នេហាជាតិ លទ្ធិវីរភាពបដិវត្តន៍និយមសម្រាប់មនុស្សជំនាន់សព្វថ្ងៃនេះនិងទៅអនាគត cuoc song moi o u minh thuong 9A.JPG](https://mediakm.dantocmiennui.vn/images/ef82b8ebd3904a038eb48c65696b9c55a71e21c017d5e4df75e93510c803cb5f307ff05f20140a840f895a0500feb72d2f98de50a59dedaa76ed59fec2ef82adac6acb675e3b5af1edcba2db750e7ee1/cuoc-song-moi-o-u-minh-thuong-9a-490.jpg)
នៅឃុំ អានមិញបាក់ បងប្អូនជនជាតិអភិវឌ្ឍចេកណាំវ៉ាជាង ២.៤០០ ហិកតា អាស្រ័យហេតុដូច្នោះហើយជីវភាពត្រូវបានកែលម្អយ៉ាងច្បាស់ក្រឡែត។
លោក ង្វៀន វ៉ាន់ឌាន លេខា ប្រធានភូមិ គិញណាំ ឃុំ អានមិញបាក់ មានប្រសាសន៍ថា៖ "ទូទាំងភូមិមានចំនួន ៤១៦ ក្រុមគ្រួសារ ក្នុងនោះមានបងប្អូនជនជាតិ ខ្មែរ ចំនួន ៦៤ ក្រុមគ្រួសារ។ ក្រុមគ្រួសារទាំងឡាយនៅក្នុងភូមិ មិនត្រឹមតែដាំចេកណាំវ៉ាប៉ុណ្ណោះទេ ថែមទាំងដាំស្វាយ ក្រូចថ្លុង វិនិយោគលើការចិញ្ចឹមត្រី លើកកម្ពស់ប្រាក់ចំណូល។ តួយ៉ាងគឺក្រុមគ្រួសារលោក លី វ៉ាន់ទិញ ដោយមាន ២ ហិកតាស្វាយ ក្រូចថ្លុង ចិញ្ចឹមខ្យងហោង ចិញ្ចឹមត្រី រកបានប្រាក់ចំណូលចំនួន ២០០ លានដុងក្នុងមួយឆ្នាំ។ ឆ្នាំ ២០២៣ ចំណូលជាមធ្យមរបស់ប្រជាជនក្នុងភូមិក្នុងមនុស្សម្នាក់សម្រេចបានចំនួន ៤៥ លានដុងក្នុងមួយឆ្នាំ អត្រាក្រុមគ្រួសារក្រីក្រថយចុះមកនៅត្រឹមចំនួន ៣,៣៦% ប៉ុណ្ណោះ"។
![ដោះស្រាយបញ្ហាសង្គមល្អជួយជីវភាពប្រជាជន អ៊ូមិញធឿង ត្រូវបានលើកកម្ពស់ឥតឈប់ឈរ cuoc song moi o u minh thuong 2.JPG](https://mediakm.dantocmiennui.vn/images/ef82b8ebd3904a038eb48c65696b9c55a71e21c017d5e4df75e93510c803cb5f307ff05f20140a840f895a0500feb72d2f98de50a59dedaa76ed59fec2ef82ad1a6db89ea447ac969c1fb19b866a174c/cuoc-song-moi-o-u-minh-thuong-2-7651.jpg)
ឆៀងចូលទស្សនាឃុំ មិញធន់ ធ្វើដំណើរលើផ្លូវក្រាលកៅស៊ូត្រង់ភ្លឹង សងខាងផ្លូវគឺជាសួនផ្កាកំពុងដល់រដូវរីកស្រស់បំព្រង ផ្ទះសំបែងធំទូលាយ យើងខ្ញុំមានអារម្មណ៍ថានិទាឃរដូវកំពង់ឈានចូលមកដល់យ៉ាងច្បាស់ក្រឡែត។
លោក យ៉ាញ់ អ៊ូត អនុលេខាសាខាបក្ស អនុប្រធានភូមិ មិញតឹន រំភើបរីករាយចែករំលែកថា បច្ចុប្បន្នគ្រួសារលោកមានស្រូវចំនួន ១១ ហិកតា ផលិតបាន ២ រដូវក្នុងមួយឆ្នាំ ចំណូលស្ថិរភាពជិត ២០០ លានដុង ក្នុងមួយឆ្នាំ។ ប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ នេះ ការផលិតកម្មរបស់កសិករអំណោយផល មានប្រសិទ្ធភាពយ៉ាងខ្លាំងបានជាអត្រាក្រុមគ្រួសារក្រីក្រក្នុងភូមិបានថយចុះជាលំដាប់ជារៀងរាល់ឆ្នាំ។ យោងតាមទិន្នន័យរបស់គណៈកម្មាធិការប្រជាជនឃុំ មិញធន់ បច្ចុប្បន្ន ឃុំទាំងមូលនៅតែប្រហែល ៤% ក្រុមគ្រួសារ ក្រីក្រប៉ុណ្ណោះ ប្រាក់ចំណូលជាមធ្យមក្នុងមនុស្សម្នាក់សម្រេចបានចំនួន ៥០ លាន ដុងក្នុងមួយឆ្នាំ។ សេដ្ឋកិច្ចជាចម្បងគឺដាំដុះស្រូវគុណភាពខ្ពស់គួបផ្សំចិញ្ចឹមត្រីឬដាំដំណាំហូបផ្លែគួបផ្សំដាំបន្លែបង្ការ។
![សាលាចំណេះទូទៅអន្តេវាសិកជនជាតិមធ្យមសិក្សាបឋមភូមិស្រុក អានបៀន កន្លែងថែទាំ បណ្តុះបណ្តាល សិក្សារៀនសូត្ររបស់យុវជន ក្មេងជំទង់ជនជាតិភាគតិចតំបន់ អ៊ូមិញធឿង cuoc song moi o u minh thuong 12A.jpg](https://mediakm.dantocmiennui.vn/images/ef82b8ebd3904a038eb48c65696b9c55a71e21c017d5e4df75e93510c803cb5f307ff05f20140a840f895a0500feb72d2f98de50a59dedaa76ed59fec2ef82ad409777ab6e527f40da45e6f8e30184dd/cuoc-song-moi-o-u-minh-thuong-12a-819.jpg)
លោក យឿង គ្វកឃើយ អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក អ៊ូ មិញធឿង បានឲ្យដឹងថា ជាមធ្យមក្រុមគ្រួសារនីមួយៗ នៅក្នុងស្រុកមានផ្ទៃដីផលិតចំនួន ៤ ហិកតា។ ប្រជាជនដាំដុះស្រូវ បន្លែបង្ការ ចេកណាំវ៉ាផង ចិញ្ចឹមជលផលផង ទទួលបានប្រាក់ចំណូលជាមធ្យមក្នុងមនុស្សម្នាក់សម្រេចបានចំនួន ៦១ លានដុងក្នុងមួយឆ្នាំ។ ឆ្នាំ ២០២៣ ស្រុក អ៊ូមិញធឿង ផ្តោតសំខាន់ជាពិសេសទៅលើការងារកាត់បន្ថយភាពក្រីក្រ ដោះស្រាយបញ្ហាការងារធ្វើ។ រហូតមកទល់បច្ចុប្បន្ននេះ អត្រាក្រុមគ្រួសារក្រីក្រ ក្នុងស្រុកនៅចំនួន ៣,៩៦% (ថយចុះចំនួន ២,៤១% បើធៀបនឹងឆ្នាំ ២០២២)។
រួមចិត្តគំនិតគ្នាកសាងនិងអភិវឌ្ឍស្រុកកំណើត
អញ្ជើញមកកាន់ វិញធន់ ចំឱកាសរំលឹកអនុស្សាវរីយ៍ខួប ៦០ ឆ្នាំបង្កើត ស្រុក យើងខ្ញុំចាប់អារម្មណ៍បានថាបរិយាកាសប្រឡងប្រណាំងកសាងជនបទថ្មីកំពុងប្រព្រឹត្តទៅដ៏ផុសផុលនៅលើភូមិសាស្ត្រស្រុក។
![ក្នុងនាមជាស្រុកស្ថិតក្នុងតំបន់ អ៊ូមិញធឿង មុខមាត់ស្រុក វិញធន់ សព្វថ្ងៃនេះផ្លាស់ប្តូរហួសកម្រិតធម្មតា cuoc song moi o u minh thuong 13B.jpg](https://mediakm.dantocmiennui.vn/images/ef82b8ebd3904a038eb48c65696b9c55a71e21c017d5e4df75e93510c803cb5f307ff05f20140a840f895a0500feb72d2f98de50a59dedaa76ed59fec2ef82ad9f4a53750f388ab86ae4e7299a768e88/cuoc-song-moi-o-u-minh-thuong-13b-7981.jpg)
លោក ចូវ ង៉ុកកឹន លេខាគណៈកម្មាធិការបក្សឃុំ ផុងដុង មានប្រសាសន៍ថា៖ "ផុងដុង គឺជាឃុំមួយក្នុងចំណោមឃុំទាំង ៣ មានបងប្អូនជនជាតិ ខ្មែរ រស់នៅច្រើនរបស់ស្រុក វិញធន់។ បងប្អូនជនជាតិ ខ្មែរ ជាទូទៅផលិតកសិកម្ម។ ចាប់តាំងពីពេលចាប់ផ្តើមកសាងជនបទថ្មី មុខមាត់ឃុំបានផ្លាស់ប្តូរនិងអភិវឌ្ឍឥតឈប់ឈរ ជីវភាពបងប្អូនជនជាតិ ខ្មែរ ត្រូវបានបន្តកែលម្អនិងកើនឡើង អត្រាក្រុមគ្រួសារក្រីក្រដល់ដំណាច់ ឆ្នាំ ២០២៣ ថយចុះមកនៅត្រឹមចំនួន ៣,៨% ប្រាក់ចំណូលជាមធ្យមក្នុងមនុស្សម្នាក់សម្រេចបានចំនួន ៥៤,៥ លានដុងក្នុងមួយឆ្នាំ"។
![កម្មាភិបាលការិយាល័យកសិកម្មស្រុកអញ្ជើញចុះពិនិត្យគំរូស្រូវគុណភាពខ្ពស់របស់គ្រួសារលោក យ៉ាញ់អ៊ូត (ខាងឆ្វេង) ជនជាតិ ខ្មែរ នៅភូមិ មិញតឹន ឃុំ មិញធន់ ស្រុក អ៊ូមិញធឿង cuoc song moi o u minh thuong 3.JPG](https://mediakm.dantocmiennui.vn/images/ef82b8ebd3904a038eb48c65696b9c55a71e21c017d5e4df75e93510c803cb5f307ff05f20140a840f895a0500feb72d2f98de50a59dedaa76ed59fec2ef82ada47bca01f952ead1fc98774d65afab2b/cuoc-song-moi-o-u-minh-thuong-3-5189.jpg)
ដោយមានស្មារតីសាមគ្គីភាព រួមចិត្តគំនិតគ្នា ប្រជាជនភូមិ គិញ ២ អា ឃុំ តឹនធន់ ស្រុក វិញធន់ បានផ្លាស់ប្តូរផ្នត់គំនិត របៀបធ្វើ ជំរុញបរិវត្តកម្ម រចនាសម្ព័ន្ធដំណាំដាំដុះ សត្វចិញ្ចឹមយ៉ាងខ្លាំងក្លា ឆ្លងតាមរយៈនោះលើកកម្ពស់ប្រាក់ចំណូលជូនបងប្អូនជនជាតិ។
តួយ៉ាងគឺក្រុមគ្រួសារលោក ឡេ វ៉ាន់ដយ ដោយមានគំរូដាំដុះស្រូវឆ្លាស់គ្នាជាមួយ ផ្លែម្រះ ត្រសក់នៅលើផ្ទៃដីចំនួន ២ ហិកតា ទទួលបានប្រាក់ចំណូលបានពី ៧០ ដល់ ៨០ លានដុងក្នុងមួយរដូវ ក្រុមគ្រួសារលោកស្រី ធីបឿល មានតែផ្ទៃដីដាំបន្លែបង្ការតួចមួយប៉ុន្តែដោយសារដឹងដាំដុះឆ្លាស់គ្នាជាមួយនឹងប្រភេទបន្លែបានជារួចផុតពីភាពក្រីក្រ…
![កូនក្មួយបងប្អូនជនជាតិ ខ្មែរ នៅតំបន់ដីបដិវត្តន៍ឃុំ ផុងដុង ស្រុក វិញធន់ cuoc song moi o u minh thuong 10A.JPG](https://mediakm.dantocmiennui.vn/images/ef82b8ebd3904a038eb48c65696b9c55a71e21c017d5e4df75e93510c803cb5f307ff05f20140a840f895a0500feb72d2f98de50a59dedaa76ed59fec2ef82adb02917bbb9613647ac1a1502205fecba/cuoc-song-moi-o-u-minh-thuong-10a-4259.jpg)
លោក វ៉ ថាញ់ស៊ន់ ប្រធានគណៈកម្មាធិការឃោសនាអប់រំគណៈកម្មាធិការបក្សស្រុក ប្រធានមជ្ឈមណ្ឌលនយោបាយស្រុក វិញធន់ បានឲ្យដឹងថា បច្ចុប្បន្នស្រុក វិញធន់ មានចំនួន ៧ លើ ៧ ឃុំ សម្រេចស្តង់ដារជនបទថ្មី ប្រាក់ចំណូលជាមធ្យមក្នុងមនុស្សម្នាក់សម្រេចបានចំនួន ៦២ លានដុង ក្នុងមួយឆ្នាំ។ អត្រាក្រុមគ្រួសារក្រីក្រនៅចំនួន ២,៨%។ ពង្រីកប្រពៃណីបដិវត្តន៍ ស្រុកនឹងបន្ត អនុវត្តគោលដៅ ភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច - សង្គមដោយជោគជ័យ លើកកម្ពស់ជីវភាពប្រជាជន ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២៥។ ចំនួន ៧ លើ ៧ ឃុំ សម្រេចស្តង់ដារជនបទថ្មីកម្រិតលើកកម្ពស់។ តិចបំផុតឃុំចំនួន ១ ឡើងទៅសម្រេចស្តង់ដារជនបទថ្មីគំរូៗ៕
អត្ថបទ៖ ធូហឿង
រូបថត៖ អានហៀវ
បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ