ចំពោះមុខស្ថានភាពករណីជំងឺកូវីដ-១៩ ជាច្រើនដែលជាប់ពាក់ព័ន្ធជាមួយនឹងការឆ្លងតៗ គ្នាពីចង្កោមអ្នកជំងឺនៅសមាគមព្រះផ្សព្វផ្សាយសាសនា ភុកហ៊ឹង (ទីក្រុង ហូជីមិញ) ត្រូវបានរកឃើញនៅបណ្ដាកខេត្តដូចជា ឡុងអាន បាកលៀវ និង តីនិញ ហើយនោះ ខេត្ត កៀងយ៉ាង បានជំរុញយ៉ាងក្លាំងក្លាវិធានការបង្ការ ទប់ស្កាត់ការរីករាលដាល នៃ ជំងឺ កូវីដ - ១៩។
ចាប់ពីម៉ោង ០ និង ០ នាទី ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២១ ដល់ដាច់ថ្ងៃ ទី ១៥ ខែ មិថុនា ឆ្នាំ ២០២១ ខាងមុខ ខេត្ត កៀនយ៉ាង សំណូមពរសូមឱ្យប្រជាជនគ្រប់រូបក្នុងខេត្តមិនប្រមូលផ្តុំគ្នាកលើសពី ២០ នាក់នៅតាម ទីសាធារណៈ នៅក្រៅបរិវេណកន្លែងធ្វើការ សាលារៀន មន្ទីរពេទ្យ ព្រមទាំងអនុ វត្តយ៉ាងម៉ឺងម៉ាត់ ជាប់ជាប្រចាំ រាល់វិធានការបង្ការទប់ស្កាត់ជំងឺរាត ត្បាតដើម្បីការពារសុខភាពសហគមន៍៕
ដំណឹងនិងរូបថត៖ ហ៊ុយហាយ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យដោយ៖ សឺនយ៉ាង - យ័ញលើយ - បឹងបួ