សម្រស់ភូមិសិប្បកម្មប្រកបរបរចេកហាលនៅឃុំ ត្រឹនហ៊ើយ ស្រុក ត្រឹនវ៉ាន់ធើយ

តំបន់ដែនដីសម្បូរសក្តានុពលអភិវឌ្ឍទេសចរណ៍

នៅតំបន់ដែនដីចុងប៉ូចភាគខាងត្បូងនៃមាតុភូមិ ខេត្ត កាម៉ៅ មិនត្រឹមតែមានឧត្តមភាពអំពីទីតាំងភូមិសាស្រ្តប៉ុណ្ណោះទេថែមទាំងជាដែនដីត្រូវបានធម្មជាតិអំណោយផល ដោយមានប្រព័ន្ធអេកូឡូស៊ីពិពិធភាពរួមមាន៖ សមុទ្រ កោះ ដីលិចទឹក ព្រៃរនាមទឹកប្រៃ ឋបនីយជីវមណ្ឌលពិភពលោកដោយមានឧទ្យានជាតិចំនួនពីរ (ឧទ្យានជាតិជ្រោយ មូយ កាម៉ៅ ឧទ្យានជាតិ អ៊ូមិញហា) រួមជាមួយផលិតផលពិសេសប្រចាំតំបន់ជាច្រើន។

កងទ័ពការពារព្រំដែនខេត្ត កាម៉ៅ តែងតែកសាងដ៏រឹងមាំក្បួនយុទ្ធសាស្ត្រចិត្តប្រជាជនទីកន្លែងប៉ុស្តិ៍ជួរមុខភូមិភាគនិរតីនៃមាតុភូមិ កងទ័ពការពារព្រំដែនខេត្ត កាម៉ៅ ឃោសនា ចលនាប្រជានេសាទ គោរពតាមបទបញ្ញត្តិច្បាប់ទាំងឡាយពេលចេញទៅលម្ហសមុទ្រ នេសាទនៅដែនសមុទ្រ

កសាង "ក្បួនយុទ្ធសាស្ត្រចិត្តប្រជាជន" នៅចុងប៉ូចនៃប៉ែកខាងត្បូងរបស់មាតុភូមិដ៏រឹងមាំ

កសាង "ក្បួនយុទ្ធសាស្ត្រចិត្តប្រជាជន" នៅចុងប៉ូចនៃប៉ែកខាងត្បូងរបស់មាតុភូមិដ៏រឹងមាំមិនត្រឹមតែសម្រេចល្អភារកិច្ចរក្សារឹងមាំសន្តិសុខសណ្តាប់ធ្នាប់ អធិប្បតេយ្យភាពទឹកដីជាតិ ក្នុងប៉ុន្មានឆ្នាំកន្លងទៅកម្មាភិបាល យុទ្ធជនការពារព្រំដែនខេត្ត កាម៉ៅ ថែមទាំងគិតគូរដោយឥតឈប់ឈរជីវភាពរស់នៅប្រជាជនឆ្លងតាមរយៈបណ្តាគំរូប្រជាចលនាប្រកបដោយប្រសិទ្ធភាព ផ្តើមពីនោះកសាង "ក្បួនយុទ្ធសាស្ត្រចិត្តប្រជាជន" ដ៏រឹងមាំ...
ភ្ញៀវទេសចរធ្វើដំណើរដោយទូកកាណូជ្រែកវែកបត់បែនចូលក្រោមម្លប់ព្រៃឈើកោងកាងដ៏ក្រាស់ក្រៃនៅក្នុងឃុំ ដឹតមូយ ស្រុក ង៉ុកហៀន

ចំណុចរំលេចឡើងភាពទាក់ទាញភ្ញៀវទេសចរមកខេត្ត កាម៉ៅ

បច្ចុប្បន្នខេត្ត កាម៉ៅ មានមូលដ្ឋាន ស្នាក់អាស្រ័យចំនួន ៨៤ ក្នុងនោះមានចំនួន ១៨ មូលដ្ឋានត្រូវបានចាត់ចំណាត់ថ្នាក់ពីផ្កាយ ១ ដល់ផ្កាយ ៥ ហើយមានមូលដ្ឋានចំនួន ៤១ គ្រប់លក្ខខណ្ឌបម្រើភ្ញៀវទេសចរ មានចំនួន ២៤ មណ្ឌល ចំណុចនិងក្រុមគ្រួសារធ្វើទេសចរណ៍សហគមន៍។
បច្ចុប្បន្ន ភូតឹន មានទូកកប៉ាល់នេសាទប្រមាណ ៤០០ គ្រឿង។ រហូតមកទល់ពេលនេះ កប៉ាល់ទាំងអស់ដែលត្រូវដំឡើងឧបករណ៍ត្រួតពិនិត្យដំណើរសុទ្ធតែសម្រេចរួចរាល់ហើយ

ភូតឹន - បំណងប្រាថ្នាធ្វើមានពីសមុទ្រ

ដោយមានឆ្នេរសមុទ្រប្រវែង ៣៧ គីឡូម៉ែត្រ ភូតឹន គឺជាស្រុកមានសក្តានុពលអភិវឌ្ឍន៍ សេដ្ឋកិច្ចសមុទ្រនៃខេត្ត កាម៉ៅ។ ដើម្បីទាញយកសក្តានុពលនោះ ប៉ុន្មានឆ្នាំមកនេះ ភូតឹន បានដំណើរការដំណោះស្រាយជាច្រើនសំដៅទាក់ទាញប្រភពធនធានអនុវត្តកម្មបំណងប្រាថ្នាធ្វើមានពីសមុទ្រ...
រដូវបង្កងដៃវែងឆ្នាំ ២០២២ កសិករខេត្ត កាម៉ៅ ប្រមូលផលជាមធ្យមពី ៣០០ ដល់ ៤០០ គីឡូក្រាមក្នុងមួយហិកតាដោយឡែកមានក្រុមគ្រួសារមួយចំនួនប្រមូលផលបានរហូតដល់ ៥០០ គីឡូក្រាមក្នុងមួយហិកតា

"បង្កងឱបដើមស្រូវ" ជម្នះទីផ្សារ

ប៉ុន្មានឆ្នាំកន្លងទៅ នៅខេត្ត កាម៉ៅ គំរូផ្លាស់ប្តូរការបង្កបង្កើនផលស្រូវលើផៃ្ទដីដែលបានដាំដុះហើយគួបផ្សំចិញ្ចឹមបង្កងបានបញ្ជាក់ពីប្រសិទ្ធភាពនិងសអោយឃើញកាន់តែច្បាស់ពីការអភិវឌ្ឍប្រកបដោយចីរភាពពីមួយថ្ងៃទៅមួយថ្ងៃ។
ក្រុមសិល្បករនៅភូមិលេខ ៧ ឃុំ តឹនឡុក ស្រុក ធើយប៊ិញ (ខេត្ត កាម៉ៅ) ប្រគំសម្តែងជាមួយនឹងឧបករណ៍ភ្លេងផ្សេងៗ ក្នុងវង់ភ្លេងស្គរធំ

អភិរក្សវង់ភ្លេងស្គរធំរបស់ជនជាតិ ខ្មែរ

វង់ភ្លេងស្គរធំរបស់ជនជាតិ ខ្មែរ ចាប់កំណើតឡើង ស្ថិតស្ថិរនិងផ្ទេរ បន្តនៅលើភូមិសាស្រ្តខេត្ត កាម៉ៅ ជាង ១០០ ឆ្នាំកន្លងទៅហើយ រួមមានឧបករណ៍ភ្លេងផ្សេងៗ ដូចជាស្គរធំ ឃ្មោះ ស្គរតូច (ស្គរដៃ) ចាប៉ីដងវែង ទ្រខ្សែពីរ។ល។
ដោយមានស្មារតីឧស្សាហ៍ព្យាយាម ចូលចិត្តរៀនសូត្រក្នុងការងារធ្វើពលកម្ម ផលិតកម្ម ទម្រង់រូបភាពចិញ្ចឹមកន្ធាយ កន្ធាយអាស៊ី របស់គ្រួសារលោក លី សន់ជនជាតិ ខ្មែរ នៅភូមិ ដឿងដាវ ឃុំ ហូ ធីគី ស្រុក ធើយប៊ិញ ផ្តល់ប្រាក់ចំណូលរាប់រយលានដុងក្នុងមួយឆ្នាំ

ជនជាតិ ខ្មែរ ជម្នះការលំបាកលំបិនពីទម្រង់រូបភាពផលិតកម្មកសិកម្ម

ជាច្រើនឆ្នាំកន្លងទៅ ភូមិ ដឿងដាវ តែងតែជាចំណុចភ្លឺនៃឃុំ ហូ ធីគី ស្រុក ធើយប៊ិញ និយាយដោយឡែក ខេត្ត កាម៉ៅ និយាយរួមអំពីការអភិវឌ្ឍ សេដ្ឋកិច្ច លក្ខណៈគ្រួសារ។ ទូទាំងឃុំ ហូ ធីគី មានក្រុមគ្រួសារបងប្អូនជនជាតិ ខ្មែរ ចំនួន ៥២៥ គ្រួគឺមានចំនួន ៣៤០ គ្រួសាររស់នៅក្នុងភូមិ ដឿងដាវ។
នៅលើភូមិសាស្ត្រឃុំ ខាញ់ប៊ិញតីបាក់ ស្រុក ត្រឹន វ៉ាន់ធើយ (ខេត្ត កាម៉ៅ) មានផ្លូវថ្នល់ជាង ៩០% ត្រូវបានប្រជាជនគាំទ្រយ៉ាងសកម្មក្នុងការដាំផ្កានិងសង់របង

ការកសាងជនបទថ្មីនៅឃុំទាំងឡាយតាមតំបន់ទីជម្រាលមាត់សមុទ្រនៅខេត្ត កាម៉ៅ

ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់ប្រព័ន្ធនយោបាយទាំងមូលនិងការរួមកម្លាំងកាយកម្លាំងចិត្តរបស់ប្រជាជននោះ ក្រោយរយៈពេលជាង ១០ ឆ្នាំដាក់ដំណើរការអនុវត្តកម្មវិធីគោលដៅជាតិស្ដីអំពីកសាងជនបទថ្មី មុខមាត់ជនបទនៅលើភូមិសាស្ត្រខេត្ត កាម៉ៅ បានមានការប្រែមុខមាត់ថ្មីជាច្រើន។ ជាពិសេសគឺនៅតាមបណ្ដាឃុំនៅតំបន់ទីជម្រាលមាត់សមុទ្រ កន្លែងដែលត្រូវបានគេស្គាល់ថាមានកម្រិតជីវភាពរស់នៅលំបាកលំបិននោះ នាពេលបច្ចុប្បន្ននេះ ជីវភាពរស់នៅទាំង
ជាធម្មតា ក្តាមសេក នៅដែនដី រ៉ាច់ហ្គុក មានរាងធំ សាច់ណែន រស់លើតំបន់ច្រកសមុទ្រ រ៉ាច់ហ្គុក ស្ថិតលើភូមិសាស្ត្រស្រុក ង៉ុកហៀន (ខេត្ត កាម៉ៅ)

ក្តាមសេកត្រាំប្រៃ កាម៉ៅ

ក្តាមសេកត្រាំប្រៃ (ជ្រក់ក្តាមប្រៃធ្វើពីក្ដាមសេក ឬក្ដាមបាឃៀ) ជាមុខម្ហូបពោរពេញទៅដោយលក្ខណៈ ពិសេសដាច់ដោយឡែកនៃវប្បធម៌ភោជនាហាររបស់ប្រជាជននៅតំបន់ ណាមបូ (ភូមិភាគខាងត្បូង វៀតណាម)។ នេះគឺជាឈ្មោះរបស់សត្វកា្តមមួយប្រភេទជាទូទៅរស់នៅវាលភក់ដុះតាមមាត់ទន្លេ សមុទ្រក្នុងតំបន់ទឹកប្រៃនៅលើស្នូកវាមានឆ្នូតចំនួនបី ហេតុដូច្នេះហើយបានហៅថាបាឃៀក្នុងភាសា វៀតណាម។
បឹងទឹកប្រៃ ធីទឿង គឺជាអាងបឹងធម្មជាតិដ៏ធំទូលាយ ជាគោលដៅទេសចរណ៍ដ៏ល្អឯកមួយក្នុងចំណោមគោលដៅទេសចរណ៍របស់តំបន់វាលទំនាបទន្លេ គឺវឡុង

បឹងទឹកប្រៃ ធីទឿង - គោលដៅទេសចរណ៍លើស្ទឹងទន្លេនៃខេត្ត កាម៉ៅ

ស្ថិតលើភូមិសាស្រ្តស្រុកចំនួន ៣ គឺ ត្រឹនវ៉ាន់ធើយ កាយនឿក និង ភូតឹន (ខេត្ត កាម៉ៅ) បឹងទឹកប្រៃ ធីទឿង ត្រូវបានមនុស្សម្នាជាច្រើនដឹងឮដល់ដោយមានឈ្មោះហៅថា "សមុទ្រកណ្តាលវាលទំនាប"។ នៅឱកាសដើមនិទាឃរដូវទីនេះតែងតែអ៊ូអរដោយភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស អញ្ជើញមកទស្សនាយ៉ាងកុះករ…។
លោកស្រី លៅសាមមូយ ជាជនជាតិ ចិន នៅភូមិ ថាញ់ដាមអា ទីរួមស្រុក កាយដូយវ៉ាម ស្រុក ភូតឹន (ខេត្ត កាម៉ៅ) អាស្រ័យដោយឆ្លៀតប្រើប្រាស់ដីនៅជុំវិញផ្ទះជាង ១.០០០ ម៉ែត្រក្រឡាសម្រាប់ដាំបន្លែបង្ការសរីរាង្គ ពាំនាំមកប្រាក់ចំណូលជាង ១០០ លានដុងក្នុងមួយឆ្នាំ

ដាំបន្លែបង្ការទម្រង់រូបភាពតូច ផ្តល់ប្រសិទ្ធភាពធំនៅស្រុក ភូតឹន

យោងតាមការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុក ភូតឹន (ខេត្ត កាម៉ៅ) ក្រោយរយៈពេលជិត ១០ ឆ្នាំដំណើរការទម្រង់រូបភាពឆ្លៀតប្រើប្រាស់ទីធ្លា ច្បារដំណាំ ភ្លឺទំនប់នៃស្រះចិញ្ចឹមបង្គាបង្កង សម្រាប់ដាំដំណាំហូបផ្លែ បន្លែបង្ការ... មកទល់ពេលនេះ ស្រុក ភូតឹន ដាំបន្លែបង្ការគ្រប់ប្រភេទបាន ៩.៩០០ ហិកតា ប្រមូលផ្តុំច្រើនបំផុតនៅទីរួមស្រុក កាយដូយវ៉ាម និងឃុំមួយចំនួន៖ ភូតឹន តឹនហ៊ឹងតី ភូមី...។
ខេត្ត កាម៉ៅ បើកសិក្ខាសាលាផ្តល់ព័ត៌មានអំពីអតុល្យភាពនៃសមាមាត្រភេទដល់បងប្អូនជនរួមជាតិជាពុទ្ធបរិស័ទ

ខេត្ត កាម៉ៅ បើកសិក្ខាសាលាផ្តល់ព័ត៌មានអំពីអតុល្យភាពនៃសមាមាត្រភេទដល់បងប្អូនជនរួមជាតិជាពុទ្ធបរិស័ទ

នាថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅ ខេត្ត កាម៉ៅ អគ្គនាយកដ្ឋានប្រជាសាស្រ្ត - ផែនការគ្រួសារ (ក្រសួង សុខាភិបាល) សហការជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ខេត្ត កាម៉ៅ និងមន្ទីរមហាផ្ទៃ មន្ទីរសុខាភិបាលខេត្តចាត់តាំងសិក្ខាសាលា ''ផ្តល់ព័ត៌មានអំពីអតុល្យភាពនៃសមាមាត្រភេទដល់បងប្អូនជនរួមជាតិ ជាពុទ្ធបរិស័ទ"៕