វង់ភ្លេងស្គរធំរបស់ជនជាតិ ខ្មែរ ចាប់កំណើតឡើង ស្ថិតស្ថិរនិងផ្ទេរ បន្តនៅលើភូមិសាស្រ្តខេត្ត កាម៉ៅ ជាង ១០០ ឆ្នាំកន្លងទៅហើយ រួមមានឧបករណ៍ភ្លេងផ្សេងៗ ដូចជាស្គរធំ ឃ្មោះ ស្គរតូច (ស្គរដៃ) ចាប៉ីដងវែង ទ្រខ្សែពីរ។ល។
នាពេលបច្ចុប្បន្ននេះ ខេត្ត កាម៉ៅ មានមូលដ្ឋានចំនួនពីរនៅតែរក្សាទុកនិងពង្រីកវង់ភ្លេងស្គរធំរួមមាន៖ តំបន់វត្ត សិរីមង្គល (ជ្រុង ខ្មែរ) ភូមិ កីខូ ឃុំ ហូ ធីគី និងវត្ត សិរីមានជ័យវង្សស្រង់ (ក្របីឃ្លៀច) នៅភូមិលេខ ៧ ឃុំ តឹន ឡុក (ស្រុក ធើយប៊ិញ) ដោយមានសិល្បករចំនួន ៣០ នាក់ ត្រូវបានផ្ទេរបន្តអស់ជាច្រើនជំនាន់ មានតម្លៃប្រៀបដូចជារតនៈវត្ថុក្នុងការប្រជុំជីវភាពវប្បធម៌ ស្មារតីរបស់ជនជាតិ ខ្មែរ។
យោងតាមសិល្បករ ហ៊ឺវ បឹន នៅភូមិលេខ ៧ ឃុំ តឹនឡុក ឈ្មោះហៅវង់ភ្លេងផ្ទាល់បានបង្ហាញពីតួនាទីសំខាន់របស់ស្គរធំ វត្ថុពិសិដ្ឋមួយត្រូវបានរក្សាទុកនៅក្នុងវត្តអារាម ខ្មែរ។ ពេលរៀបចំការសម្តែង តំណាងវង់ភ្លេងអញ្ជើញទៅវត្តដង្ហែមកហើយមិនអនុញ្ញាតឱ្យវាយស្គរតែពីសតែពាសឡើយ។
ក្នុងវង់ភ្លេង ស្គរធំដើរតួនាទីសម្របសម្រួលសង្វាក់ភ្លេង ចង្វាក់កម្រិតសំឡេងនៃវង់ភ្លេងទាំងមូល។ វង់ភ្លេងស្គរធំពេលប្រគំឡើងមានបទភ្លេង ជួនរងំ ជួនគ្រលួច សង្វាក់ភ្លេងមួយៗ យឺតៗ តាមចង្វាក់ស្គរធំ។
ខេត្ត កាម៉ៅ កំពុងកសាងសំណុំឯកសារវិទ្យាសាស្ត្រ ស្នើសុំឱ្យដាក់បញ្ចូលសិល្បៈសម្តែងវង់ភ្លេងស្គរធំក្នុងបញ្ជីរាយនាមបេតិកភណ្ឌវប្បធម៌អរូបីជាតិ ព្រមទាំងរៀបចំហ្វឹកហ្វឺន បង្ហាត់បង្រៀនឱ្យក្មេងៗ ជំនាន់ក្រោយក្នុងគោល បំណងអភិរក្ស ពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌របស់ជនជាតិ ខ្មែរ៕
អត្ថបទនិងរូបថត៖ ហ៊ិ្វញឡឹម
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មីនា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ