កសាង "ក្បួនយុទ្ធសាស្ត្រចិត្តប្រជាជន" នៅចុងប៉ូចនៃប៉ែកខាងត្បូងរបស់មាតុភូមិដ៏រឹងមាំមិនត្រឹមតែសម្រេចល្អភារកិច្ចរក្សារឹងមាំសន្តិសុខសណ្តាប់ធ្នាប់ អធិប្បតេយ្យភាពទឹកដីជាតិ ក្នុងប៉ុន្មានឆ្នាំកន្លងទៅកម្មាភិបាល យុទ្ធជនការពារព្រំដែនខេត្ត កាម៉ៅ ថែមទាំងគិតគូរដោយឥតឈប់ឈរជីវភាពរស់នៅប្រជាជនឆ្លងតាមរយៈបណ្តាគំរូប្រជាចលនាប្រកបដោយប្រសិទ្ធភាព ផ្តើមពីនោះកសាង "ក្បួនយុទ្ធសាស្ត្រចិត្តប្រជាជន" ដ៏រឹងមាំ...
តែងតែអ៊ូអរទូកកប៉ាល់ចេញចូលច្រកសមុទ្រ សុងដុក នៅទីរួមស្រុក សុងដុក ស្រុក ត្រឹន វ៉ាន់ធើយ (ខេត្ត កាម៉ៅ) គឺជាច្រកសមុទ្រមួយកកកុញក្រៃលែងក្នុងចំណោមច្រកសមុទ្រតំបន់វាលទំនាបទន្លេ គឺវឡុង។
យោងតាមលោក អនុសេនីយ៍ឯក ដូ វ៉ាន់ឡាញ់ ប្រធានប៉ុស្តិ៍ការពារព្រំដែន សុងដុក៖ "ដើម្បីបំពេញល្អការងារគ្រប់គ្រងការពារសន្តិសុខ សណ្តាប់ធ្នាប់តំបន់កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនតែងតែពឹងផ្អែកលើប្រជាជន។
អាស្រ័យហេតុដូច្នេះហើយ ឆមាសទី ១ ឆ្នាំ ២០២៣ ប៉ុស្តិ៍បានរកឃើញ ឃាត់ខ្លួនចំណាត់ការរដ្ឋបាលចំនួន ៣២ ករណី ដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌ ២ ករណី បំពេញសំណុំឯកសារសេណារីយ៉ូ គ្រប់លំដាប់ថ្នាក់ពិន័យ ៤ ករណី ពាក់ព័ន្ធដល់មុខសញ្ញាចំនួន ១៥ ដឹកជញ្ជូនប្រេងខុសច្បាប់នៅសមុទ្រដោយមានពិន័យជាប្រាក់សរុបជាង ១ ពាន់លានដុង…"។
កំណត់ជឿទុកចិត្តរបស់ប្រជាជនជាមូលដ្ឋានគ្រឹះដើម្បី "កសាងកម្លាំងការពារព្រំដែនប្រជាជនទាំងមូលទូលំទូលាយ" គណៈកម្មាធិការបក្ស បញ្ជាការដ្ឋាន កងទ័ពការពារព្រំដែនខេត្ត កាម៉ៅ បានសហការជាមួយនឹង គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋានកសាងពង្រឹងប្រព័ន្ធនយោបាយមូលដ្ឋាន។
ទន្ទឹមនឹងនោះកម្មាភិបាល យុទ្ធជនថែមទាំងដំណើរការការងារជួយឧបត្ថម្ភ គិតគូរជីវភាពរស់នៅប្រជាជនឆ្លងតាមរយៈសកម្មភាពចលនាផ្សេងៗ ដូចជា៖ "និទាឃរដូវជាយដែន - ចូលឆ្នាំថ្មីសមុទ្រកោះ" "ផ្សារណាត់ចូលឆ្នាំថ្មី ០ ដុង" "ជម្រកដ៏កក់ក្តៅជាយដែន" "ទ្រជំហានជូនប្អូនៗ ទៅសាលារៀន" ពិនិត្យសុខភាពផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនក្រុមគ្រួសារក្រីក្រ គ្រួសារគោលនយោបាយ...
យោងតាមលោកវរសេនីយ៍ឯក ង្វៀន វ៉ាន់ង៉ុក មេបញ្ជាការរងជំនាញវិជ្ជាជីវៈ កងទ័ពការពារព្រំដែនខេត្ត កាម៉ៅ៖ "អាស្រ័យដោយបានបំពេញល្អការងារផ្សព្វផ្សាយចលនារហូតមកទល់ពេលនេះការយល់ដឹងការពារប្រភពនៃអត្ថប្រយោជន៍ជលផលរបស់នេសាទករត្រូវបានកែលម្អគួរឲ្យកត់សម្គាល់។
ស្ថានភាពល្មើសអធិបតេយ្យភាពដែនសមុទ្របរទេស សកម្មភាព នេសាទត្រីខុសច្បាប់ មិនរាយការណ៍ហើយមិនបានគ្រប់គ្រងត្រូវបានកាត់បន្ថយជាលំដាប់។ បណ្តាសកម្មភាពរត់ពន្ធ ក្លែងបន្លំពាណិជ្ជកម្ម ជម្លោះដែននេសាទត្រូវបានទប់ស្កាត់កាន់តែមានប្រសិទ្ធភាព"។
ភាពជាក់សែ្តងបានឲ្យឃើញថា ការជឿទុកចិត្តរបស់ប្រជាជនគឺជាមូលដ្ឋានគ្រឹះ ដើម្បីពង្រីកកម្លាំងការពារព្រំដែនប្រជាជនទាំងមូល ផ្តើមពីនោះការពារដ៏រឹងមាំនូវអធិប្បតេយ្យភាពទឹកដី សន្តិសុខព្រំដែនជាតិ។
លោកអនុសេនីយ៍ឯក ដូ វ៉ាន់ឡាញ់ ប្រធានប៉ុស្តិ៍ការពារព្រំដែន សុងដុក មានប្រសាសន៍ក្នុងក្ដីសោមនស្សរីករាយថា៖ "ដើម្បីបន្តសម្រេចល្អភារកិច្ចកម្មាភិបាល យុទ្ធជនប៉ុស្តិ៍នឹងត្រៀមលក្ខណៈជាមុនក្តាប់ស្ថានការណ៍ ហើយតែងតែត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភប្រជានេសាទ សហការជាមួយនឹងប្រជានេសាទគ្រប់គ្រងយ៉ាងតឹងរ៉ឹងមនុស្សមធ្យោបាយចេញចូលតំបន់ព្រំដែន"៕
អត្ថបទនិងរូបថត៖ ហ្វ៊ិញ ថេអាញ់
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង