ក្តាមសេកត្រាំប្រៃ (ជ្រក់ក្តាមប្រៃធ្វើពីក្ដាមសេក ឬក្ដាមបាឃៀ) ជាមុខម្ហូប ពោរពេញទៅដោយលក្ខណៈ ពិសេសដាច់ដោយឡែកនៃវប្បធម៌ភោជនាហាររបស់ប្រជា ជននៅតំបន់ ណាមបូ (ភូមិភាគខាងត្បូង វៀតណាម)។
នេះគឺជាឈ្មោះរបស់សត្វកា្តមមួយប្រភេទជាទូទៅរស់នៅវាលភក់ដុះតាមមាត់ទន្លេ សមុទ្រក្នុងតំបន់ទឹកប្រៃនៅលើស្នូកវាមានឆ្នូតចំនួនបី ហេតុដូច្នេះហើយបានហៅ ថាបាឃៀក្នុងភាសា វៀតណាម។
មុខរបរធ្វើក្តាមសេកត្រាំប្រៃប្រមូលផ្តុំភាគច្រើននៅបណ្តាស្រុក៖ ណាំកាន់ ដឹម យើយ ង៉ុកហៀន ភូតឹន ជាដើម។ ក្តាមសេក មានច្រើនហើយឆ្ងាញ់បំផុតគឺក្នុងរយៈកាលចាប់ពីខែ ៥ ដល់ខែ ៨ តាមចន្ទគតិ។
យោងតាមលោក ឌាន់កុងយ៉ាញ់ ប្រធានសមាគមជលផលស្រុក ណាំកាន់ ទោះបីជាមុខម្ហូបបែបជនបទស្រែចម្ការក៏ដោយ ក៏ប៉ុន្តែ ក្តាមប្រៃត្រូវបាន កែច្នៃយ៉ាងហ្មត់ ចត់ផ្ចិតផ្ចង់ ទាមទារឆ្លងកាត់ដំណាក់កាលជាច្រើន ហើយតាម ធម្មតា តំបន់នីមួយៗ តែងតែមានរូបមន្តពិសេសរៀងៗ ខ្លួន។
យ៉ាងណាមិញ ក្តាមប្រៃត្រូវចំណាយពេលត្រាំប្រៃយ៉ាងហោចណាស់ក៏ ៥ ថ្ងៃទើបអាចទទួលទានបាន។ ក្រោយពេលត្រាំប្រៃរួច ក្តាមសេកត្រូវរក្សាបានពណ៌ សម្បុរដូចពេលនៅស្រស់ទើបធានាបានគុណភាព។ ពិសេសបំផុតត្រូវរំលឹកដល់គឺក្តាមសេកត្រាំប្រៃនៅតំបន់ ច្រកសមុទ្រ រ៉ាច់ហ្គុក។
លោក ត្រឹនហៀវហ៊ុង ប្រធានមន្ទីរវប្បធម៌ - កីឡានិងទេសចរណ៍ខេត្ត កាម៉ៅ មានប្រសាសន៍អោយដឹងថា៖ "បច្ចុប្បន្ន ខេត្ត កាម៉ៅ មានប្រមាណជា ៤០០ គ្រួសារដោយមានចំនួនមនុស្សជាង ១.២០០ នាក់ប្រកប ធ្វើក្ដាមបាឃៀត្រាំប្រៃ។ ដើម្បីអោយមុខរបរនេះរីកចម្រើនប្រកបដោយ ចីរភាពនាពេលខាងមុខ ខេត្តនឹងជួយឧបត្ថម្ភដល់ការកសាង បង្កបង្កើតភូមិវប្បកម្មនិង ជួយផ្សព្វផ្សាយឃោសនា ឧទ្ទេសនាមផលិត ផល ព្រមទាំងរៀបចំប្លង់គោលអោយមានប្រជាជនប្រមាណ ១.០០០ គ្រួសារប្រកបមុខរបរធ្វើក្តាមបាឃៀ ត្រាំប្រៃ ផ្គត់ផ្គង់ ផលិតផលអោយទីផ្សារចំនួន ១០ តោនក្នុងមួយឆ្នាំ"៕
អត្ថបទនិងរូបថត៖ ហ្វ៊ិញអាញ់ - អានហៀវ
បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ