ចំណុចរំលេចឡើងភាពទាក់ទាញភ្ញៀវទេសចរមកខេត្ត កាម៉ៅ

ភ្ញៀវទេសចរធ្វើដំណើរដោយទូកកាណូជ្រែកវែកបត់បែនចូលក្រោមម្លប់ព្រៃឈើកោងកាងដ៏ក្រាស់ក្រៃនៅក្នុងឃុំ ដឹតមូយ ស្រុក ង៉ុកហៀន
ភ្ញៀវទេសចរធ្វើដំណើរដោយទូកកាណូជ្រែកវែកបត់បែនចូលក្រោមម្លប់ព្រៃឈើកោងកាងដ៏ក្រាស់ក្រៃនៅក្នុងឃុំ ដឹតមូយ ស្រុក ង៉ុកហៀន

បច្ចុប្បន្នខេត្ត កាម៉ៅ មានមូលដ្ឋានស្នាក់អាស្រ័យចំនួន ៨៤ ក្នុងនោះមានចំនួន ១៨ មូលដ្ឋានត្រូវបានចាត់ចំណាត់ថ្នាក់ពីផ្កាយ ១ ដល់ផ្កាយ ៥ ហើយមានមូលដ្ឋានចំនួន ៤១ គ្រប់លក្ខខណ្ឌបម្រើភ្ញៀវទេសចរ មានចំនួន ២៤ មណ្ឌលចំណុចនិងក្រុមគ្រួសារធ្វើទេសចរណ៍សហគមន៍។

ដើម្បីជំរុញតម្រូវការទេសចរណ៍ខេត្ត កាម៉ៅ បានចងសម្ពន្ធជាមួយនឹងបណ្តាខេត្តជ្រើសរើសចំណុចសិក្សាស្រាវជ្រាវមួយចំនួនជួយឧបត្ថម្ភដល់ការអភិវឌ្ឍផលិតផលទេសចរណ៍ បន្តកសាងគម្រោងមេអភិវឌ្ឍទេសចរណ៍ខេត្ត កាម៉ៅ ដំណាក់កាល ២០២២ - ២០២៥ តម្រង់ទិសដៅដល់ឆ្នាំ ២០៣០ និងរៀបចំប្លង់គោលរួមនៃមណ្ឌលទេសចរណ៍ជាតិ មូយកាម៉ៅ។

ចំណុចរំលេចឡើងភាពទាក់ទាញភ្ញៀវទេសចរមកខេត្ត កាម៉ៅ ảnh 1ភ្ញៀវទេសចររុករកស្វែងយល់ឆ្នេរភក់ កាម៉ៅ នៅមណ្ឌលទេសចរណ៍ ដឹតមូយ ស្រុក ង៉ុកហៀន

ខេត្តក៏បានបង្កើនការធ្វើបរិវត្តកម្មឌីជីថលក្នុងសកម្មភាពទេសចរណ៍ឆ្លងតាមរយៈមូលដ្ឋានគ្រឹះជួយឧបត្ថម្ភដូចជា៖ កម្មវិធី "ទេសចរណ៍ វៀតណាម - Vietnam Travel" គ្រប់គ្រងនិងធ្វើអាជីវកម្មទេសចរណ៍" ប្រព័ន្ធមូលដ្ឋានទិន្នន័យទេសចរណ៍ វៀតណាម ប័ណ្ណទេសចរណ៍ឆ្លាតវៃ ។ល។

ចំណុចរំលេចឡើងភាពទាក់ទាញភ្ញៀវទេសចរមកខេត្ត កាម៉ៅ ảnh 2ភ្ញៀវទេសចរធ្វើដំណើរដោយទូកកាណូជ្រែកវែកបត់បែនចូលក្រោមម្លប់ព្រៃឈើកោងកាងដ៏ក្រាស់ក្រៃនៅក្នុងឃុំ ដឹតមូយ ស្រុក ង៉ុកហៀន

ចំណុចរំលេចឡើងក្នុងសកម្មភាពទាក់ទាញភ្ញៀវទេសចរណ៍របស់ខេត្ត កាម៉ៅ គឺការរៀបចំបណ្តាព្រឹត្តិការណ៍ក្នុងកម្មវិធី "កាម៉ៅ - គោលដៅ ២០២៣" ដូចជា៖ ពិធីបុណ្យដឹងគុណបុព្វបុរសជាតិ ទិវាមហោស្រពនំប្រជាប្រិយភូមិភាគខាងត្បូង លើកទី ៣ ទិវាមហោស្រពបាឡុងខ្យល់ក្តៅ ព្រឹត្តិការណ៍ក្លិនពិដោរព្រៃ អ៊ូមិញ។ល។ 

ចំណុចរំលេចឡើងភាពទាក់ទាញភ្ញៀវទេសចរមកខេត្ត កាម៉ៅ ảnh 3ភ្ញៀវទេសចរចូលរួមកម្មវិធីទេសចរណ៍កាត់ព្រៃ ដឹតមូយ

អាស្រ័យហេតុដូច្នេះ សកម្មភាពទេសចរណ៍របស់ខេត្ត កាម៉ៅ បានមានការវិវត្តទៅ មុខ ជាវិជ្ជមានជាច្រើន។ ត្រីមាសទីមួយនៃឆ្នាំ ២០២៣ ខេត្ត កាម៉ៅ ទទួលភ្ញៀវទេសចរចំនួន ៥៦៥.៤៣៣ លើកនាក់ កើនឡើងចំនួន ១០៤% និងចំណូលសរុបសម្រេចបានចំនួន ៧១៣,៨ ពាន់លានដុង កើនឡើងចំនួន ១២៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

អត្ថបទ៖ គីម ហា
រូបថត៖ គីម ហា - ហុងដាត
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កក្កដា ឆ្នាំ ២០២៣ ដោយ៖ យ៉ាញ់លើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍