ស្ថិតលើភូមិសាស្រ្តស្រុកចំនួន ៣ គឺ ត្រឹនវ៉ាន់ធើយ កាយនឿក និង ភូតឹន (ខេត្ត កា ម៉ៅ) បឹងទឹកប្រៃ ធីទឿង ត្រូវបានមនុស្សម្នាជាច្រើនដឹងឮដល់ដោយមានឈ្មោះហៅ ថា "សមុទ្រកណ្តាលវាលទំនាប"។
នៅឱកាសដើមនិទាឃរដូវទីនេះតែងតែអ៊ូអរដោយភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស អញ្ជើញមកទស្សនាយ៉ាងកុះករ…។ ដោយមានផ្ទៃទឹកជាង ៧០០ ហិកតា បឹង ធីទឿង គឺជាបឹងទឹកប្រៃធម្មជាតិធំបំផុតនៅតំបន់វាលទំនាបទន្លេ គឺវ ឡុង។
មានរូបរាងដូចចាប៉ីហ្គីតាមួយដើមរួមមានបឹងសំខាន់ៗ ចំនួន ៣៖ បឹង ត្រេន (ខាងលើ) បឹងយឿយ (ខាងក្រោម) និងបឹងយឿ (កណ្តាល) បឹងទឹកប្រៃ ធីទឿង មានប្រវែងសរុប ១២ គីឡូម៉ែត្រ កន្លែងធំទូលាយជាងគេគឺ ២ គីឡូម៉ែត្រ កន្លែងជ្រៅជាងគេគឺ ១,៥ ម៉ែត្រ។
ត្រូវបានកកើតឡើងពីទន្លេ ព្រែក ប្រឡាយផ្សេងៗ គ្នាជាច្រើននៃជ្រោយ កាម៉ៅ មានប្រភពជលផលច្រើនប្រភេទនិងសម្បូរបែប បឹងទឹកប្រៃ ធីទឿង បានចិញ្ចឹមជីវិតប្រជាជនជាច្រើនជំនាន់ក្នុងតំបន់ជាមួយរបរនេសាទរុករកជលផល ធ្វើអាជីវកម្មសេវាកម្មទេសចរណ៍…។
អញ្ជើញមកកាន់បឹងទឹកប្រៃ ធីទឿង ភ្ញៀវទេសចរបានទស្សនាផ្ទះបែចិញ្ចឹមជលផល ជាច្រើនភ្លក់គ្រឿងសមុទ្រក្នុងបរិយាកាសដ៏បរិសុទ្ធ ដែលមានខ្យល់បក់ល្ហើយឬក៏សាក ល្បងនឹងរបរបង់សំណាញ់ លុយភក់ចាប់ក្តាម ចាប់ត្រី...។
ទិដ្ឋភាពដ៏ក្សេមក្សាន្តដ៏មនោរម្យនឹងទាក់ទាញដំណើរភ្ញៀវទេសចរនារាល់ពេលថ្ងៃ ហៀបអស្តង្គតនៅលើដែនដីនៃភូមិភាគខាងត្បូងនេះ៕
អត្ថបទនិងរូបថត៖ បឹងបួ - អានហៀវ