នៅតំបន់ដែនដីចុងប៉ូចភាគខាងត្បូងនៃមាតុភូមិ ខេត្ត កាម៉ៅ មិនត្រឹមតែមានឧត្តមភាព អំពីទីតាំងភូមិសាស្រ្តប៉ុណ្ណោះទេថែមទាំងជាដែនដីត្រូវបានធម្មជាតិអំណោយផល ដោយមានប្រព័ន្ធអេកូឡូស៊ីពិពិធភាពរួមមាន៖ សមុទ្រ កោះ ដីលិចទឹក ព្រៃរនាមទឹកប្រៃ ឋបនីយជីវមណ្ឌលពិភពលោកដោយមានឧទ្យានជាតិចំនួនពីរ (ឧទ្យានជាតិជ្រោយ មូយ កាម៉ៅ ឧទ្យានជាតិ អ៊ូមិញហា) រួមជាមួយផលិតផលពិសេសប្រចាំតំបន់ជាច្រើន។
ក្រៅពីតម្លៃដ៏ធំធេងអំពីប្រវត្តិសាស្ត្រដែនដី ខេត្ត កាម៉ៅ ថែមទាំងបានធម្មជាតិប្រទានអោយទេសភាពគួរជាទីទាក់ទាញ ព្រៃកោងកាង ព្រៃស្មាច់ដ៏ក្រាស់ក្រៃ កោះ ហនខ្វៃ ហនជូយ កោះ ហនដាបាក ដ៏ស្រស់ស្អាតអស្ចារ្យ បឹងទឹកប្រៃ ធីទឿង ដ៏សែនមនោរម្យនិងកេរដំណែលវប្បធម៌ ប្រវត្តិសាស្ត្រផ្សារភ្ជាប់នឹងប្រពៃណីដ៏អង់អាចក្លាហានរបស់ប្រជាជាតិ។
នាពេលកន្លងទៅ ខេត្ត កាម៉ៅ បានមានលក្ខណៈវិវត្តក្នុងផ្នត់គំនិត របៀបធ្វើដើម្បីអភិវឌ្ឍ ផ្នែកទេសចរណ៍។ ចំនួនភ្ញៀវទេសចរសរុប ប្រភពចំណូលពាក់ព័ន្ធទេសចរណ៍សុទ្ធតែកើនឡើងខ្ពស់។
ឆ្នាំ ២០២៣ ចំនួនភ្ញៀវទេសចរណ៍អញ្ជើញមកខេត្ត កាម៉ៅ សម្រេចបានចំនួន ២.០៧៨.៣៩៩ លើកនាក់ កើនឡើងចំនួន ២៣,៥% បើធៀបនឹងឆ្នាំ ២០២២ ប្រាក់ចំណូលសរុបសម្រេចបានចំនួន ២.៩០៨ ពាន់លានដុង កើនឡើងចំនួន ២០,៤% បើធៀបនឹងឆ្នាំ ២០២២។
កាលកន្លងទៅថ្មីៗ នេះ ក្រុមប្រឹក្សាប្រជាជនខេត្ត កាម៉ៅ បានចេញសេចក្តីសម្រេចចិត្តលេខ ២៨ ឆ្លងតាមរយៈភារកិច្ចគម្រោងប្លង់មេរួមសាងសង់មណ្ឌលទេសចរណ៍ជាតិ ជ្រោយ មូយ កាម៉ៅ ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ច្បាមជាប់សេចក្តីសម្រេចចិត្តលេខ 744 /QĐ-TTg ចុះថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៨ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្តីពីការអនុម័តគម្រោងប្លង់មេទូទៅអភិវឌ្ឍមណ្ឌលទេសចរណ៍ជាតិជ្រោយ មូយ កាម៉ៅ ដល់ឆ្នាំ ២០៣០ និងគម្រោងប្លង់មេផ្សេងៗ ទៀត ។ល។ នេះជាឱកាសដើម្បីផ្នែកទេសចរណ៍ កាម៉ៅ ស្ទុះផ្លោះ៕
ផលិតដោយ៖ ហ្វ៊ិញអាញ់
បញ្ចូលទិន្នន័យ៖ យ័ញលើយ