នាថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅ ទីក្រុង កាម៉ៅ (ខេត្ត កាម៉ៅ) អគ្គនាយកដ្ឋានប្រជាសាស្រ្ត - ផែនការគ្រួសារ (ក្រសួងសុខាភិបាល) សហការជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ខេត្ត កាម៉ៅ និងមន្ទីរមហាផ្ទៃ មន្ទីរសុខាភិបាលខេត្តចាត់តាំងសិក្ខាសាលា ''ផ្តល់ព័ត៌មានអំពីអតុល្យភាពនៃសមាមាត្រភេទដល់បងប្អូន ជនរួមជាតិជាពុទ្ធបរិស័ទ"៕
តំណាងថ្នាក់ដឹកនាំគណៈសង្ឃាភិបាល ព្រះសង្ឃវត្ត ផឹតតូ និមន្តចូលរួមសិក្ខាសាលា
តំណាងព្រះសង្ឃវត្ត ផឹតតូ កាម៉ៅ និមន្តចែករំលែកព័ត៌មានអំពីអតុល្យភាពនៃសមាមាត្រភេទក្នុងអង្គសិក្ខាសាលា
វេជ្ជបណ្ឌិត ម៉ាយស៊ន់ភឿង អនុប្រធាននាយកដ្ឋានសារគមនាគមន៍ -អប់រំ (អគ្គនាយកដ្ឋានប្រជាសាស្រ្ត - ផែនការគ្រួសារ) អញ្ជើញបានចែករំលែកព័ត៌មានអំពីអតុល្យភាពនៃសមាមាត្រភេទក្នុងអង្គសិក្ខាសាលា
ទិដ្ឋភាពទូទៅនៃសិក្ខាសាលា
ដំណឹងនិងរូបថត៖ ក្វាច់គីមហា
បកប្រែនិងកែសម្រួលនិងបញ្ចូលអត្ថបទដោយ៖ យ៉ាញ់លើយ-បឹងបួ-សុគន់នីថា