ជាច្រើនឆ្នាំកន្លងទៅ ភូមិ ដឿងដាវ តែងតែជាចំណុចភ្លឺនៃឃុំ ហូ ធីគី ស្រុក ធើយប៊ិញ និយាយដោយឡែក ខេត្ត កាម៉ៅ និយាយរួមអំពីការអភិវឌ្ឍ សេដ្ឋកិច្ចលក្ខណៈគ្រួសារ។ ទូទាំងឃុំ ហូ ធីគី មានក្រុមគ្រួសារបងប្អូនជនជាតិ ខ្មែរ ចំនួន ៥២៥ គ្រួគឺមានចំនួន ៣៤០ គ្រួសាររស់នៅក្នុងភូមិ ដឿងដាវ។
ដោយមានភាពស្វាហាប់ក្នុងការបង្កបង្កើនផល ភូមិ ដឿងដាវ ត្រូវបាន ស្គាល់ថាជាមូលដ្ឋានមានទម្រង់រូបភាពផលិតកម្មប្រកបដោយប្រសិទ្ធភាពជាច្រើន គំរូតួយ៉ាងដូចជាទម្រង់រូបភាពចិញ្ចឹមត្រីដំរី ត្រីអន្ទង់សមុទ្រ កន្ធាយ កន្ធាយអាស៊ី ចិញ្ចឹមបង្កងវិបុលវប្បកម្មកែលម្អ។ល។
ក្នុងចំណោមនោះ លេចធ្លោជាងគេគឺទម្រង់រូបភាពចិញ្ចឹមកន្ធាយ កន្ធាយអាស៊ីរបស់គ្រួសារលោក លី សន់ ជាជនជាតិ ខ្មែរ ដែលផ្តល់ចំណូលរាប់រយ លានដុងក្នុងមួយឆ្នាំ។
លោក ង្វៀន ត្រុងអៀម ប្រធានភូមិ ដឿងដាវ បានអោយដឹងថា៖ ក្នុងអំឡុងឆ្នាំ ២.០០០ ក្រុមគ្រួសារបងប្អូនជនជាតិ ខ្មែរ ស្ទើរតែទាំងអស់នៅភូមិ នេះរកស៊ីចិញ្ចឹមជីវិតដោយពឹងផ្អែកទៅលើដំណាំស្រូវពីររដូវឬទៅធ្វើការស៊ី ឈ្នួលតែប៉ុណ្ណោះ។
ក៏ប៉ុន្តែ ផ្តើមពីការជួយឧបត្ថម្ភដោយទាន់ពេលវេលាពី សំណាក់រដ្ឋ ការខិតខំប្រឹងប្រែងដោយខ្លួនឯងរបស់បងប្អូនជនជាតិជាមួយ នឹងទម្រង់រូបភាពផលិតកម្មកសិកម្មសមស្របផ្សេងៗ មកទល់បច្ចុប្បន្ននេះ ប្រាក់ចំណូលជាមធ្យមរបស់ភូមិសម្រេចបានជាង ៥០ លានដុងក្នុងមនុស្ស ម្នាក់ក្នុងមួយឆ្នាំ អត្រាក្រុមគ្រួសារក្រីក្រនៅតែជាង ១% គឺស្មើនឹងចំនួន ២ គ្រួសារតែប៉ុណ្ណោះ៕
អត្ថបទ៖ ហ្វុិញអាញ់ រូបថត៖ ហ្វុិញអាញ់ - ហ្វុិញឡឹម
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ តុលា ឆ្នាំ ២០២១ ដោយ៖ សឺនហេង