ទិដ្ឋភាពសេដ្ឋកិច្ច - សង្គមរបស់ស្រុកតំបន់ភ្នំ មូកាងចាយ បានមានការវិវត្តទៅមុខជាវិជ្ជមានជាច្រើនដោយសារប្រព័ន្ធគមនាគមន៍ជនបទអភិវឌ្ឍ

ផ្លូវគមនាគមន៍ជនបទ - អព្ភូតហេតុយ៉ាងអស្ចារ្យគួរឱ្យមោទនភាពនៅខេត្ត អៀនបាយ

កំណត់បានសារៈសំខាន់នៃផ្លូវគមនាគមន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ប៉ុន្មានឆ្នាំថ្មីៗ នេះ ខេត្ត អៀនបាយ បានប្រមូលផ្តុំរាល់ប្រភពកម្លាំងដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍។ ជាពិសេស គម្រោងមេអភិវឌ្ឍផ្លូវគមនាគមន៍ជនបទបានបង្កើតភាពផ្លាស់ប្តូរជាច្រើនមុខនៅជនបទនីមួយៗ រួមចំណែកយ៉ាងសកម្មអនុវត្តកម្មវិធីកសាងជនបទថ្មី។

ក្រុមដង្ហែគ្រឿងសំណែនឡើងទៅកាន់តំបន់ព្រៃពិសិដ្ឋដើម្បីធ្វើពិធីកិច្ចសែនព្រៃរបស់ជនជាតិ ម៉ុង

ស៊ីលៀង "បុណ្យព្រៃ" ជាមួយនឹងជនជាតិ ម៉ុង នៅឃុំ ណាហូវ

ចំពោះជនជាតិ ម៉ុង នៅឃុំ ណាហូវ ស្រុក វ៉ាន់អៀន (ខេត្ត អៀនបាយ) វិញក៏ "បុណ្យព្រៃ" (ឬហៅថាពិធីសែនអារក្សព្រៃ) មានតាំងពីបុព្វការីជនរបស់ពួកគាត់ធ្វើចំណាកស្រុកមកបង្កើតភូមិ បង្កើតនិគមទីនេះ។

ធានារ៉ាប់រងសង្គមខេត្ត អៀនបាយ រៀបចំផ្សព្វផ្សាយដល់ក្រុមមុខសញ្ញាជាប្រជាជនតំបន់ភ្នំ តំបន់ជនជាតិភាគតិចដើម្បីឱ្យពួកគាត់យល់ច្បាស់អំពីអត្ថប្រយោជន៍ អត្ថន័យមនុស្សសាស្រ្តនៃគោលនយោបាយធានារ៉ាប់រងសុខភាពថែមទៀត

ធានារ៉ាប់រងសុខភាពឆ្ពោះទៅរកប្រជាជនទាំងមូល - កត់សម្គាល់ពីខេត្ត អៀនបាយ

ដើម្បីបងប្អូនជនជាតិយល់ច្បាស់អំពីតួនាទី អត្ថប្រយោជន៍និងលក្ខណៈមនុស្សសាស្រ្តនៃគោលនយោបាយធានារ៉ាប់រងសុខភាព ចាប់តាំងពីដើមឆ្នាំរហូតមកទល់ពេលនេះ ខេត្ត អៀនបាយ បានធ្វើពិពិធកម្មបណ្តាទម្រង់រូបភាពសារគមនាគមន៍ ព្រមទាំងអនុវត្តការឃោសនាតាមក្រុមតូចៗ ជាង ១០.០០០ ដងនិងសារគមនាគមន៍ដោយផ្ទាល់អោយមនុស្សជាង ៤៣.៥០០ នាក់។
សិប្បករសិប្បការិនីនិងអ្នកយល់ដឹងជ្រៅជ្រះពី ស្វែ ថៃ នៅក្លឹបអភិរក្សវប្បធម៌ជនជាតិទីរួមខេត្ត ងៀឡូ គឺជាចំណុចស្នូលដ៏សកម្មក្នុងការអភិរក្ស ថែរក្សា ស្វែ ថៃ

កន្លែងបន្សល់ទុកនូវតម្លៃវប្បធម៌ដែនដី មឿងឡ

សកម្មបង្ហាត់បង្រៀនរាល់តម្លៃវប្បធម៌ដ៏វិសេសវិសាលលើភូមិសាស្រ្តឲ្យក្មេងៗ ជំនាន់ក្រោយនិងអ្នកស្រឡាញ់ចូលចិត្តវប្បធម៌ ក្លឹបអភិរក្សវប្បធម៌ជនជាតិទីរួមខេត្ត ងៀឡូ (ខេត្ត អៀនបាយ) បានរួមវិភាគទានយ៉ាងសំខាន់ក្នុងការថែរក្សានិងពង្រីកតម្លៃវប្បធម៌ប្រពៃណីនៃដែនដី មឿងឡ។
ពិធីបុណ្យប្រពៃណីទាំងឡាយរួមចំណែកបង្កើតជាផលិតផលទេសចរណ៍ដ៏ល្អឯក មានដោយឡែកតែរបស់ខេត្ត អៀនបាយ

ខេត្ត អៀនបាយ ពង្រីកសក្តានុភាពទេសចរណ៍

ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ ខេត្ត អៀនបាយ មានរបៀបធ្វើដាច់ដោយឡែកក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍។ ដោយមានសក្តានុភាព ប្រៀបខ្លាំងពីលក្ខខណ្ឌធម្មជាតិ តម្លៃវប្បធម៌ជនជាតិដ៏វិសេសវិសាលរួមជាមួយនឹងបេតិកភណ្ឌវប្បធម៌ជាដើម ស្រុក មូកាងចាយ កសាងនិងដាក់ឱ្យដំណើរការទម្រង់ទេសចរណ៍មួយចំនួនសមស្របនឹងលក្ខណៈដី អាកាសធាតុ ទេសភាពនិងវប្បធម៌ដូចជា៖ ទេសចរណ៍វប្បធម៌ ទេសចរណ៍សម្រាកលម្ហែកាយជាដើម។ ស្រុក មូកាងចាយ កំណត់យកធម្មជាតិនិងវប្បធម៌...
ខេត្ត អៀនបាយ កំពុងបន្តរក្សាសហការីសហការិនី អ្នករាយការណ៍ចំនួន ១.៤៥០ ធ្វើការងារផ្សព្វផ្សាយ ចលនាបងប្អូនជនជាតិមិនរៀបអាពាហ៍ពិពាហ៍ រវាងបុរសនិងនារីមិនទាន់ដល់នីតិភាព និងមិនរៀបអាពាហ៍ពិពាហ៍រវាងញាតិលោហិត

ខេត្ត អៀនបាយ ច្រានថយការរៀបអាពាហ៍ពិពាហ៍ រវាងបុរសនិងនារីដែលមិនទាន់ដល់នីតិភាព និងអាពាហ៍ពិពាហ៍រវាងញាតិលោហិត

ប៉ុន្មានឆ្នាំកន្លងទៅ ស្ថានភាពរៀបអាពាហ៍ពិពាហ៍ រវាងបុរសនិងនារីមិនទាន់ដល់នីតិភាព និងអាពាហ៍ពិពាហ៍រវាងញាតិលោហិតបានក្លាយជាបញ្ហាលំបាកដ៏ធំសង្គម ជះឥទ្ធិពលអវិជ្ជមានដល់គុណភាពរស់នៅរបស់បងប្អូនជនជាតិ ម៉ុង យ៉ាវ... នៅក្នុងស្រុកមួយចំនួនដូចជា៖ ត្រាមតូវ មូកាងចាយ វ៉ាន់ ចឹន (ខេត្ត អៀនបាយ)។
កម្មាភិបាលមជ្ឈមណ្ឌលសេវាកម្ម ជួយឧបត្ថម្ភអភិវឌ្ឍកសិកម្មស្រុក ត្រាមតូវ រួមជាមួយនឹងបងប្អូនជនជាតិនៅឃុំ សាហូ ពិនិត្យមើលគុណភាពត្រាវដាំលើភ្នំមុននឹងប្រមូលផល

ត្រាវដាំលើភ្នំស្រុក ត្រាមតូវ

ស្រុក ត្រាមតូវ (ខេត្ត អៀនបាយ) បច្ចុប្បន្នមានតំបន់មួយចំនួនដាំត្រាវប្រកបដោយចីរភាពត្រូវបានគាំពារកម្មសិទ្ធិបញ្ញាផ្ទៃដីរាប់រយហិកតានៅបណ្តាឃុំ៖ បានមូ បានកុង សាហូ។ល។ ដើមឡើយជាវិស្វករកសិកម្មស្រាប់ លោក វូ ឡេជុងអាញ់ ប្រធានគណៈកម្មាធិការប្រជាជនស្រុក ត្រាមតូវ មានប្រសាសន៍ថា ត្រាវដាំលើភ្នំធម្មតាត្រូវបានដាំនៅពាក់កណ្តាលខែ មីនា និងប្រមូលផលនៅចន្លោះពីចុងខែ កញ្ញា ដល់ខែ វិច្ឆិកា។
ខេត្ត អៀនបាយ បានពាំនាំដំណាំទេព្វិរូចូលទៅក្នុងផែនការដាំព្រៃឈើជារៀងរាល់ឆ្នាំ មានគោលនយោបាយ ទាក់ទាញការវិនិយោគកែច្នៃផលិតផលទេព្វិរូជាច្រើនក្នុងគោលបំណងទាញយកផលប្រយោជន៍អតិបរមាពីសក្តានុពល ឧត្តមភាពពីដំណាំ

ខេត្ត អៀនបាយ អភិវឌ្ឍដំណាំទេព្វិរូប្រកបដោយនិរន្តរភាព

ខេត្ត អៀនបាយ មានផ្ទៃដីដាំដំណាំទេព្វិរូជាង ៨០.០០០ ហិកតា ដាំប្រមូលផ្តុំភាគច្រើននៅស្រុក វ៉ាន់អៀន។ បច្ចុប្បន្ន តំបន់ដាំទេព្វិរូរបស់ខេត្តត្រូវបានពង្រីកទូលាយទៅដាំស្ទើរតែគ្រប់ស្រុកហើយដូចជា៖ ត្រឹនអៀន អៀនប៊ិញ លុកអៀន និង វ៉ាន់ចឹន។
សិស្សនៅសាលាចំណេះទូទៅជនជាតិបង្រៀននិងរៀនពេញមួយថ្ងៃ មធ្យមសិក្សាបឋមភូមិ ណឹមខាត់ ស្រុក មូកាងចាយ (ខេត្ត អៀនបាយ) ត្រូវបានវាស់កម្តៅខ្លួនពិនិត្យរកជំងឺ ឬភាពមិនប្រក្រតីមុនពេលចូលថ្នាក់រៀន។

វាស់កម្តៅខ្លួនពិនិត្យរកជំងឺ ឬភាពមិនប្រក្រតីមុនពេលចូលថ្នាក់រៀន

សិស្សនៅសាលាចំណេះទូទៅជនជាតិបង្រៀននិងរៀនពេញមួយថ្ងៃ មធ្យមសិក្សាបឋមភូមិ ណឹមខាត់ ស្រុក មូកាងចាយ (ខេត្ត អៀនបាយ) ត្រូវបានវាស់កម្តៅខ្លួនពិនិត្យរកជំងឺ ឬភាពមិនប្រក្រតីមុនពេលចូលថ្នាក់រៀន។
ពិធីសែនព្រៃរបស់ជនជាតិ ម៉ុង នៅ ណាហូវ

ពិធីសែនព្រៃរបស់ជនជាតិ ម៉ុង នៅ ណាហូវ

ជារៀងរាល់ឆ្នាំ អោយតែដល់ថ្ងៃចុងក្រោយនៃខែទី ១ (តាមចន្ទគតិ) បងប្អូនជនជាតិ ម៉ុង នៅឃុំ ណាហូវ ស្រុក វ៉ាន់អៀន (ខេត្ត អៀនបាយ) ក៏រៀបចំចាត់តាំងពិធីសែនព្រៃជាមួយនឹងទឹកចិត្តគោរពដោយស្មោះពិសិដ្ឋដើម្បីសម្តែងការដឹងគុណចំពោះព្រៃ...។
ដំណាក់កាលដង្កូវនាងបង្កើតសម្បុក

ប្រសិទ្ធភាពពីការដាំដំណាំមនចិញ្ចឹមដង្កូវនាងនៅស្រុក ត្រឹនអៀន

ដោយយល់ឃើញថា មុខរបរដាំដុះដំណាំមន ចិញ្ចឹមដង្កូវនាងបានផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ បងប្អូនជនជាតិនៅស្រុក ត្រឹនអៀន (ខេត្ត អៀនបាយ) បានធ្វើបរិវត្តកម្មផ្ទៃដីដាំដុះមិនសូវមានប្រសិទ្ធភាពងាកមកដាំដំណាំមន ចិញ្ចឹមដង្កូវនាង ចំណូលបានកែលម្អយ៉ាងច្បាស់ក្រឡែត។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ មជ្ឈមណ្ឌលសុខភាពស្រុក វ៉ាន់អៀន បានបំពេញល្អការងារថែទាំសុខភាពជូនបងប្អូនជនជាតិ

ស្រុក វ៉ាន់អៀន បំពេញល្អការងារថែទាំសុខភាពជូនបងប្អូនជនជាតិ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ មជ្ឈមណ្ឌលសុខភាពស្រុក វ៉ាន់អៀន (ខេត្ត អៀនបាយ) បានបំពេញល្អការងារថែទាំសុខភាពជូនបងប្អូនជនជាតិ ពាំនាំមកអោយអ្នកជំងឺនីមួយៗ នូវក្ដីទុកចិត្តទៅលើជីវិតរស់នៅ។
តែ ទ្វៀតសឺនត្រា ជាផលិតផល OCOP ត្រូវបានផលិតដោយហត្ថកម្ម ស្លឹកតែត្រូវបានប្រមូលផលពីដើមធំៗ ដែលមានអាយុកាលរាប់រយឆ្នាំ់នៅលើតំបន់មានកម្រិតខ្ពស់ជាង ១.៣៧១ ម៉ែត្រនៅឃុំ សួយយ៉ាង ស្រុក វ៉ាន់ចឹន (ខេត្ត អៀនបាយ) ដោយផ្ទាល់ដៃនៃជនជាតិ ម៉ុង

OCOP - កម្លាំងចលករសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជនបទនៅខេត្ត អៀនបាយ

ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ជនបទតាមទិសដៅទាញយកផលពីសក្តានុភាពនៅមូលដ្ឋាននិងលើកកម្ពស់តម្លៃផលិតផលកសិកម្ម ខេត្ត អៀនបាយ បានដំណើរការអនុវត្ត “កម្មវិធីឃុំមួយផលិតផលមួយដំណាក់កាល ២០១៩ - ២០២០ តម្រង់ទិសដៅដល់ឆ្នាំ ២០៣០” (OCOP)។ មកទល់បច្ចុប្បន្ននេះ ផលិតផល OCOP ជាច្រើនរបស់ខេត្តបានបញ្ជាក់ពីពាណិជ្ជសញ្ញាជាជំហានដំបូង ពាំនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជូនបងប្អូនជនជាតិ រួមចំណែកបង្កើនប្រភពកម្លាំងសេដ្ឋកិច្ចអោយមូលដ្ឋាន
មាមីងបងប្អូនជនជាតិ ម៉ុង នៅឃុំ សាហូ ស្រុក ត្រាមតូវ (ខេត្ត អៀនបាយ) ប្រមូលផលមើមយ៉ិនសិន ហ្វាង Sinco

ស្រុក ត្រាមតូវ ផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំដាំដុះយ៉ាងសកម្ម

ឆ្នាំ ២០២០ ស្រុក ត្រាមតូវ (ខេត្ត អៀនបាយ) បានផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំដាំដុះយ៉ាងសកម្ម អភិវឌ្ឍសេដ្ឋកិច្ចកសិកម្មតាមទិសដៅពាណិជ្ជកម្មរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនជាតិផងធ្វើអោយផ្លាស់ប្តូរមុខមាត់ជនបទ តំបន់ភ្នំផង។
ពង្រីកទូលំទូលាយទម្រង់រូបភាព "ភូមិជនជាតិ ម៉ុង ស្វ័យគ្រប់គ្រង" នៅតំបន់ខ្ពស់ខេត្ត អៀនបាយ

ពង្រីកទូលំទូលាយទម្រង់រូបភាព "ភូមិជនជាតិ ម៉ុង ស្វ័យគ្រប់គ្រង" នៅតំបន់ខ្ពស់ខេត្ត អៀនបាយ

ត្រូវបានដំណើរការតាំងពីខែ តុលា ឆ្នាំ ២០១៧ នៅឃុំ ផុងយូធឿង ស្រុក វ៉ាន់អៀន (ខេត្ត អៀនបាយ) ទម្រង់រូបភាព "ភូមិជនជាតិ ម៉ុង ស្វ័យគ្រប់គ្រង" បែងចែកចេញជា ៣ ក្រុម៖ ភូមិ ខែតៅ ភូមិ ខែយ៉ែត និងភូមិ បានលុង ដោយមានបងប្អូនជនជាតិ ម៉ុង ចំនួន ១២៧ គ្រួសារ។