ឆ្នាំ ២០២០ ស្រុក ត្រាមតូវ (ខេត្ត អៀនបាយ) បានផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំដាំដុះយ៉ាងសកម្ម អភិវឌ្ឍសេដ្ឋកិច្ចកសិកម្មតាមទិសដៅពាណិជ្ជកម្មរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនជាតិផងធ្វើអោយផ្លាស់ប្តូរមុខមាត់ជនបទ តំបន់ភ្នំផង។

ដោយមានការជួយឧបត្ថម្ភពីសំណាក់អាជ្ញាធរ បងប្អូនជនជាតិ ក្លាហានហ៊ានផ្លាស់ប្តូរផ្ទៃដីធ្វើស្រែចម្ការ ដំឡូងមីមិនសូវមានប្រសិទ្ធភាពងាកមកដាំពោតលើកូនភ្នំវិញ ពង្រីកទូលាយផៃ្ទដីធ្វើស្រែពីមួយរដូវឡើងពីររដូវនាំយកពូជស្រូវ ពោតផ្សេងៗ ដែលមានទិន្នផលខ្ពស់ គុណភាពមកបង្កបង្កើនផល បង្កើតតំបន់បង្កបង្កើនផលពោត ស្រូវតាមលក្ខណៈពាណិជ្ជកម្មមួយចំនួននៅបណ្ដាឃុំ៖ តាស៊ីឡាង ត្រាមតូវ សាហូ ប៉ាហ៊ូ ហាតលឺវ...។

អាស្រ័យដោយសកម្មក្នុងការផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំដាំដុះ បរិមាណផលស្បៀងរបស់ស្រុកក្នុងឆ្នាំកន្លងទៅសម្រេចបានជាង ១៤.៦១៩ តោនកើនឡើង ៥១០ តោនបើប្រៀបធៀបនឹងឆ្នាំ ២០១៩។

យោងតាមលោក ង្វៀនថាញ់ហ៊ឹង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក ត្រាម តូវ៖ "នៅពេលខាងមុខ ស្រុកនឹងបន្តការអនុវត្តបណ្តាគម្រោងអភិវឌ្ឍន៍សេដ្ឋ កិច្ចកសិកម្ម ចលនាបងប្អូនជនជាតិអនុវត្តវិទ្យាសាស្ត្រ - បច្ចេកទេសក្នុងការបង្កបង្កើនផល រួមចំណែកលើកកម្ពស់តម្លៃផលិតផល បង្កើនប្រាក់ចំណូលនិង កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព"៕
អត្ថបទនិងរូបថត៖ ស៊ុងអាហុង - ទ្រុងគៀន