ដោយយល់ឃើញថា មុខរបរដាំដុះដំណាំមន ចិញ្ចឹមដង្កូវនាងបានផ្តល់ប្រសិទ្ធ ភាពសេដ្ឋកិច្ចខ្ពស់ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ បងប្អូនជនជាតិនៅស្រុក ត្រឹនអៀន (ខេត្ត អៀនបាយ) បានធ្វើបរិវត្តកម្មផ្ទៃដីដាំដុះមិនសូវមានប្រសិទ្ធភាពងាកមកដាំដំណាំមន ចិញ្ចឹមដង្កូវនាង ចំណូលបានកែលម្អយ៉ាងច្បាស់ក្រឡែត។
ដើម្បីអោយមុខរបរដាំដុះដំណាំមន ចិញ្ចឹមដង្កូវនាងមានការអភិវឌ្ឍប្រកប ដោយស្ថិរភាព ព្រមជាមួយនឹងការជំរុញខ្លាំងលើការងារផ្សព្វផ្សាយ ចលនា ស្រុក ត្រឹនអៀន បានលើកឡើងនូវគោលនយោបាយជួយឧបត្ថម្ភ ផ្សេងៗ ហើយលើកទឹកចិត្តបងប្អូនជនជាតិប្រើពូជមនថ្មី ពូជដង្កូវនាងថ្មីដែលផ្ដល់គុណភាពល្អ ទិន្នផលខ្ពស់ជាង ព្រមទាំងផ្ទេរនិងណែនាំអំពីភាពជឿនលឿននៃបច្ចេកទេសក្នុងការដាំដុះដំណាំមន ចិញ្ចឹមដង្កូវនាង រួមចំណែកកាត់បន្ថយចំណាយក្នុងការវិនិយោគនិងសន្សំសំចៃម៉ោងធ្វើការងារ...។
អាស្រ័យហេតុដូច្នេះ ស្រុក ត្រឹនអៀន បានមានតំបន់ដាំដំណាំមនដ៏ធំទូលាយដោយមានទ្រង់ទ្រាយទំហំ ៧៦០ ហិកតាហើយមានប្រជាជនប្រកបមុខរបរចិញ្ចឹមដង្កូវនាងប្រមាណជា ២.០០០ គ្រួសារ ក្នុងចំណោមនោះ មានជាង ១.៥០០ គ្រួសារចិញ្ចឹមដង្កូវនាងយកសម្បុក។
កាលពីឆ្នាំ ២០២០ កន្លងទៅ បរិមាណផលសម្បុកដង្កូវនាងនៃស្រុក ត្រឹន អៀន សម្រេចបានប្រមាណជា ៨០០ តោន តម្លៃគិតជាមធ្យមក្នុងមួយឆ្នាំសម្រេចបានពី ២០០ ដល់ ២៥០ លានដុងក្នុងមួយហិកតា ខ្ពស់ជាងពី ២,៥ ដល់ ៣ ដងបើប្រៀបធៀបជាមួយនឹងការធ្វើស្រូវនិងដាំប្រភេទដំណាំបន្លែបង្ការផ្សេងៗ ទៀត។ សព្វថ្ងៃនេះ ស្រុក ត្រឹនអៀន បានលើកប្លង់គោល រៀប ចំតំបន់ផលិតកម្មក៏ដូចជាផ្ទៃដីសម្រាប់ដាំដំណាំមន។
ក្នុងឆ្នាំ ២០២១ ទោះបីជារងផលប៉ះពាល់ពីការរាលដាលនៃជំងឺកូវីដ-១៩ ក៏ ដោយ ក៏ប៉ុន្តែតាមការគ្រោងទុក ស្រុក ត្រឹនអៀន នឹងប្រមូលផលសម្បុកដង្កូវនាងចំនួន ៨០០ តោន៕
អត្ថបទនិងរូបថត៖ ឌឹកទឿង
បញ្ចូលអត្ថបទដោយ៖ យ័ញលើយ