ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ មជ្ឈមណ្ឌលសុខភាពស្រុក វ៉ាន់ អៀន (ខេត្ត អៀនបាយ) បានបំពេញល្អការងារថែទាំសុខភាពជូនបងប្អូនជនជាតិ ពាំនាំមកអោយអ្នកជំងឺនីមួយៗ នូវក្ដីទុកចិត្តទៅលើជីវិតរស់នៅ។


លោក កាវង៉ុកថាំង នាយកមជ្ឈមណ្ឌលសុខភាពស្រុក វ៉ាន់អៀន មានប្រសាសន៍អោយដឹងថា៖ "នាពេលបច្ចុប្បន្ននេះ មជ្ឈមណ្ឌលមានផ្នែក បន្ទប់ចំនួន ១៦ ដោយមានគ្រែចំនួន ៣០០។ ជាមូលដ្ឋានពិនិត្យ ព្យាបាលជំងឺលំដាប់ថ្នាក់លេខ ២ តាមចំណាត់ថ្នាក់របស់ក្រសួងសុខាភិបាល នាពេលបច្ចុប្បន្ននេះ មជ្ឈមណ្ឌលមានគ្រឿងបរិក្ខារពេទ្យទំនើបជាច្រើនដូចជាឈុតឧបករណ៍វះកាត់ដោយប្រើម៉ាស៊ីឆ្លុះ ម៉ាស៊ីន លាងឈាមសិប្បនិម្មិត ម៉ាស៊ីន EEG វាស់រលកចរន្តកោសិកាខួរក្បាល ម៉ាស៊ីនឆ្លុះប្រព័ន្ធរំលាយអាហារ ម៉ាស៊ីន CT-Scaner ថតឆ្លុះខួរក្បាល ។ល។ កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតរបស់មជ្ឈមណ្ឌលអនុវត្តបានយ៉ាងល្អបច្ចេកទេសពិបាកៗ ជាច្រើនដូចជាឆ្លុះប្រព័ន្ធរំលាយអាហារធ្វើអន្តរាគមន៍ ថែទាំទារកកើតមិនគ្រប់ខែ អេកូជីពចរ ថតស៊ីធី ធ្វើរោគវិនិច្ឆ័យនៅក្នុងបន្ទប់វះកាត់តាមប្រព័ន្ធ អនឡាញជាមួយមន្ទីរពេទ្យខ្សែរយៈមជ្ឈិម..."។


ជាគោលដៅគួរឲ្យទុកចិត្តរបស់បងប្អូនជនជាតិនៅពេលមានជំងឺក្នុងឆ្នាំ ២០២០ មជ្ឈមណ្ឌលសុខភាពស្រុក វ៉ាន់អៀន បានពិនិត្យនិងព្យាបាលអោយអ្នកជំងឺជាង ៣០ ម៉ឺនលើកនាក់ (កើនឡើងជិត ១០% ប្រៀប ធៀបជាមួយ នឹងឆ្នាំ ២០១៩) ក្នុងចំណោមនោះ អត្រាអ្នកជំងឺជាបងប្អូនជន ជាតិភាគតិចស្មើ ៧០% អត្រាបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យខ្សែរយៈលើស្មើនឹង ៣% (ថយចុះជិត ០,៥% ប្រៀបធៀបជាមួយនឹងឆ្នាំ ២០១៩)៕
អត្ថបទ៖ អាញ់ដាវ
រូបថត៖ អានថាញ់ដាត
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២១ ដោយ៖ យ័ញលើយ