ផ្លូវគមនាគមន៍ជនបទ - អព្ភូតហេតុយ៉ាងអស្ចារ្យគួរឱ្យមោទនភាពនៅខេត្ត អៀនបាយ

ទិដ្ឋភាពសេដ្ឋកិច្ច - សង្គមរបស់ស្រុកតំបន់ភ្នំ មូកាងចាយ បានមានការវិវត្តទៅមុខជាវិជ្ជមានជាច្រើនដោយសារប្រព័ន្ធគមនាគមន៍ជនបទអភិវឌ្ឍ
ទិដ្ឋភាពសេដ្ឋកិច្ច - សង្គមរបស់ស្រុកតំបន់ភ្នំ មូកាងចាយ បានមានការវិវត្តទៅមុខជាវិជ្ជមានជាច្រើនដោយសារប្រព័ន្ធគមនាគមន៍ជនបទអភិវឌ្ឍ

កំណត់បានសារៈសំខាន់នៃផ្លូវគមនាគមន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ប៉ុន្មានឆ្នាំថ្មីៗ នេះ ខេត្ត អៀនបាយ បានប្រមូលផ្តុំរាល់ប្រភពកម្លាំងដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍។ ជាពិសេស គម្រោងមេអភិវឌ្ឍផ្លូវគមនាគមន៍ជនបទបានបង្កើតភាពផ្លាស់ប្តូរជាច្រើនមុខនៅជនបទនីមួយៗ រួមចំណែកយ៉ាងសកម្មអនុវត្តកម្មវិធីកសាងជនបទថ្មី។

"មន្ទីរគមនាគមន៍ដឹកជញ្ជូនខេត្ត អៀនបាយ នឹងបន្តសហការជាមួយមន្ទីរ ផ្នែកទាំងឡាយ ផ្ដល់សេនាធិការជាមួយនឹងគណៈកម្មាធិការប្រជាជនខេត្តគួបផ្សំការវិនិយោគសាងសង់បណ្តាសំណង់គមនាគមន៍ដោយកម្មវិធី ប្រភពទុនជាច្រើន។ បន្តផ្សព្វផ្សាយស៊ីជម្រៅ ទូលំទូលាយដល់ប្រជាជន ជាពិសេសគឺប្រជាជននៅតំបន់ចុងកាត់មាត់ញក ឆ្ងាយដាច់ស្រយាលអំពីគោលដៅ អត្ថន័យ ខ្លឹមសារ សារៈសំខាន់នៃការអភិវឌ្ឍផ្លូវគមនាគមន៍ជនបទផ្សារភ្ជាប់ជាមួយនឹងការកសាងជនបទថ្មីនិងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព"។ - លោក ដាវ ង៉ុកហ៊ុង នាយករងមន្ទីរគមនាគមន៍ដឹកជញ្ជូនខេត្ត អៀនបាយ។

បុកទម្លុះបញ្ហាផ្លូវគមនាគមន៍ជនបទតំបន់ភ្នំ
មូកាងចាយ គឺជាស្រុកតំបន់ភ្នំនៃខេត្ត អៀនបាយ  ប្រព័ន្ធផ្លូវគមនាគមន៍ មិនទាន់អភិវឌ្ឍបានជាការធ្វើដំណើរទៅមក ផ្ដោះប្ដូរពាណិជ្ជកម្មរបស់បងប្អូនជនជាតិជួបប្រទះការលំបាកលំបិនជាច្រើន។ 

9-ha tang Yen Bai-tuan anh.JPG
ការសម្ពោធស្លាកសញ្ញាដឹងគុណប្រជាជនបានរួមកម្លាំង រួមចិត្តគំនិតគ្នាដើម្បីសម្រេចរួចរាល់ខ្សែផ្លូវ តឹនលិញ - តឹនឡឹប - ផានថាញ់ រួមចំណែកធ្វើឱ្យសុក្រិតភាពប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ជនបទស្រុក លុកអៀន

កំណត់យក "ផ្លូវគមនាគមន៍ត្រូវតែឈានទៅមុនមួយជំហាន"ដើម្បីបម្រើផលិតកម្មនិងជីវភាពរស់នៅរបស់ប្រជាជន ប៉ុន្មានឆ្នាំកន្លងទៅ អាជ្ញាធរស្រុក  មូកាងចាយ  បានកៀរគររួមបញ្ចូលប្រភពកម្លាំងទាំងឡាយដើម្បីកសាងប្រព័ន្ធផ្លូវ គមនាគមន៍ជនបទ។ 

ជាពិសេស ភូមិនិគមជាច្រើនបានកៀរគរបងប្អូនជនជាតិចូលរួមចំណែកថ្ងៃពលកម្ម  ទព្វសម្ភារៈដើម្បីដំណើរការសាងសង់ ខ្សែផ្លូវទាំងឡាយ។ ខ្សែផ្លូវចាក់ជាផ្លូវបេតុងប្រវែង ១,៥ គីឡូម៉ែត្រចូលភូមិ ហាងគើ និងភូមិ ណឹមប៉ាំង ឃុំ ណឹម ក ទើបបានសាងសង់រួចរាល់ហើយ ដាក់ឱ្យប្រើប្រាស់។ 

5--giao thong Yen Bai-tuan anh.jpg
ខ្សែផ្លូវគមនាគមន៍ជនបទឆ្លងកាត់វាលស្រែ អៀនធិញ - ឡាងលើន ចំណុះឃុំ អានធិញ ស្រុក វ៉ាន់អៀន

ដងផ្លូវទាំងមូលបត់បែន ចោតចុះត្រង់ត្រូវបានចាក់ជាផ្លូវបេតុងពង្រឹងដ៏រឹងមាំទទឹងចំនួន ៣ ម៉ែត្រជាលទ្ធផលកម្លាំងដ៏ខ្លាំងក្លានៃការ ស្រុះចិត្តស្រុះគំនិត  រួមដៃគ្នារបស់អ្នកភូមិ។  បងប្អូនជនជាតិនៅស្រុក មូកាងចាយ  ក៏តែងប្រៀបប្រដូច ផ្លូវទាំងឡាយទើបសាងសង់ថ្មីគឺជាខ្សែផ្លូវនៃគំនិតបក្ស ទឹកចិត្តប្រជាជន។

តាមផែនការ ដំណាក់កាល ២០២១ - ២០២៥  ស្រុក មូកាងចាយ ខិតខំប្រឹងប្រែង ពង្រឹងផ្លូវគមនាគមន៍ជនបទឱ្យមាំទាំចំនួន ៣៤៥ គីឡូម៉ែត្រដោយមានទទឹងចាប់ពី  ៣ ម៉ែត្រឡើងទៅ ក្នុងនោះអនុវត្តគម្រោងមេផ្លូវគមនាគមន៍ ជនបទប្រហែល ១២៧ គីឡូម៉ែត្រ ផ្តើមពីបណ្តាកម្មវិធីផ្សេងៗ ចំនួន ២១៨ គីឡូម៉ែត្រ។ល។ ដោយឡែកឆ្នាំ ២០២៣ ស្រុកចាក់ជាផ្លូវបេតុងពង្រឹងដ៏រឹងមាំបាន ៨៣,៥  គីឡូម៉ែត្រហើយ បង្កើនប្រវែងផ្លូវគមនាគមន៍ជនបទបាន ចាក់ជាផ្លូវបេតុង ពង្រឹងដ៏រឹងមាំសរុបឡើងដល់ចំនួន ៣៩២,៣ គីឡូម៉ែត្រក្នុងចំណោម ៩០៤ គីឡូម៉ែត្រ។ 

7-giao thong Yen Bai-tuan anh.JPG
សមមិត្ត ដូ ឌឹកយុយ (ក្រៅបង្អស់ ខាងឆ្វេង) សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត អៀនបាយ ចូលរួមកសាងផ្លូវគមនាគមន៍ជនបទដោយផ្ទាល់ជាមួយប្រជាជននៅឃុំ សួយយ៉ាង ស្រុក វ៉ាន់ចឹន

លោក ណុង វៀតអៀន លេខាគណៈកម្មាធិការបក្សស្រុក មូកាងចាយ បានឱ្យដឹងថា ថ្លៃចំណាយវិនិយោគផ្លូវ គមនាគមន៍ជនបទ ១ គីឡូម៉ែត្រនៅ មូកាងចាយ ជាធម្មតាខ្ពស់ជាងពី ២ ទៅ ៣ ដងប្រៀបធៀបជាមួយតំបន់ទំនាប។ ហេតុដូច្នេះហើយ ក្នុងមួយឆ្នាំៗ ទូទាំងស្រុកពង្រឹងផ្លូវគមនាគមន៍ជនបទជិត ១០០ គីឡូម៉ែត្រគឺជាអព្ភូតហេតុ យ៉ាងអស្ចារ្យមួយរបស់អាជ្ញាធរនិងបងប្អូនបណ្តាជនជាតិនៅក្នុងស្រុក

រំឭកដល់ចលនាកសាងផ្លូវគមនាគមន៍ជនបទ ស្រុក វ៉ាន់អៀន ក៏ជាចំណុចភ្លឺក្នុងខេត្តដែរ។គ្រាន់តែក្នុងដំណាក់កាល ២០២១ - ២០២៣ ស្រុកបានចាក់ពង្រឹងជិត ៣៥០ គីឡូម៉ែត្រ បើកទូលាយផ្ទៃថ្នល់ជាង ១៥ គីឡូម៉ែត្រ ទើបបើកថ្មី បើកទូលាយខឿនផ្លូវជិត ១០០ គីឡូម៉ែត្រ សាងសង់ ស្ពានក្រោមដីចំនួន ៧ កន្លែង ចំនួន ១៤៨ លូគ្រប់ប្រភេទ ។ល។ 

លោក លឺវ ទ្រុងកៀន អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក វ៉ាន់អៀន បានអោយដឹងថា អាស្រ័យដោយពង្រីកសមត្ថភាពកម្លាំងផ្ទៃក្នុង ប្រព័ន្ធផ្លូវគមនាគមន៍ជនបទក្នុងស្រុកត្រូវបានសុក្រឹតភាពជាបណ្តើរៗ បម្រើសកម្មភាពផលិតកម្ម ចរាចរទំនិញនិងអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់ជនបទប្រកបដោយប្រសិទ្ធភាព។  នៅឆ្នាំ ២០២៤ វ៉ាន់អៀន ខិតខំប្រឹងប្រែងពង្រឹងផ្លូវគមនាគមន៍ជនបទឱ្យមាំទាំប្រហែល ១០០ គីឡូម៉ែត្រ រួមចំណែកនាំមូលដ្ឋានឈានដល់គោលដៅស្រុកជនបទថ្មី

រួមកម្លាំងគ្នាកសាងជនបទថ្មី
ប៉ិនប្រសប់គួបបញ្ចូលប្រភពទុនបណ្តាកម្មវិធី គម្រោងមេ ឆ្លៀតប្រើប្រាស់ ប្រភពរួមវិភាគទាននៃអាជីវកម្មនិងប្រជាជន ដំណាក់កាល ២០២១ - ២០២៣  ខេត្ត អៀនបាយ បានចាក់ជាផ្លូវបេតុងពង្រឹងដ៏រឹងមាំបានប្រវែង ១.៧៨១,៣  គីឡូម៉ែត្រ បើកទូលាយផ្ទៃថ្នល់ជាង ៧០ គីឡូម៉ែត្រ បើកថ្មីជិត ២៤០ គីឡូម៉ែត្រ សាងសង់សំណង់រំដោះទឹកចំនួន ១.៧១០ ក្នុងនោះមានសំណង់ ស្ពានចំនួន ៤២ សំណង់លូរំដោះទឹកគ្រប់ប្រភេទជាង ១.៦០០។ 

1-ha tang giao thong nong thon Yen Bai-tuan anh.jpg
ស្ពាន កូភុក នៅស្រុក ត្រឹនអៀន សម្រេចរួចរាល់រួមចំណែកបង្កើតបានជាប្រព័ន្ធគមនាគមន៍មួយដ៏ងាយស្រួល បង្កើតសន្ទុះស្ទុះផ្លោះកើនឡើងចំពោះឃុំនានា ស្ថិតក្នុងក្របខ័ណ្ឌលំបាកលំបិនខ្លាំងដូចជា មិញតៀន គ្វីម៉ុង អីកាន កៀនថាញ់។ល។

ដល់ដំណាច់ឆ្នាំ ២០២៣ ប្រវែងផ្លូវគមនាគមន៍ជនបទសរុប ត្រូវបានចាក់ជាផ្លូវបេតុងពង្រឹងដ៏រឹងមាំនៅលើភូមិសាស្ត្រខេត្តសម្រេចបានចំនួន ៦.០២០,៩  គីឡូម៉ែត្រសម្រេចចំនួន ៧៤,៦%។ចំនួនទុនត្រូវបានកៀរគរក្នុងរយៈពេល ៣ ឆ្នាំ ក្នុងការអនុវត្តដើម្បីពង្រឹងផ្លូវគមនាគមន៍ជនបទសរុបគឺជាង ១.៨០០ ពាន់លានដុង។

លោក ដាវ ង៉ុកហ៊ុង នាយករងមន្ទីរគមនាគមន៍ដឹកជញ្ជូនខេត្ត អៀនបាយ ឲ្យដឹងថា គម្រោងមេអភិវឌ្ឍគមនាគមន៍ជនបទ របស់ខេត្ត មានទិសស្លោក  "រដ្ឋនិងប្រជាជនរួមគ្នាធ្វើ" ប្រជាជនស្ម័គ្រចិត្តបរិច្ចាគដី ឈូសឆាយធារដីនិងរៀបចំដំណើរការសាងសង់សំណង់ រដ្ឋឧបត្ថម្ភសម្ភារៈសំខាន់ៗ ដូចជា៖  ស៊ីម៉ងត៍ ខ្សាច់ ក្រួស ឬថ្មដល់ទីតាំងការដ្ឋានចំពោះបណ្តាឃុំមិនទាន់សម្រេចស្តង់ដារជនបទថ្មី ហើយភូមិនិគមលំបាកលំបិនខ្លាំង

2-giao thong Yen Bai-tuan anh.JPG
ភាពសប្បាយរីករាយរបស់បងប្អូនជនជាតិ យ៉ាវ នៅលើដងផ្លូវជនបទថ្មីនៅឃុំ ខាយទ្រុង ស្រុក លុកអៀន

នាពេលខាងមុខ ខេត្ត អៀនបាយ បន្តជំរុញយ៉ាងខ្លាំងក្លាការអភិវឌ្ឍផ្លូវគមនាគមន៍ ជនបទផ្សារភ្ជាប់ជាមួយនឹងកម្មវិធីគោលដៅជាតិកសាងជនបទថ្មី កម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព កម្មវិធីគោលដៅ ជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ យោងតាមគម្រោងមេអភិវឌ្ឍគមនាគមន៍ ជនបទលើភូមិសាស្រ្តខេត្តដំណាក់កាល ២០២១ - ២០២៥ កៀរគរ គួបបញ្ចូលប្រភពទុននានានិងការចូលរួមរបស់បងប្អូនបណ្តាជនជាតិ សុក្រឹតភាពបណ្តាខ្សែផ្លូវគមនាគមន៍ជនបទអន្តរឃុំ ភូមិធានាអនុលោមតាមគម្រោងប្លង់មេកសាងបណ្តាឃុំ សម្រេចស្តង់ដារជនបទថ្មី ជនបទថ្មីកម្រិតលើកកម្ពស់ ជនបទថ្មីគំរូ។

ដំណាក់កាល ២០២៣ - ២០២៥ ខេត្ត អៀនបាយ ខិតខំប្រឹងប្រែងចាក់ជាផ្លូវបេតុងពង្រឹងដ៏រឹងមាំជាង ១.២០០ គីឡូម៉ែត្រដើម្បីសម្រេចរួចរាល់ ផែនការពង្រឹងផ្លូវគមនាគមន៍ជនបទតាមគម្រោងមេអភិវឌ្ឍផ្លូវគមនាគមន៍ដំណាក់កាល ២០២១ - ២០២៥ ត្រូវបានគណៈកម្មាធិការប្រជាជនខេត្តអនុម័ត។ 

10-ha tang yen bai-tuan anh.JPG
ដើម្បីអភិវឌ្ឍផ្លូវគមនាគមន៍ជនបទ ខេត្ត អៀនបាយ មានទិសស្លោកថា "រដ្ឋនិងប្រជាជនរួមគ្នាធ្វើ"

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ជនបទរបស់ខេត្តនឹងផ្សារភ្ជាប់ជាមួយទស្សននិងទ្រឹស្តីអភិវឌ្ឍខេត្ត អៀនបាយ ឆាប់រហ័ស ប្រកបដោយចីរភាព តាមទិសដៅ "បៃតង ចុះសម្រុងគ្នា មានអត្តសញ្ញាណនិងសុភមង្គល" រួមចំណែកបង្កើតលក្ខណៈទម្លុះទម្លាយអំពីការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់មូលដ្ឋាន៕

អត្ថបទនិងរូបថត៖ ទន់អាញ់
បញ្ចូលទិន្នន័យពីកាសែតបោះពិម្ពខែកក្កដា៖ យ័ញលើយ

អ្នកប្រហែលជាចាប់អារម្មណ៍