ធានារ៉ាប់រងសុខភាពឆ្ពោះទៅរកប្រជាជនទាំងមូល - កត់សម្គាល់ពីខេត្ត អៀនបាយ

ធានារ៉ាប់រងសង្គមខេត្ត អៀនបាយ រៀបចំផ្សព្វផ្សាយដល់ក្រុមមុខសញ្ញាជាប្រជាជនតំបន់ភ្នំ តំបន់ជនជាតិភាគតិចដើម្បីឱ្យពួកគាត់យល់ច្បាស់អំពីអត្ថប្រយោជន៍ អត្ថន័យមនុស្សសាស្រ្តនៃគោលនយោបាយធានារ៉ាប់រងសុខភាពថែមទៀត
ធានារ៉ាប់រងសង្គមខេត្ត អៀនបាយ រៀបចំផ្សព្វផ្សាយដល់ក្រុមមុខសញ្ញាជាប្រជាជនតំបន់ភ្នំ តំបន់ជនជាតិភាគតិចដើម្បីឱ្យពួកគាត់យល់ច្បាស់អំពីអត្ថប្រយោជន៍ អត្ថន័យមនុស្សសាស្រ្តនៃគោលនយោបាយធានារ៉ាប់រងសុខភាពថែមទៀត

ដើម្បីបងប្អូនជនជាតិយល់ច្បាស់អំពីតួនាទី អត្ថប្រយោជន៍និងលក្ខណៈមនុស្សសាស្រ្តនៃគោលនយោបាយធានារ៉ាប់រងសុខភាព ចាប់តាំងពីដើមឆ្នាំរហូតមកទល់ពេលនេះ ខេត្ត អៀនបាយ បានធ្វើពិពិធកម្មបណ្តាទម្រង់រូបភាពសារ គមនាគមន៍ ព្រមទាំងអនុវត្តការឃោសនាតាមក្រុមតូចៗ ជាង ១០.០០០ ដងនិងសារគមនាគមន៍ដោយផ្ទាល់អោយមនុស្សជាង ៤៣.៥០០ នាក់។

ឆ្ពោះទៅរកគោលដៅគ្របដណ្តប់ធានារ៉ាប់រងសុខភាពប្រជាជនទាំងអស់ ប៉ុន្មានឆ្នាំកន្លងទៅ អត្ថប្រយោជន៍ទទួលផលធានារ៉ាប់រងសុខភាពរបស់អ្នកចូលរួមក៏ត្រូវបានបើកទូលាយទាំងអំពីវិសាលភាពនិងកម្រិតទទួលផល។

ធានារ៉ាប់រងសុខភាពឆ្ពោះទៅរកប្រជាជនទាំងមូល - កត់សម្គាល់ពីខេត្ត អៀនបាយ ảnh 1ធានារ៉ាប់រងសង្គមខេត្ត អៀនបាយ រៀបចំផ្សព្វផ្សាយដល់ក្រុមមុខសញ្ញាជាប្រជាជនតំបន់ភ្នំ តំបន់ជនជាតិភាគតិចដើម្បីឱ្យពួកគាត់យល់ច្បាស់អំពីអត្ថប្រយោជន៍ អត្ថន័យមនុស្សសាស្រ្តនៃគោលនយោបាយធានារ៉ាប់រងសុខភាពថែមទៀត

យោងតាមរយៈនោះ គុណភាពពិនិត្យព្យាបាលជំងឺធានារ៉ាប់រងសុខភាពត្រូវបានកែលម្អឡើងពីមួយថ្ងៃទៅមួយថ្ងៃ បងប្អូនជនជាតិបានភ្ជាប់ខ្លួនជាមួយនឹងម៉ាស៊ីន សេវាកម្មសុខភាពទំនើបៗ ជាច្រើន ត្រូវបានព្យាបាលជំងឺអាសន្នអន្ធក្រដោយបណ្តាប្រភេទថ្នាំដែលមានថវិកាចំណាយខ្ពស់ស្ថិតក្នុងបញ្ជីរាយនាមធានារ៉ាប់រងសុខភាព ទូទាត់ប្រាក់ជាដើម។

គិតដល់ដំណាច់ខែ វិច្ឆិកា ឆ្នាំ ២០២៣ ខេត្ត អៀនបាយ មានមនុស្សចូលរួមធានារ៉ាប់រងសុខភាពជាង ៧៥២.០០០ នាក់ សម្រេចបានអត្រាគ្របដណ្តប់ជិត ៩០% នៃចំនួនប្រជាជន។ ក្នុងនោះបងប្អូនជនជាតិភាគតិចបានផ្តល់បណ្ណធានារ៉ាប់រងសុខភាពសម្រេចបានជាង ២០១.០០០ នាក់។

ធានារ៉ាប់រងសុខភាពឆ្ពោះទៅរកប្រជាជនទាំងមូល - កត់សម្គាល់ពីខេត្ត អៀនបាយ ảnh 2ប៉ុន្មានឆ្នាំកន្លងទៅ ប្រជាជននៅតំបន់ភ្នំ តំបន់ជនជាតិភាគតិចនៃខេត្ត អៀនបាយ បានព្យាបាលបណ្តាជំងឺអាសន្នអន្ធក្រដោយបណ្តាប្រភេទថ្នាំដែលមានថវិកាចំណាយខ្ពស់ស្ថិតក្នុងបញ្ជីរាយនាមធានារ៉ាប់រងសុខភាពទូទាត់ប្រាក់អោយហើយ

លោក ហ្វាង វ៉ាន់ធុយ អនុប្រធានធានារ៉ាប់រងសង្គមខេត្ត អៀនបាយ បានឲ្យដឹង ថា ដើម្បីអត្រាគ្របដណ្តប់ធានារ៉ាប់រងសុខភាពបាននិរន្តរភាព ឆ្ពោះទៅរកប្រជា ជនទាំងអស់ ចាំបាច់ត្រូវបន្តជំរុញការផ្សព្វផ្សាយយ៉ាងខ្លាំងក្លាដល់ក្រុមមុខសញ្ញាជាប្រជាជនតំបន់ភ្នំ តំបន់ជនជាតិភាគតិចដើម្បីឱ្យពួកគាត់យល់ច្បាស់អត្ថប្រយោជន៍ អត្ថន័យ មនុស្សសាស្រ្តនៃគោលនយោបាយធានារ៉ាប់រងសុខភាព។

ធានារ៉ាប់រងសុខភាពឆ្ពោះទៅរកប្រជាជនទាំងមូល - កត់សម្គាល់ពីខេត្ត អៀនបាយ ảnh 3គុណភាពសេវាកម្មសុខភាពមូលដ្ឋានបានកែលម្អឡើងទើបប្រជាជនជាច្រើននៅស្រុកតំបន់ភ្នំ វ៉ាន់ចឹន (ខេត្ត អៀនបាយ) បានមកចុះឈ្មោះពិនិត្យ ព្យាបាលនៅមជ្ឈមណ្ឌលសុខភាពស្រុកតែម្តង

ពេលចូលរួមធានារ៉ាប់រងសុខភាព ខ្លួនផ្ទាល់នឹងអាចភ្ជាប់ខ្លួនជាមួយនឹងសេវាថែទាំសុខភាពមូលដ្ឋាន កាត់បន្ថយហានិភ័យអំពីថវិកាសម្រាប់ខ្លួន គ្រួសារនិងជួយចែករំលែកការលំបាកលំបិនជូនមនុស្សគ្រប់គ្នា៕

បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ
អត្ថបទនិងរូបថត៖ វៀតយុង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍