ជារៀងរាល់ឆ្នាំ អោយតែដល់ថ្ងៃចុងក្រោយនៃខែទី ១ (តាមចន្ទគតិ) បងប្អូនជនជាតិ ម៉ុង នៅឃុំ ណាហូវ ស្រុក វ៉ាន់អៀន (ខេត្ត អៀនបាយ) ក៏រៀបចំចាត់តាំងពិធីសែនព្រៃជាមួយនឹងទឹកចិត្តគោរពដោយស្មោះពិសិដ្ឋដើម្បីសម្តែងការដឹងគុណចំពោះព្រៃ...។
![គ្រូសែនអនុវត្តពិធីកិច្ចសែនមាន់ថ្លែងអំណរគុណថ្វាយអារក្សព្រៃ ពិធីសែនព្រៃរបស់ជនជាតិ ម៉ុង នៅ ណាហូវ ảnh 1](https://mediakm.dantocmiennui.vn/images/4905e1ccbc4fec9bd699cb08330fcb046103a834364b6097219d2ed1e551566292ac47328963bcb3711af28a55b3d47d307c0958ded4ee874e385f96fd406ebebd99284f58ea8b6f65b0c40b2171b557/2le_cung_rung_nguoi_mongviet_dungyen_bai.jpg)
ពិធីសែនព្រៃបានចាប់ផ្តើមឡើងដោយការដង្ហែគ្រឿងតង្វាយពីទីស្នាក់ការគណៈ កម្មាធិការប្រជាជនឃុំទៅកាន់ព្រៃហាមឃាត់។ ពិធីកិច្ចដ៏ល្អឯក ម៉ឺងម៉ាត់តាមទំនៀមទម្លាប់ប្រពៃណីត្រូវបានប្រព្រឹត្តឡើងនៅមាត់ព្រៃ។ គ្រឿងសំណែនថ្វាយអារក្សព្រៃរួមមានមាន់ឈ្មោលញីមួយគូ ជ្រូកខ្មៅមួយក្បាល ស្រា ធូបនិងក្រដាសមួយប្រភេទដែលអ្នកភូមិផលិតដោយដៃ។
![បងប្អូនជនជាតិច្រើនកុះករនៅឃុំ ណាហូវ ចូលរួមក្នុងការដង្ហែគ្រឿងសំណែនទៅកាន់ព្រៃហាមឃាត់ ពិធីសែនព្រៃរបស់ជនជាតិ ម៉ុង នៅ ណាហូវ ảnh 2](https://mediakm.dantocmiennui.vn/images/4905e1ccbc4fec9bd699cb08330fcb046103a834364b6097219d2ed1e55156624f9578d415372a422efe1dc6f3331199307c0958ded4ee874e385f96fd406ebe7bb88c7a921afa6103b8566286a33d3f/6le_cung_rung_nguoi_mongviet_dungyen_bai1.jpg)
ដល់ម៉ោងល្អ គ្រូសែនអុជធូប គោះត្រឡោកគ្រប់ទិសទាំងបួនហើយថ្លាថ្លែងគោរពអញ្ជើញអារក្សព្រៃមកទទួលគ្រឿងតង្វាយ សូមតាមទ្រទ្រង់ថែរក្សា ប្រទានភោគផលព្រៃដល់អ្នកភូមិ បួងសួងសូមអោយអាកាសធាតុអំណោយផល រុក្ខជាតិលូតលាស់ល្អរដូវកាលផ្តល់ផលទ្វេដង...។
បញ្ចប់រាល់ពិធីកិច្ច បងប្អូនជនជាតិនៅតាមភូមិទាំងឡាយប្រមូលផ្តុំគ្នានៅក្រោមម្លប់ព្រៃពិសិដ្ឋ ដើម្បីរួមគ្នាកាប់ជ្រូកជប់លៀង។ បន្ទាប់ពីពិធីសែនគឺជាទម្លាប់ហាមចូលព្រៃ។ តាមទំនៀមទម្លាប់ជនជាតិ ម៉ុង នៅទីនេះគឺ ឈប់សម្រាកកាន់ត្រណម អំណរបុណ្យព្រៃ ក្នុងបីថ្ងៃដើម្បីថ្លែងអំណរគុណដល់អារក្សព្រៃ។
![ពេលបញ្ចប់ពិធីកិច្ច បងប្អូនជនជាតិនៅតាមភូមិ និគមទាំងឡាយប្រមូលផ្ដុំគ្នានៅក្រោមម្លប់ព្រៃពិសិដ្ឋដើម្បីនាំគ្នាកាប់ជ្រូកជប់លៀង ពិធីសែនព្រៃរបស់ជនជាតិ ម៉ុង នៅ ណាហូវ ảnh 3](https://mediakm.dantocmiennui.vn/images/4905e1ccbc4fec9bd699cb08330fcb046103a834364b6097219d2ed1e5515662d7fb3dfa63353712f150d2cd7aa64040307c0958ded4ee874e385f96fd406ebebd99284f58ea8b6f65b0c40b2171b557/7le_cung_rung_nguoi_mongviet_dungyen_bai.jpg)
ក្នុងរយៈពេល ៣ ថ្ងៃនេះ អ្នករាល់គ្នាត្រូវដាច់ខាតអនុវត្តនូវរាល់ត្រណមដែលត្រូវបានកំណត់ដោយក្បួនទំនៀមទម្លាប់៖ មិនដើរចូលព្រៃកាប់ដើមឈើស្រស់ មិនយកស្លឹកឈើស្រស់ពីព្រៃមកកាន់ផ្ទះ មិនជីកមើម មិនកាច់ទំពាំង…៕
អត្ថបទនិងរូបថត៖ វៀតយុង