ត្រូវបានដំណើរការតាំងពីខែ តុលា ឆ្នាំ ២០១៧ នៅឃុំ ផុងយូធឿង ស្រុក វ៉ាន់អៀន (ខេត្ត អៀនបាយ) ទម្រង់រូបភាព "ភូមិជនជាតិ ម៉ុង ស្វ័យគ្រប់គ្រង" បែងចែកចេញជា ៣ ក្រុម៖ ភូមិ ខែតៅ ភូមិ ខែយ៉ែត និងភូមិ បានលុង ដោយមានបងប្អូនជន ជាតិ ម៉ុង ចំនួន ១២៧ គ្រួសារ។
ទម្រង់រូបភាពនៅមានគណៈស្វ័យគ្រប់គ្រងជាបណ្តាប្រធានភូមិ លេខាសាខាបក្ស ប្រធានក្រុមមន្ត្រីនគរបាលនិងចាស់ភូមិមានភារកិច្ចផ្សព្វផ្សាយ ចលនាបងប្អូនជនជាតិចូលរួមទម្រង់រូបភាពនិងសម្រុះសម្រួលរាល់បញ្ហាដែលនៅជាប់ជំពាក់ វិវាទដីធ្លី...។
យោងតាមលោក លូអាយ៉ើ លេខាសាខាបក្សភូមិ ខែតៅ៖ បន្ទាប់ពីដំណើរការបាន ៣ ឆ្នាំ ទម្រង់រូបភាព "ភូមិជនជាតិ ម៉ុង ស្វ័យគ្រប់គ្រង" បានជួយបងប្អូនជនជាតិនៅក្នុងភូមិសាមគ្គី រាប់អានគ្នាស្អិតរមួតជាង លែងមានស្ថានភាពវិវាទដីធ្លីនិងចោរលួចទ្រព្យសម្បត្តិទៀតឡើយ។
ក្នុងភូមិនៅមានត្រឹមតែ ៣ ដល់ ៤ ករណីអាពាហ៍ពិពាហ៍មិនទាន់គ្រប់អាយុអាពាហ៍ ពិពាហ៍ជាប់សាច់សាលោហិត សម្រាលកូនទី ៣ អត្រាគ្រួសារក្រីក្របានកាត់បន្ថយពី ៦៨ គ្រួសារចុះត្រឹមតែជាង ២០ គ្រួសារ កូនសិស្សបានចូលសាលាត្រូវតាមវ័យអាយុ...។
ទម្រង់រូបភាព "ភូមិជនជាតិ ម៉ុង ស្វ័យគ្រប់គ្រង" នៅឃុំ ផុងយូធឿង គឺជាទម្រង់រូបភាពមួយក្នុងចំណោមបណ្ដាទម្រង់រូបភាពប្រជាចលនាប៉ិនប្រសប់ពាំនាំមកនូវប្រសិទ្ធភាពខ្ពស់បច្ចុប្បន្នកំពុងបានពង្រីកទូលាយក្នុងទូទាំងខេត្ត អៀន បាយ៕
ឌិញធុយ