ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ ខេត្ត អៀនបាយ មានរបៀបធ្វើដាច់ដោយឡែកក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍។ ដោយមានសក្តានុភាព ប្រៀបខ្លាំងពីលក្ខខណ្ឌធម្មជាតិ តម្លៃវប្បធម៌ជនជាតិដ៏វិសេសវិសាលរួមជាមួយនឹងបេតិកភណ្ឌវប្បធម៌ជាដើម ស្រុក មូកាងចាយ កសាងនិងដាក់ឱ្យដំណើរការទម្រង់ទេសចរណ៍មួយចំនួនសមស្របនឹងលក្ខណៈដី អាកាសធាតុ ទេសភាពនិងវប្បធម៌ដូចជា៖ ទេសចរណ៍វប្បធម៌ ទេសចរណ៍សម្រាកលម្ហែកាយជាដើម។
ស្រុក មូកាងចាយ កំណត់យកធម្មជាតិនិងវប្បធម៌ធ្វើជាតម្លៃមូលដ្ឋានគ្រឺះ ឆ្ពោះទៅរកទេសចរណ៍បៃតង ចុះសម្រុងគ្នានិងនិរន្តរភាព។
នៅស្រុកតំបន់ភ្នំ ត្រាមតូវ ផ្តើមពីឧត្តមភាពពីទេសភាពធម្មជាតិដោយមានកំពូលភ្នំ តាជីញូ និង តាសួ កម្ពស់ ២.៨៧៥ ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រ ស្រុកបានបង្កើតផលិតផលទេសចរណ៍រុករកស្វែងយល់ ផ្សងព្រេងនឹងគ្រោះថ្នាក់បង្កើតបានជាភាពថ្មីថ្មោង គួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរ។
លោក វូ ឡេជុងអាញ់ ប្រធានគណៈ កម្មាធិការប្រជាជន ស្រុក ត្រាមតូវ បានឲ្យដឹងថា ស្រុកកំណត់គោលដៅអភិវឌ្ឍទេសចរណ៍បៃតង ផលិតផលទេសចរណ៍ផ្សេងៗ មានគុណភាពខ្ពស់ រួមចំណែកកសាងស្រុក ត្រាមតូវ គឺ "គោលដៅសុវត្ថិភាព ស្និទ្ធស្នាល ដ៏វិសេសវិសាល ទាក់ទាញ គួរឱ្យចាប់អារម្មណ៍"។
មូលដ្ឋានផ្សេងៗ ក្នុងខេត្តក៏កំពុងប្រឹងប្រែងលើកកម្ពស់គុណភាពផលិតផលទេសចរណ៍ពិសេសដាច់ដោយឡែក។ ដោយមានសក្តានុភាពពីលក្ខណៈវប្បធម៌ដ៏ល្អឯករបស់ជនជាតិទាំង ១២ រួមជាមួយនឹងឧត្តមភាពពីធម្មជាតិ វប្បធម៌និងទីតាំងភូមិសាស្ត្រ ខេត្ត អៀនបាយ បាននិងកំពុងផ្តោតលើការអភិវឌ្ឍទម្រង់ទេសចរណ៍ជាច្រើនទៀតដើម្បីទាក់ទាញភ្ញៀវទេសចរជាដើម៕
អត្ថបទ៖ ទន់អាញ់
រូបថត៖ ឡឹមខាញ់ - ទៀនខាញ់
បញ្ចូលទិន្នន័យដោយ៖ លឺ ធីអៀនថាញ់