យោងតាមប្រពៃណី ឱ្យតែដល់ថ្ងៃចុងបង្អស់នៃខែទី ១ ចន្ទគតិ ភូមិ និគមទាំងឡាយនៅក្នុងឃុំ ណាហូវ ក៏ប្រមូលផ្តុំវិលមកតំបន់ "ព្រៃហាមឃាត់ ព្រៃពិសិដ្ឋ" ទៀតដើម្បីរៀបចំ "បុណ្យព្រៃ" ជាមួយគ្នា។
នេះមិនត្រឹមតែពិធីកិច្ចមាន អត្ថន័យចេតភាពបួងសួងសូមមង្គលប៉ុណ្ណោះទេថែមទាំងចូលរួមចំណែកជាក់ស្តែងចូលក្នុងការការពារព្រៃឈើ។ ពិធីកិច្ចដ៏ល្អឯក ស្រគត់ស្រគំនៃពិធីបុណ្យប្រព្រឹត្តឡើងនៅមាត់ព្រៃ ក្រោមគល់ច្រម៉ាស់ព្រឹក្សដ៏ចំណាស់។
គ្រឿងសំណែនសែនចំពោះអារក្សព្រៃ រួមមានមាន់ញី - ឈ្មោលមួយគូ ជ្រូកខ្មៅមួយក្បាល ស្រា ធូបនិងក្រដាសបាន (ក្រដាសមួយប្រភេទដែលអ្នកភូមិផលិតដោយដៃ)។ ជ្រូកខ្មៅប្រគល់ជូន កំលោះពីរនាក់និងក្រមុំពីរនាក់សែងពីគណៈកម្មាធិការប្រជាជនឃុំ ណាហូវ ឡើងទៅកាន់តំបន់ព្រៃហាមឃាត់។
ដល់វេលាល្អ គ្រូអាចារ្យលំទោនកាយអុជធូប លំដាប់លំដោយបែរទៅទិសទាំងបួនថ្លាថ្លែងគោរពអញ្ជើញអាទិទេពធ្វើជាសាក្សី ទទួលយកគ្រឿងសំណែន តាមទ្រទ្រង់ថែរក្សា ប្រទានភោគផលព្រៃដល់ប្រជាជន បួងសួងសូមឱ្យមានភ្លៀងខ្យល់អំណោយផល ដើមរុក្ខជាតិល្អស្រស់បំព្រង ។ល។
គ្រូអាចារ្យ យ៉ាង អាសេញ នៅឃុំ ណាហូវ ចែករំលែកថា៖ បន្ទាប់ពី "បុណ្យព្រៃ" ភូមិ និគមនៃឃុំ ណាហូវ សុទ្ធតែហាមឃាត់ព្រៃក្នុងអំឡុងពេល ៣ ថ្ងៃ ដើម្បីថែ្លងអំណរគុណអារក្សព្រៃ។
ក្នុងអំឡុងពេល ៣ ថ្ងៃនេះ មនុស្សគ្រប់គ្នាដាច់ខាតអនុវត្តរាល់ប្រការត្រណមតាមក្រឹត្យក្រមទំនៀម។ នោះគឺមិនដើរចូលព្រៃកាប់ដើមឈើស្រស់ មិនយកស្លឹកឈើស្រស់ ពីព្រៃមកកាន់ផ្ទះ មិនជីកមើម កាច់ទំពាំង មិនជីកដី មិនព្រលែងសត្វពាហនៈ ។ល។
នេះជាឱកាសដើម្បីជនជាតិ ម៉ុង នៅឃុំ ណាហូវ ស៊ីលៀង "បុណ្យព្រៃ" រឹតបន្តឹង សាមគ្គីភាពដោយមានជំនឿអំពីប្រការដ៏ល្អប្រពៃនឹងកើតមានដល់មនុស្សគ្រប់គ្នា គ្រប់គ្រួសារ៕
ផលិតដោយ៖ ទន់អាញ់
បញ្ចូលទិន្នន័យ៖ យ័ញលើយ