សកម្មបង្ហាត់បង្រៀនរាល់តម្លៃវប្បធម៌ដ៏វិសេសវិសាលលើភូមិសាស្រ្តឲ្យក្មេងៗ ជំនាន់ក្រោយនិងអ្នកស្រឡាញ់ចូលចិត្តវប្បធម៌ ក្លឹបអភិរក្សវប្បធម៌ជនជាតិទីរួមខេត្ត ងៀឡូ (ខេត្ត អៀនបាយ) បានរួមវិភាគទានយ៉ាងសំខាន់ក្នុងការថែរក្សានិងពង្រីកតម្លៃវប្បធម៌ប្រពៃណីនៃដែនដី មឿងឡ។
ត្រូវបានរៀបចំឡើងតាំងពីខែ ឧសភា ដល់ខែ សីហា ឆ្នាំ ២០២៣ ថ្នាក់រៀនអក្សរ ថៃ បុរាណនៅសង្កាត់ គៅធៀ ទាក់ទាញការចូលរួមរបស់សិក្ខាកាមចំនួន ៣៦ នាក់ស្រឡាញ់ចូលចិត្តវប្បធម៌ជនជាតិ ថៃ។ អ្នកស្រី ដុង ធីយឿង សិក្ខាកាមរបស់ថ្នាក់បានឱ្យដឹងថា៖ "ឆ្លងតាមរយៈថ្នាក់រៀននេះ ខ្ញុំចេះបានអក្សរ ថៃ បុរាណនិងរៀនរាល់តម្លៃវប្បធម៌ផ្សេងទៀតរបស់ជនជាតិ"។
ទន្ទឹមនឹងនោះ ក្លឹបអភិរក្សវប្បធម៌ជនជាតិ ទីរួមខេត្ត ងៀឡូ ថែមទាំងចាត់តាំងថ្នាក់រៀនគែននិង ពី ឡ ជូនសិក្ខាកាមចំនួន ១៦ នាក់ទៀតផង។ លោក ឡ វ៉ាន់ចៀម ជាសិក្ខាកាមមួយរូបចូលរួមថ្នាក់រៀនបានចែករំលែកថា៖ "ខ្ញុំចូលចិត្តឧបករណ៍ភ្លេង ពី ឡ ខ្លាំងណាស់បានជាពេលមានថ្នាក់រៀន ខ្ញុំចុះឈ្មោះភ្លាម។ ខ្ញុំនឹងព្យាយាមរៀនដើម្បីចេះលេងឧបករណ៍ភ្លេងរបស់ជនជាតិខ្លួន"។
លោកស្រី ឡ ធីហ្វឹន ទទួលបន្ទុកប្រធានក្លឹបអភិរក្សវប្បធម៌ជនជាតិទីរួមខេត្ត ងៀឡូ បានឲ្យដឹងថា៖ "ប្រតិបត្តិការតាមបែបផែនសង្គមូបនីយកម្ម ក្លឹបបានរួមវិភាគទានយ៉ាងសំខាន់ក្នុងការអភិរក្សរាល់តម្លៃវប្បធម៌គំរូតួយ៉ាងរបស់ជនជាតិ ថៃ ឆ្លងតាមនោះបង្កើតចលនា សាយភាយក្តីស្រឡាញ់ចូលចិត្ត ដាស់ក្តីមោទនភាពអំពីដែនដី មឿង ឡ សម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជូនសហគមន៍និងក្មេងៗ ជំនាន់ក្រោយ"៕
អត្ថបទ៖ ទន់អាញ់
រូបថត៖ ស៊ន់ថាំង - ផ្សាយដោយទីភ្នាក់ងារព័ត៌មានវៀតណាម
បញ្ចូលទិន្នន័យដោយ៖ លឺ ធីអៀនថាញ់