ខេត្ត អៀនបាយ ច្រានថយការរៀបអាពាហ៍ពិពាហ៍ រវាងបុរសនិងនារីដែលមិនទាន់ដល់នីតិភាព និងអាពាហ៍ពិពាហ៍រវាងញាតិលោហិត

ខេត្ត អៀនបាយ កំពុងបន្តរក្សាសហការីសហការិនី អ្នករាយការណ៍ចំនួន ១.៤៥០ ធ្វើការងារផ្សព្វផ្សាយ ចលនាបងប្អូនជនជាតិមិនរៀបអាពាហ៍ពិពាហ៍ រវាងបុរសនិងនារីមិនទាន់ដល់នីតិភាព និងមិនរៀបអាពាហ៍ពិពាហ៍រវាងញាតិលោហិត
ខេត្ត អៀនបាយ កំពុងបន្តរក្សាសហការីសហការិនី អ្នករាយការណ៍ចំនួន ១.៤៥០ ធ្វើការងារផ្សព្វផ្សាយ ចលនាបងប្អូនជនជាតិមិនរៀបអាពាហ៍ពិពាហ៍ រវាងបុរសនិងនារីមិនទាន់ដល់នីតិភាព និងមិនរៀបអាពាហ៍ពិពាហ៍រវាងញាតិលោហិត

ប៉ុន្មានឆ្នាំកន្លងទៅ ស្ថានភាពរៀបអាពាហ៍ពិពាហ៍ រវាងបុរសនិងនារីមិនទាន់ដល់នីតិភាព និងអាពាហ៍ពិពាហ៍រវាងញាតិលោហិតបានក្លាយជាបញ្ហាលំបាកដ៏ធំសង្គម ជះឥទ្ធិពលអវិជ្ជមានដល់គុណភាពរស់នៅរបស់បងប្អូនជនជាតិ ម៉ុង យ៉ាវ... នៅក្នុងស្រុកមួយចំនួនដូចជា៖ ត្រាមតូវ មូកាងចាយ វ៉ាន់ចឹន (ខេត្ត អៀនបាយ)។ 

យោងតាមគណៈកម្មាធិការរណសិរ្សមាតុភូមិ ខេត្ត អៀនបាយ រយៈពេល ៥ ឆ្នាំថ្មីៗ នេះ ទូទាំងខេត្តមានការរៀបអាពាហ៍ពិពាហ៍រវាងបុរសនិងនារីមិនទាន់ដល់នីតិភាពជិត ២.៤០០ ករណី។

ខេត្ត អៀនបាយ ច្រានថយការរៀបអាពាហ៍ពិពាហ៍ រវាងបុរសនិងនារីដែលមិនទាន់ដល់នីតិភាព និងអាពាហ៍ពិពាហ៍រវាងញាតិលោហិត ảnh 1

ខេត្ត អៀនបាយ កំពុងបន្តរក្សាសហការីសហការិនី អ្នករាយការណ៍ចំនួន ១.៤៥០ ធ្វើការងារផ្សព្វផ្សាយ ចលនាបងប្អូនជនជាតិមិនរៀបអាពាហ៍ពិពាហ៍ រវាងបុរសនិងនារីមិនទាន់ដល់នីតិភាព និងមិនរៀបអាពាហ៍ពិពាហ៍រវាងញាតិលោហិត

ក្នុងនោះ ការរៀបអាពាហ៍ពិពាហ៍ រវាងបុរសនិងនារីមិនទាន់ដល់នីតិភាពពីខាងប្រពន្ធគឺចំនួន ១.៥៣៦ នាក់ (មានអត្រាជិត ៦៥ ភាគរយ) ជាង ៩០ ភាគរយ ចំនួនស្ត្រីរៀបអាពាហ៍ពិពាហ៍មិនទាន់ដល់នីតិភាពសុទ្ធតែសម្រាលកូនទី ៣ ឡើងទៅ ភាគច្រើនស្ថិតក្នុងក្របខ័ណ្ឌក្រុមគ្រួសារក្រីក្រ។

ខេត្ត អៀនបាយ ច្រានថយការរៀបអាពាហ៍ពិពាហ៍ រវាងបុរសនិងនារីដែលមិនទាន់ដល់នីតិភាព និងអាពាហ៍ពិពាហ៍រវាងញាតិលោហិត ảnh 2ការផ្សព្វផ្សាយមួយពេលស្តីពីការងារប្រជាសាស្រ្ត ការថែទាំសុខភាពបន្តពូជ - ផែនការគ្រួសារនៅទីរួមខេត្ត ងៀឡូ (ខេត្ត អៀនបាយ)

វេជ្ជបណ្ឌិត ឌិញ ធីមិញល្វៀន នាយិកាមជ្ឈមណ្ឌលសុខភាពស្រុក ត្រាមតូវ បានឱ្យដឹងថា កុមារកើតមកក្នុងករណីទាំងនេះច្រើនតែកើតជំងឺផឿក Conversion Disorder ពិការអំពីឆ្អឹង ពិការភាពបញ្ញា។ល។ ជាពិសេស មាន កុមារជិត ៥០ ភាគរយមានផ្ទុកហ្សែនជំងឺគ្រាប់ឈាមក្រហមពីកំណើតតំណពូជ thalassemia បច្ចុប្បន្នមិនទាន់មានវិធីសាស្រ្តព្យាបាលនៅឡើយ។

ខេត្ត អៀនបាយ ច្រានថយការរៀបអាពាហ៍ពិពាហ៍ រវាងបុរសនិងនារីដែលមិនទាន់ដល់នីតិភាព និងអាពាហ៍ពិពាហ៍រវាងញាតិលោហិត ảnh 3

សមាគមសហព័ន្ធនារីស្រុក ត្រាមតូវ ដំណើរការកសាងគំរូចំណុច "ភូមិ និគមមិនមានអ្នករៀបអាពាហ៍ពិពាហ៍រវាងបុរសនិងនារីមិនទាន់ដល់នីតិភាព និងមិនរៀបអាពាហ៍ពិពាហ៍រវាងញាតិលោហិត" នៅឃុំ ទុកដាន

ប្រឈមមុខនឹងតថភាពនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិខេត្ត អៀនបាយ បានរៀបចំជំនួបមុខព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ អ្នកមានកិត្យានុភាពជារឿយៗ ដើម្បីផ្សព្វផ្សាយ ពន្យល់ រៀបចំគំរូវង្សត្រកូលស្វ័យគ្រប់គ្រង បំពេញបន្ថែមចូលក្នុងសេចក្ដីកំណត់ សន្មតិមិនរៀបអាពាហ៍ពិពាហ៍ រវាងបុរសនិងនារីមិនទាន់ដល់នីតិភាពនិងមិនរៀបអាពាហ៍ពិពាហ៍ រវាងញាតិលោហិត។

សមាគមសហព័ន្ធនារីខេត្ត ក៏នៅតែបន្តរក្សានិងពង្រីកល្អតួនាទីរបស់សហការី សហការិនី អ្នករាយការណ៍ចំនួន ១.៤៥០ ធ្វើជាស្នូល ជំរុញខ្លាំងក្លាការងារផ្សព្វផ្សាយ ចលនាកូនក្មួយគ្រួសារ វង្សត្រកូលមិនរៀបអាពាហ៍ពិពាហ៍ រវាងបុរសនិងនារីមិនទាន់ដល់នីតិភាព និងមិនរៀបអាពាហ៍ពិពាហ៍ រវាងញាតិលោហិត។

អាស្រ័យហេតុដូច្នេះ ចំនួនរៀបអាពាហ៍ពិពាហ៍ រវាងបុរសនិងនារីមិនទាន់ដល់នីតិភាព និងរៀបអាពាហ៍ពិពាហ៍រវាងញាតិលោហិតបានថយចុះពីចំនួន ៤៣៦ ករណី (ឆ្នាំ ២០១៥) នៅចំនួន ៩៧ ករណី (ឆ្នាំ ២០២២)។ ខេត្ត អៀនបាយ ខិតខំប្រឹងប្រែងនឹងបញ្ចប់ស្ថានភាពរៀបអាពាហ៍ពិពាហ៍ រវាងបុរសនិងនារីមិនទាន់ដល់នីតិភាព និងអាពាហ៍ពិពាហ៍រវាងញាតិលោហិតនៅឆ្នាំ ២០២៥៕

អត្ថបទនិងរូបថត៖ ទៀនខាញ់
បញ្ចូលទិន្នន័យដោយ៖ អៀនថាញ់ 

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍