យុវនារី​ ចាម ខេត្ត អានយ៉ាង ក្នុងបរិយាកាសចម្រុះពណ៌ផលិតផលតម្បាញសំពត់សង្កិមប្រពៃណី

យុវនារី​ ចាម ខេត្ត អានយ៉ាង ក្នុងបរិយាកាសចម្រុះពណ៌ផលិតផលតម្បាញសំពត់សង្កិមប្រពៃណី

យុវនារី​ ចាម Haruone Sha I Dah និង Nosita Aly នៅភូមិ ភូមិស្វាយ ឃុំ ចូវផុង ទីរួមខេត្ត តឹនចូវ (ខេត្ត អានយ៉ាង) ក្នុងបរិយាកាសចម្រុះពណ៌ផលិតផលតម្បាញសំពត់សង្កិមប្រពៃណី

ព្រះតេជគុណ ចៅ សឺនហ៊ី ព្រះចៅអធិការវត្ត ស្រឡូង នៅឃុំ លឿងភី ស្រុក ទ្រីតូន (ខេត្ត អានយ៉ាង) គឺជាសិប្បករមួយអង្គក្នុងចំណោមសិប្បករអាចចារអក្សរ ខ្មែរ បុរាណនៅលើគម្ពីរសាស្ត្រាស្លឹករឹត

គម្ពីរសាស្ត្រាស្លឹករឹត បេតិកភណ្ឌវប្បធម៌អរូបីរបស់ជនជាតិ ខ្មែរ ខេត្ត អានយ៉ាង

គម្ពីរសាស្ត្រាស្លឹករឹតរបស់ជនជាតិ ខ្មែរ ខេត្ត អានយ៉ាង គឺជាបេតិកភណ្ឌវប្បធម៌ដ៏ល្អឯកមួយក្នុងចំណោមបេតិកភណ្ឌវប្បធម៌ដ៏ល្អឯកដែលបង្ហាញពីភាពប៉ិនប្រសប់ ទេពកោសល្យច្នៃប្រឌិតក្នុងកម្រិតបច្ចេកទេសនិងពុទ្ធិរបស់ជនជាតិ ខ្មែរ។

ការពិនិត្យមើលផលិតផលសៀងកិន ថាញ់ហូ មុនពេលវេចខ្ចប់ដាក់ធុងចែកចាយទៅទីផ្សារ

សៀងកិន ថាញ់ហូ - ភាពល្អឥតខ្ចោះរសជាតិវៀតណាម

សៀងកិន ថាញ់ហូ ជាផលិតផលរបស់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតផលិតកម្ម ពាណិជ្ជកម្ម ថាញ់ហូ នៅសង្កាត់ ឡុងថាញ់ ទីរួមខេត្ត តឹនចូវ (ខេត្ត អានយ៉ាង)។

ការប្រមូលផលស្រូវដោយម៉ាស៊ីនច្រូតបោកចម្រុះនៅស្រុក ថ្វយសឺន (ខេត្ត អានយ៉ាង)

ខេត្ត អានយ៉ាង - មជ្ឈមណ្ឌលបោះដុំស្រូវអង្ករតំបន់វាលទំនាបទន្លេ គឺវឡុង

ក្នុងខ្សែចង្វាក់តំណភ្ជាប់ផលិតកម្មស្រូវអង្ករ ខេត្ត អានយ៉ាង ខិតខំឱ្យមានពី ៥០ ដល់ ៧០% គោលការណ៍ត្រូវបានស្វ័យប្រវត្តិកម្មតាមរយៈកម្មវិធីឆ្លាតវៃ ចំនួន ៧០ ដល់ ៨០% នៃផ្ទៃដីធ្វើស្រែគុណភាពខ្ពស់ត្រូវបានផ្តល់លេខកូដសម្រាប់តំបន់ដាំដុះ។ ខេត្ត អានយ៉ាង តម្រង់ទិសដៅផ្នែកស្រូវអង្ករក្លាយជាចំណុចស្នូល កម្លាំងចលករនៃសេដ្ឋកិច្ចកសិកម្មទំនើបតំបន់វាលទំនាបទន្លេ គឺវឡុង និងប្រទេសទាំងមូល...

ក្តីរីករាយត្រេកអររបស់អ្នកស្រី ចៅ ង៉ុកយីវ គឺរក្សាបានរបរផលិតទឹកត្នោតរបស់បងប្អូនជនជាតិ ខ្មែរ នៅតំបន់ដែនដី បៃនូយ (ខេត្ត អានយ៉ាង)

នារី ខ្មែរ លើកកម្រិតផលិតផលពិសេសប្រចាំតំបន់ បៃនូយ

ដោយមានការយកចិត្តទុកដាក់អស់ពីចិត្តពីថ្លើម ថែរក្សារបរផលិតទឹកត្នោតប្រពៃណី អ្នកស្រី ចៅ ង៉ុកយីវ (កើតឆ្នាំ ១៩៨២) ជាជនជាតិ ខ្មែរ នៅតំបន់ ដែនដី បៃនូយ ស្រុក ទ្រីតូន (ខេត្ត អានយ៉ាង) បានរួមជាមួយមិត្រភក្ដិ មួយចំនួនបង្កើតក្រុមហ៊ុនភាគហ៊ុន Palmania ដើម្បី សម្រេចក្តីសុបិន លើកកម្រិតផលិតផលទឹកត្នោត ឆ្ពោះ ទៅរកគោលដៅនាំយកផលិតផលពិសេសប្រចាំតំបន់ ស្រុកកំណើតទៅកាន់បណ្តាតំបន់ដែនដីថ្មី។

ថ្ងៃធម្មតាបណ្តាផលិតផលនំម្សៅអាល់ម៉ុនរបស់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតផលិតកម្ម - ពាណិជ្ជកម្ម តៀនអាញ់ លក់ក្នុងចំនួនធំជិតបុណ្យចូលឆ្នាំថ្មីថែមទាំងលក់ទំនិញបានច្រើនជាងទៀតផង

ពាណិជ្ជសញ្ញានំម្សៅអាល់ម៉ុន តៀនអាញ់

ក្រោយពេលគ្របដណ្ដប់ពេញទីផ្សារក្នុងស្រុក បណ្តាផលិតផលនំម្សៅអាល់ម៉ុនរបស់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតផលិតកម្ម - ពាណិជ្ជកម្ម តៀនអាញ់ នៅភូមិ ធីហៃ ទីរួមស្រុក ជើមើយ ស្រុក ជើមើយ (ខេត្ត អានយ៉ាង) ត្រូវបានក្រុមហ៊ុនជ្រើសរើសចូលរួមកម្មវិធី "កម្មវិធីឃុំមួយផលិតផលមួយ" (OCOP) ដោយមានកី្តរំពឹងពាំនាំនំម្សៅអាល់ម៉ុន តៀនអាញ់ ចេញទៅទីផ្សារពិភពលោក។
របរធ្វើចង្រ្កាននៅឃុំ ភូ ថ ស្រុក ភូតឹន បច្ចុប្បន្ននៅតែត្រូវបានបន្តរក្សាពាំនាំមកនូវប្រភពប្រាក់ចំណូលស្ថិរភាពជូនប្រជាជននៅទីនេះ

បង្កើតការងារធ្វើជូនពលករជនបទនៅខេត្ត អានយ៉ាង

​បច្ចុប្បន្នខេត្ត អានយ៉ាង មានភូមិសិប្បកម្មចំនួន ២៩ ភូមិសិប្បកម្មប្រពៃណីសម្រេចលក្ខណៈវិនិច្ឆ័យ "ភូមិសិប្បកម្មហត្ថកម្មខ្នាតតូចខេត្ត អានយ៉ាង" ដោយមានចំនួន ៣.៧០៦ ក្រុមគ្រួសារផលិតកម្ម អាជីវកម្ម បង្កើតការងារធ្វើជូនជាង ១២.២០០ ពលករ។ ផ្សារភ្ជាប់ជាមួយភូមិសិប្បកម្ម ពលករធ្វើការជាប្រចាំជាង ១០.២០០ នាក់មានប្រាក់ចំណូលក្នុងមនុស្សមួយនាក់ពី ១,៥ លានដុងដល់ ៨ លានដុងក្នុងមួយខែ។
ភ្ញៀវទេសចរសម្របខ្លួនចូលទៅក្នុងបរិយាកាសវប្បធម៌របស់បងប្អូនជនជាតិ ខ្មែរ តំបន់ បៃនូយ (ខេត្ត អានយ៉ាង)

ខេត្ត អានយ៉ាង ចងសម្ពន្ធគ្នាអភិវឌ្ឍទេសចរណ៍

​ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ ទន្ទឹមនឹងភារកិច្ចកសាងរូបភាពទេសចរណ៍ខេត្តជាគោលដៅ "សុវត្ថិភាព - ស្និទ្ធស្នាល - ទាក់ទាញ" ខេត្ត អានយ៉ាង ក៏បានផ្តោតលើការចងសម្ពន្ធគ្នាអភិវឌ្ឍទេសចរណ៍ទៀតផង បញ្ជាក់ជំហររឹងមាំនៅលើផែនទីទេសចរណ៍ វៀតណាម ស្ថិតក្នុងចំណោមមូលដ្ឋានទាំង ១០ ទាក់ទាញភ្ញៀវទេសចរច្រើនបំផុតរបស់ប្រទេសទាំងមូល ។ល។
លែងក្របីជាផ្ទាំងគំនូរជនបទស្រែចម្ការដ៏ស្រស់ស្អាតអស្ចារ្យនៅក្នុងរដូវទឹកឡើងនៅខេត្ត អានយ៉ាង

ការចងចាំរដូវលែងក្របី

ចំពោះប្រជាជន វៀតណាម រូបភាពក្របីស្និទ្ធស្នាលជិតដិតយ៉ាងខ្លាំង ហើយត្រូវបានជ្រាបចូលក្នុងបទចម្រៀងនិងបទកំណាព្យ គំនូរ។ ដោយឡែកចំពោះប្រជាជននៅប៉ែកខាងលិចនៃភូមិភាគខាងត្បូងវិញ គឺក្របីស្ទើរតែដើរទន្ទឹមគ្នា ចែករំលែករាល់ការប្រឹងប្រែងរបស់កសិករក្នុងបុព្វហេតុ "ពង្រីកវប្បធម៌" តំបន់ដីរហោឋាន ធ្វើឱ្យកន្លែងនេះក្លាយទៅជាមានមនុស្សម្នាច្រើន កុះករសម្បូរ ស្តុកស្តម្ភ។
អ្នកស្រី នាង ភឿង (ទីពីរ ពីស្តាំទៅឆ្វេង) ណែនាំអ្នកម្តាយទាំងឡាយ បងៗ ស្រីនៅឃុំ អូឡឹម ស្រុក ទ្រីតូន (ខេត្ត អានយ៉ាង) ពីរបៀបវេចនំក៏ដូចជារបៀបលាយគ្រឿងផ្សំត្រៀមរៀបចំវេចនំ កាតំ

អញ្ជើញមកកាន់ បៃនូយ ពិសានំ កាតំ

កាតំតាមភាសា ខ្មែរ មានន័យថា "ផ្លែទទឹម" ជាប្រភេទនំត្រូវបានវេចដោយស្លឹកត្នោត។ នំ កាតំ មានអត្ថន័យនៃភាពគ្រប់គ្រាន់បរិបូណ៌ ដ៏ស្ដុកស្ដម្ភ ត្រូវបានធ្វើនាឱកាសពិធីបុណ្យទាន បុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិ ខ្មែរ។
ជនជាតិ ចាម ឥស្លាម យកឈ្មោះព្រះទាំង ២៥ អង្គដើម្បីដាក់ឈ្មោះឲ្យកូនក្មេងហើយឈ្មោះនេះនឹងតាមជាប់រហូតអស់មួយជីវិត។ ប្រសិនបើគ្រួសារចង់ផ្លាស់ប្តូរគឺគ្រួសារត្រូវរៀបចំគ្រឿងតង្វាយប្រហាក់ប្រហែលដូចពេលដាក់ឈ្មោះពីដំបូង

ពិធីកិច្ចដាក់ឈ្មោះឱ្យកូនរបស់ជនជាតិ ចាម ឥស្លាម

ការដាក់ឈ្មោះអោយកូនគឺជាពិធីកិច្ចពិសេសរបស់ជនជាតិ ចាម ឥស្លាម ខេត្ត អានយ៉ាង។ កូនក្មេងគ្រប់ៗ រូបកើតមកសុទ្ធតែត្រូវប្រារព្ធធ្វើពិធីកិច្ចនេះ។ ជនជាតិ ចាម ឥស្លាម យកឈ្មោះរបស់ព្រះទាំង ២៥ អង្គដើម្បីដាក់ឈ្មោះអោយកូនក្មេង។ ជាធម្មតា ពេលកូនក្មេងកើតមកបានពី ៧ ដល់ ៤០ ថ្ងៃ គ្រួសារជនជាតិ ចាម ឥស្លាម នឹងធ្វើពិធីដាក់ឈ្មោះអោយកូន។ អាស្រ័យទៅលើស្ថានភាពគ្រួសារដែលពិធីកិច្ចនេះត្រូវបានប្រារព្ធឡើងឆាប់ឬយឺត។ ក៏ប៉ុន្តែ កូនក្មេងគិតតាំង
មាន់ដុត អូរធំ ក្រោយពេលត្រូវបានដុតឆ្អឹនមានស្រទាប់ស្បែកខាងក្រៅពណ៌លឿងស្រួយ រសជាតិផ្អែមធម្មជាតិរួមបញ្ចូលក្លិនក្រអូបឆួលនៃស្លឹកក្រូចសើច ស្លឹកគ្រៃ

ភ្លក់រសជាតិមុខម្ហូបមាន់ដុត អូរធំ

ជាយូរយារណាស់មកហើយ ភ្ញៀវទេសចរអញ្ជើញមកកាន់បឹង អូរធំ នៅស្រុក ទ្រីតូន (ខេត្ត អានយ៉ាង) មិនត្រឹមតែដើម្បីសម្របខ្លួនចូលទៅក្នុងធម្មជាតិប៉ុណ្ណោះទេ ថែមទាំងជាដើម្បីមានឱកាសភ្លក់រសជាតិមុខម្ហូបឆ្ងាញ់ពិសេសប្រចាំតំបន់ - មាន់ដុត អូរធំ។
គោមួយនឹមបោលបង្កើនល្បឿននៅទីលានប្រណាំង

ពិធីប្រណាំងគោតាមប្រពៃណីរបស់ជនជាតិ ខ្មែរ នៅស្រុក ទ្រីតូន

ថ្មីៗ នេះនៅមណ្ឌលទេសចរណ៍ តាប៉ា -ស្វាយចេក ឃុំ នូយតូ ស្រុក ទ្រីតូន (ខេត្ត អានយ៉ាង) បានប្រព្រឹត្តឡើងពិធីប្រណាំងគោតាមប្រពៃណីស្រុក ទ្រីតូន ឆ្នាំ ២០២២។ ចូលរួមប្រណាំងក្នុងពិធីមានគោ ២៥ នឹមមកពីបណ្តាឃុំ ទីរួមស្រុក មានបងប្អូនជនជាតិ ខ្មែរ រស់នៅ។
របរត្បាញសំពត់សង្កិមប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ នៅភូមិ ស្រីសាកូដ ឃុំ វ៉ាន់យ៉ាវ ស្រុក ទិញបៀន ជាច្រើនឆ្នាំកន្លងទៅត្រូវបានថែរក្សានិងអភិវឌ្ឍ

បង្កើតការងាររកស៊ីចិញ្ចឹមជីវិតចីរភាពជូនបងប្អូនជនជាតិ ខ្មែរ នៅស្រុក ទិញបៀន

ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ជីវភាពរស់នៅបងប្អូនជនជាតិ ខ្មែរ នៅលើភូមិសាស្រ្តស្រុក ទិញបៀន (ខេត្ត អានយ៉ាង) ត្រូវបានកែលម្អឥតឈប់ឈរ មុខមាត់ភូមិស្រុកផ្លាស់ប្តូរជាវិជ្ជមាន។ នោះគឺជាលទ្ធផលនៃការអនុវត្តល្អនូវគោលការណ៍ គោលនយោបាយទាំងឡាយរបស់បក្សនិងរដ្ឋនៅតំបន់មានបងប្អូនជនជាតិ ខ្មែរ រស់នៅច្រើនកុះករ...
ប្រជាជនតាមព្រំដែននិងមធ្យោបាយដឹកជញ្ជូនទំនិញទៅមកឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ទិញបៀន នៅស្រុក ទិញបៀន (ខេត្ត អានយ៉ាង)

ផ្ដោះប្ដូរពាណិជ្ជកម្មនៅតំបន់ព្រំដែនខេត្ត អានយ៉ាង

ដោយមានច្រកទ្វារព្រំដែនអន្តរជាតិចំនួន ២ ទិញបៀន វិញសឿង ច្រកទ្វារព្រំដែនជាតិចំនួន ២ ខាញ់ប៊ិញ វិញហូយដុង ច្រកទ្វាររបៀងបន្ទាប់បន្សំចំនួន ១ បាក់ដាយ ផ្សារព្រំដែនចំនួន ១៣ ទីតាំងសម្រាប់ប្រមូលផ្តុំ ត្រួតពិនិត្យ ធ្វើនិយ័តកម្មទំនិញនាំចេញនាំចូលចំនួន ៤ អានយ៉ាង ជាខេត្តមានឧត្តមភាពដើម្បីអភិវឌ្ឍសេដ្ឋកិច្ចពាណិជ្ជកម្មព្រំដែន។ មិនត្រឹមតែបង្កើតប្រភពផ្គត់ផ្គង់ទំនិញដ៏សំបូរបែបប៉ុណ្ណោះទេ ការអភិវឌ្ឍសេដ្ឋកិច្ចពាណិជ្ជកម្ម
កងកម្លាំងសុខាភិបាលបាញ់ថ្នាំសម្លាប់មេរោគ កម្ចាត់ដង្កូវទឹកឬកូនដង្កូវទឹកនៅសង្កាត់ មីគ្វី ទីក្រុង ឡុងស្វៀន (ខេត្ត អានយ៉ាង)

មិនធ្វេសប្រហែសនឹងជំងឺគ្រុនឈាម

គ្រុនឈាមគឺជាជំងឺឆ្លងស្រួចស្រាវធ្ងន់ធ្ងរ អាចបង្កឱ្យមានការរាតត្បាតដោយសារវីរុសដាំង បង្កឡើង។ ជំងឺឆ្លងរាលដាលដោយសារមូសខ្លាខាំអ្នកជំងឺឆ្លងវីរុសបន្ទាប់មកចម្លងជំងឺអោយអ្នកមិនមានជំងឺតាមរយៈស្នាមខាំ។ រហូតមកទល់ពេលនេះ ជំងឺគ្រុនឈាមមិនទាន់មានវ៉ាក់សាំងបង្ការជំងឺ ហើយមិនទាន់មានថ្នាំព្យាបាលដ៏ប្រសិទ្ធភាពពិសេសឡើយ វិធានការបង្ការជំងឺជាចម្បង ហើយមានប្រសិទ្ធភាពបំផុតគឺកម្ចាត់មូស កម្ចាត់ដង្កូវទឹកឬកូនដង្កូវទឹកនិងបង្ការមូសខាំ។
មុខម្ហូបកណ្តុរស្រែខ្វៃក្នុងពាងតែងតែធ្វើឲ្យពេញចិត្តអ្នកដែលប៉ិនប្រសព្វខាងហូបចុក

កណ្តុរស្រែជាលក្ខណៈវិសេសវិសាលនៃភោជនាហារតំបន់ប៉ែកខាងលិចនៃភូមិភាគខាងត្បូង

មិនដឹងថាកណ្ដុរស្រែបានក្លាយជាមុខម្ហូបដ៏ពេញនិយមតាំងពីពេលណាឡើយមិនត្រឹមតែនៅក្នុងខេត្ត អានយ៉ាង ប៉ុណ្ណោះទេ ថែមទាំងមាននៅគ្រប់ខេត្តក្នុងតំបន់ប៉ែកខាងលិចនៃភូមិភាគខាងត្បូងផងដែរ។ គ្រាន់តែដឹងជាក់ម្យ៉ាងថាឥឡូវនេះតំបន់ជនបទជាច្រើននៅតំបន់ប៉ែកខាងលិចនៃភូមិភាគខាងត្បូងសុទ្ធតែមានមុខម្ហូបសាច់កណ្តុរពិសេសប្រចាំតំបន់។
ព្រះតេជគុណ ចៅទី ព្រះចៅអធិការវត្ត ស្វាយសទំនើបឃុំ នូយទោ ស្រុក ទ្រីតូន (ខេត្ត អានយ៉ាង) បង្ហាត់បង្រៀនពីបច្ចេកទេសចារអក្សរលើស្លឹករឹត

ធ្វើឌីជីថលភាវូបនីយកម្មបេតិកភណ្ឌអក្សរលើសាស្រ្តាស្លឹករឹតរបស់ជនជាតិ ខ្មែរ

គម្ពីរសាស្ត្រាស្លឹករឹតគឺជាគម្ពីរព្រះធម៌ព្រះពុទ្ធសាសនាត្រូវបានចារដោយភាសា ខ្មែរ បុរាណឬក៏ភាសា បាលី នៅលើស្លឹករឹត មានតាំងពីសតវត្សទី ១៩។ នេះគឺជារតនៈវត្ថុរបស់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត អានយ៉ាង និយាយដោយឡែក បងប្អូនជនជាតិ ខ្មែរ ណាមបូ និយាយរួម។
ម៉ាំគ្រប់ប្រភេទដែលមានឈ្មោះបោះសំឡេងត្រូវបានដាក់តាំងលក់នៅផ្សារ ចូវដុក (ខេត្ត អានយ៉ាង)

ចូវដុក ធានីនៃម៉ាំរបស់តំបន់ ណាមបូ

របរធ្វើម៉ាំនៅស្រុក ចូវដុក (ខេត្ត អានយ៉ាង) ត្រូវបានកកើតឡើងជាង ១០០ ឆ្នាំមកហើយ។ ប្រសិនបើកាលពីដើម ម៉ាំ ចូវដុក ផ្តោតតែលើប្រភេទត្រីមួយចំនួនតែប៉ុណ្ណោះ រីឯសព្វថ្ងៃនេះវិញ ម៉ាំ ចូវដុក សម្បូរបែបអំពីផលិតផលនិងគំរូម៉ូដែលដោយមានម៉ាំជាង ២០ ប្រភេទដូចជា៖ ម៉ាំត្រីលិញ ក្ដាមសេកប្រៃ ម៉ាំត្រីផ្ទក់ស្រែ ម៉ាំត្រីកំភ្លាញ ម៉ាំថៃ ម៉ាំល្ហុង។ល។
វត្ត តាប៉ា ជាវត្ត ខ្មែរ មានស្ថាបត្យកម្មស្រស់ស្អាតដ៏ល្អឯកនិងគំរូតួយ៉ាងនៅស្រុក ទ្រីតូន (ខេត្ត អានយ៉ាង)

មោទនភាពតំបន់ដែនដីខេត្ត អានយ៉ាង

តំបន់ដែនដីខេត្ត អានយ៉ាង ផ្សារភ្ជាប់ជាមួយនឹងកេរ្តិ៍ឈ្មោះរបស់មន្ត្រី មហាបុរសល្បីៗ ដូចជា ថ្វាយ ង៉ុកហូវ ង្វៀន ហ៊ឺវកាញ់ អតីតប្រធានរដ្ឋ តូន ឌឹកថាំង អតីតនាយករដ្ឋមន្ត្រី វ៉ វ៉ាន់កៀត ។ល។ ឆ្លងកាត់រយៈកាល ១៩០ ឆ្នាំកកើតនិងអភិវឌ្ឍ ខេត្ត អានយ៉ាង នាពេលបច្ចុប្បន្ននេះបានអភិវឌ្ឍ ដោយបោះជំហាន លោតផ្លោះ ជាមោទនភាពរបស់តំបន់វាលទំនាបទន្លេ គឺវឡុង និងទូទាំងប្រទេស ។ល។
វិញ្ញាសាកីឡាលោតឆ័ត្រហោះនៅតំបន់ នូយតូ គឺជាផលិតផលទេសចរណ៍ថ្មីមួយក្នុងចំណោមផលិតផលទេសចរណ៍ថ្មីទាំងឡាយ រួមចំណែកជម្រុញស្រុក ទ្រីតូន អភិវឌ្ឍសេដ្ឋកិច្ច

សម្រស់និទាឃរដូវនៅស្រុកតំបន់ភ្នំ ទី្រតូន

និទាឃរដូវថ្មីកំពុងឈានមកដល់ បងប្អូនជនជាតិ ខ្មែរ នៅសុ្រក ទី្រតូន (ខេត្ត អានយ៉ាង) ត្រេកអរ សោមនស្សរីករាយ មិនតឹ្រមតែដោយសារស្ថានភាពជំងឺរាតត្បាតតូ្រវបានគ្រប់គ្រងយ៉ាងល្អ ជីវភាពរស់នៅរបស់ប្រជាជនតូ្រវបានគិតគូរយ៉ាងហ្មត់ចត់នោះទេ តែលើសពីនោះទៅទៀត គឺការប្រែមុខមាត់ថ្មីនៅតាមភូមិស្រុក និគមជនបទនីមួយៗ…។
ចម្ការត្រសក់របស់បងស្រី ង្វៀនធុយលិញ នៅភូមិ ប៊ិញ ថាញ់ ឃុំ ប៊ិញថាញ់ ស្រុក ថ្វាយសឺន (ខេត្ត អានយ៉ាង) ផ្តល់ទិន្នផល ៣ តោនក្នុង ១.០០០ ម៉ែត្រការ

ក្លាយជាអ្នកមានលើផ្ទៃដីធ្វើស្រែមិនសូវមានប្រសិទ្ធភាព

អាស្រ័យដោយហ៊ានសាកល្បងក្នុងការផ្លាស់ប្ដូរផ្ទៃដីធ្វើស្រែមិនសូវមានប្រសិទ្ធភាពទំហំ ៣ ហិកតាងាកទៅរកទម្រង់រូបភាព ពហុវប្បកម្មលោក ង្វៀនវ៉ាន់ថឹត នៅភូមិ ប៊ិញថាញ់ ឃុំ ប៊ិញថាញ់ ស្រុក ថ្វាយសឺន (ខេត្ត អានយ៉ាង) ទទួលបានប្រាក់ចំណូលស្ថិរភាព បង្កើតការងារធ្វើតាមរដូវកាលអោយពលករពី ៥ ដល់ ១០ នាក់នៅមូលដ្ឋានជាមួយនឹងប្រាក់ខែជាមធ្យមក្នុងមនុស្សម្នាក់ ១២០.០០០ ដុងក្នុងមួយថ្ងៃ។
ចែកសន្លឹកឆ្នោតជូនម្ចាស់ឆ្នោតជាបងប្អូនជនជាតិ ខ្មែរ នៅមណ្ឌលបោះឆ្នោត ភូមិ តាង៉ាវ ឃុំ អានភូ ស្រុក ទិញបៀន ខេត្ត អានយ៉ាង

បងប្អូនជនជាតិ ខ្មែរ នៅខេត្ត អានយ៉ាង អញ្ជើញចេញទៅបោះឆ្នោតយ៉ាងម្នីម្នា

រួមជាមួយម្ចាស់ឆ្នោតក្នុងទូទាំងប្រទេស នាថ្ងៃទី ២៣ ខែ ឧសភា បងប្អូនជនជាតិ ខ្មែរ នៅស្រុកជាប់ព្រំដែនទាំងពិរគឺ ទ្រីតូន ទិញបៀន រួមជាមួយម្ចាស់ឆ្នោតជាង ១,៦៣ លាននាក់ក្នុងទូទាំងខេត្ត អានយ៉ាង បានអនុវត្តសិទ្ធិនិងកាតព្វកិច្ចបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រសម្រាប់រដ្ឋសភានីតិកាលទី ១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិ ២០២១-២០២៦។
លោកនាយករដ្ឋមន្រ្តី ផាមមិញជិញ អញ្ជើញមកត្រួតពិនិត្យការងារបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ - ១៩ តាមខ្សែបន្ទាត់ព្រំដែនភាគនិរតីនៅឯតំបន់ប៉ុស្តិ៍ការពារព្រំដែន វិញងឿន កងទ័ពការពារព្រំដែនខេត្ត អានយ៉ាង

លោកនាយករដ្ឋមន្ត្រី ផាមមិញជិញ អញ្ជើញមកត្រួតពិនិត្យការងារបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមខ្សែបន្ទាត់ព្រំដែនភាគនិរតី

កាលពីរសៀលថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០២១ លោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ​ អញ្ជើញ មក​ត្រួត​ពិនិត្យ​ការងារបង្ការ ទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ តាមខ្សែបន្ទាត់ព្រំដែនភាគនិរតីធ្វើការ​ជាមួយ​នឹង បញ្ជាការដ្ឋាន​​កង​ទ័ព​ការ​ពារព្រំដែនខេត្ត អានយ៉ាង។ អញ្ជើញចូលរួមដំណើរការត្រួត​ពិនិត្យនេះ មានឧប នាយករដ្ឋមន្ត្រី លោក ឡេវ៉ាន់ថាញ់ និង​ថ្នាក់ដឹកនាំ​ក្រសួង ផ្នែក មូលដ្ឋានផ្សេងៗ ទៀតផង៕
កងកម្លាំងសមត្ថកិច្ចពង្រាយកម្លាំងដើរល្បាតតាមផែនការនៅតំបន់ព្រំដែនភាគនិរតី។ រូបថត៖ វូស៊ិញ - ទីភ្នាក់ងារព័ត៌មានវៀតណាម

កងទ័ពការពារព្រំដែនខេត្ត អានយ៉ាង បង្កើនការបង្ការ ទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន

ប្រឈមនឹងការប្រែប្រួលដ៏ស្មុគស្មាញនៃការរាលដាលជំងឺកូវីដ - ១៩ នៅតំបន់ព្រំដែនភាគនិរតី កងកម្លាំង ការពារ ព្រំដែនខេត្ត អានយ៉ាង សហការជាមួយកងកម្លាំងសមត្ថកិច្ចទាំងឡាយរបស់ខេត្ត បង្កើនការ ត្រួតពិនិត្យ គ្រប់គ្រង ធានាប្រចាំការ ឆ្លើយតប ប្រតិកម្មរហ័ស ២៤/៤៤ ម៉ោងនៅឯស្ថានីយ៍ ប៉ុស្តិ៍ត្រួតពិនិត្យ តាមបណ្តោយខ្សែបន្ទាត់ ព្រំដែនក្នុងគោលបំណងទប់ស្កាត់អ្នកចេញ ចូលតាមព្រំដែនខុសច្បាប់ ប្តេជ្ញាចិត្តមិន អោយមានការឆ្លងរាលដាលជំងឺចូល
កងកម្លាំងបង្ការប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃជំងឺកូវីដ-១៩ ខេត្ត អានយ៉ាង ត្រួតពិនិត្យវាស់សីតុណ្ហភាព រាងកាយអ្នកបើកបររថយន្តឆ្លងដែនចូលប្រទេស វៀតណាម

ខេត្ត អានយ៉ាង បង្កើនការបង្ការ ប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃជំងឺកូវីដ - ១៩ នៅតាមខ្សែបន្ទាត់ព្រំដែន

នៅចំពោះមុខការប្រែប្រួលដ៏ស្មុគស្មាញនៃការរាលដាលជំងឺកូវីដ - ១៩ នៅតំបន់ជាប់ព្រំដែនភាគខាងនិរតីដែលស្ថិតលើភូមិសាស្ត្រខេត្ត អានយ៉ាង ដើម្បីបង្ការទប់ស្កាត់ កាត់បន្ថយប្រភពជំងឺឆ្លងរាល ដាលជាអតិបរមា ខេត្ត អានយ៉ាង បានម្ចាស់ការដំណើរការនូវវិធានការជាច្រើន អនុវត្តយ៉ាងតឹងរឹងនូវ "សារ ៥ K” ឬ “៥ កុំ” តាមសារអប់រំរបស់ក្រសួងសុខាភិបាល ។ល។
លោកស្រី ទ្រឿងធីង៉ុកអាញ់ អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាម អញ្ជើញប្រគេន ទេយ្យវត្ថុដល់ ព្រះសង្ឃវត្ត ស្រឡូង (ឃុំ លឿងភី ស្រុក ទ្រីតូន ខេត្ត អានយ៉ាង)

គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាម ជូនពរបុណ្យឆ្នាំចូលថ្មីបងប្អូនជនជាតិ ខ្មែរ

នាថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០២១ ក្រុមការងាររបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាម ដោយមានលោកស្រី ទ្រឿងធីង៉ុកអាញ់ អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាម ធ្វើជាប្រធានក្រុមការងារបានអញ្ជើញមកសួរសុខទុក្ខជូនពរបុណ្យចូលឆ្នាំថ្មីជាប្រពៃណីឆ្នាំ ២០២១ របស់បងប្អូនជនជាតិ ខ្មែរ នៅស្រុក ទ្រីតូន ខេត្ត អានយ៉ាង៕
ដាក់ប៉ុស្តិ៍ត្រួតពិនិត្យប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលជំងឺនៅតំបន់ព្រំដែន

ដាក់ប៉ុស្តិ៍ត្រួតពិនិត្យប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលជំងឺនៅតំបន់ព្រំដែន

ខេត្ត អានយ៉ាង មានខ្សែបន្ទាត់ព្រំដែនជិត ១០០ គីឡូម៉ែត្រជាប់នឹងប្រទេសជាមិត្ត កម្ពុជា មានច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនជាតិចំនួន ២ និងផ្លូវលំ ច្រកបើកដោយប្រជាជនជាច្រើនបានជាហានិភ័យនៃការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩ ពីប្រជាជនចេញ ចូលតាមព្រំដែនខុសច្បាប់មានយ៉ាងខ្ពស់។