ពាណិជ្ជសញ្ញានំម្សៅអាល់ម៉ុន តៀនអាញ់

ថ្ងៃធម្មតាបណ្តាផលិតផលនំម្សៅអាល់ម៉ុនរបស់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតផលិតកម្ម - ពាណិជ្ជកម្ម តៀនអាញ់ លក់ក្នុងចំនួនធំជិតបុណ្យចូលឆ្នាំថ្មីថែមទាំងលក់ទំនិញបានច្រើនជាងទៀតផង
ថ្ងៃធម្មតាបណ្តាផលិតផលនំម្សៅអាល់ម៉ុនរបស់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតផលិតកម្ម - ពាណិជ្ជកម្ម តៀនអាញ់ លក់ក្នុងចំនួនធំជិតបុណ្យចូលឆ្នាំថ្មីថែមទាំងលក់ទំនិញបានច្រើនជាងទៀតផង

ក្រោយពេលគ្របដណ្ដប់ពេញទីផ្សារក្នុងស្រុក បណ្តាផលិតផលនំម្សៅអាល់ម៉ុនរបស់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតផលិតកម្ម - ពាណិជ្ជកម្ម តៀនអាញ់ នៅភូមិ ធីហៃ ទីរួមស្រុក ជើមើយ ស្រុក ជើមើយ (ខេត្ត អានយ៉ាង) ត្រូវបានក្រុមហ៊ុនជ្រើសរើសចូលរួមកម្មវិធី "កម្មវិធីឃុំមួយផលិតផលមួយ" (OCOP) ដោយមានកី្តរំពឹងពាំនាំនំម្សៅអាល់ម៉ុន តៀនអាញ់ ចេញទៅទីផ្សារពិភពលោក។

យោងតាមបង ត្រឹន ឡេហ៊ុង នាយកក្រុមហ៊ុននំម្សៅអាល់ម៉ុន តៀនអាញ់ រួមមានបណ្តាប្រភេទនំផ្អែម ត្រូវបានផលិតតាមរូបមន្តបន្តវេនក្នុងត្រកូល។ ដើម្បីបង្កើតលក្ខណៈដោយឡែកអោយផលិតផល បងបានច្នៃបង្កើតឈុត ឧបករណ៍ពុម្ពនំតាមរូបផ្កា ៥ ស្រទាប់ហើយបានចុះបញ្ជីសិទ្ធិផ្តាច់មុខគំរូម៉ូដែល។

ពាណិជ្ជសញ្ញានំម្សៅអាល់ម៉ុន តៀនអាញ់ ảnh 1ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតផលិតកម្ម - ពាណិជ្ជកម្ម តៀនអាញ់ ធ្វើនំជាច្រើនប្រភេទប៉ុន្តែនំម្សៅអាល់ម៉ុនផ្កាអង្គា ៥ ស្រទាប់ដោយមាន ៣ រសជាតិនៅតែជាចម្បងដាក់តាំងលក់នៅផ្សារទំនើប ហាងងាយស្រួលគ្រប់ខេត្តនៅវាលទំនាបទន្លេ គឺវឡុង និងក្នុងទូទាំងប្រទេស

ផលិតផលចម្បងរបស់ក្រុមហ៊ុនគឺបណ្តាប្រភេទនំម្សៅអាល់ម៉ុន៖ សណ្ដែកដី ល្ង សូកូឡា។ល។ មានរសជាតិផ្អែមម្លាន់សមល្មម សម្បកមិនបែកខ្ទេចខ្ទីឬក៏ជាប់ដៃ ពិសាស្រួយរលាយ។ ដើម្បីថែរក្សារឹងមាំគុណភាព សិប្បកម្មថែមទាំងវិនិយោគខ្សែចង្វាក់ម៉ាស៊ីនទំនើប ខ្សែចង្វាក់ពេញលេញតាំងពីដំណាក់កាលច្របាច់ម្សៅ កាត់នំ អាំងនំរហូតដល់វេចខ្ចប់និងរក្សាទុកផលិតផល។

ពាណិជ្ជសញ្ញានំម្សៅអាល់ម៉ុន តៀនអាញ់ ảnh 2ថ្ងៃធម្មតាបណ្តាផលិតផលនំម្សៅអាល់ម៉ុនរបស់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតផលិតកម្ម - ពាណិជ្ជកម្ម តៀនអាញ់ លក់ក្នុងចំនួនធំជិតបុណ្យចូលឆ្នាំថ្មីថែមទាំងលក់ទំនិញបានច្រើនជាងទៀតផង

មានគុណភាពលេចធ្លោជាងគេ នំម្សៅអាល់ម៉ុន តៀនអាញ់ ត្រូវបានពិនិត្យជ្រើសរើសពីរដងជាផលិតផលឧស្សាហកម្មជនបទគំរូនៅតំបន់វាលទំនាបទន្លេ គឺវឡុង ផលិតផលគំរូលំដាប់ថ្នាក់ជាតិ ផលិតផល OCOP ផ្កាយ ៤ លំដាប់ថ្នាក់ខេត្ត ត្រូវបានចែកចាយនៅតាមខេត្តភូមិភាគខាងត្បូង ភូមិភាគកណ្តាល ភូមិភាគខាងជើង តីង្វៀន និងនាំចេញទៅកាន់ប្រទេស កម្ពុជា តាំងពីឆ្នាំ ២០១១ ត្រូវបានអតិថិជនវាយតម្លៃខ្ពស់៕

អត្ថបទនិងរូបថត៖ កុងម៉ាវ
បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍