បច្ចុប្បន្នខេត្ត អានយ៉ាង មានភូមិសិប្បកម្មចំនួន ២៩ ភូមិសិប្បកម្មប្រពៃណីសម្រេចលក្ខណៈវិនិច្ឆ័យ "ភូមិសិប្បកម្មហត្ថកម្មខ្នាតតូចខេត្ត អានយ៉ាង" ដោយមានចំនួន ៣.៧០៦ ក្រុមគ្រួសារផលិតកម្ម អាជីវកម្ម បង្កើតការងារធ្វើជូនជាង ១២.២០០ ពលករ។

ផ្សារភ្ជាប់ជាមួយភូមិសិប្បកម្ម ពលករធ្វើការជាប្រចាំជាង ១០.២០០ នាក់មានប្រាក់ចំណូលក្នុងមនុស្សមួយនាក់ពី ១,៥ លានដុងដល់ ៨ លានដុងក្នុងមួយខែ។

លោក ឌិញ ហ៊ុងកឿង នៅភូមិសិប្បកម្មតម្បាញឫស្សី ឡុងយ៉ាង ឃុំ ឡុងយ៉ាង ស្រុក ជើមើយ បានឲ្យដឹងថា សិប្បកម្មតម្បាញនៅ ឡុងយ៉ាង ត្រូវបានបង្កើតឡើងនិងអភិវឌ្ឍកាលពីជាង ១០០ ឆ្នាំមុន។ ទូទាំងឃុំមានជាង ៨០ ក្រុមគ្រួសារ ពលករចំនួន ៣៥០ នាក់ជំនាញខាងផលិតច្រែង កញ្រែ្ជង ល្អី ចង្អេរជា ដើម។ ទោះបីជាមិនសូវរីកចម្រើនដូចពីមុនក៏ដោយ ក៏ប៉ុន្តែក្រុមគ្រួសារទាំងឡាយនៅក្នុងភូមិនៅតែរស់បានពីមុខរបរដោយមានប្រាក់ចំណូលពី ៤០.០០០ ដល់ ២០០.០០០ ដុងក្នុងមួយថ្ងៃ។

លោក ង្វៀន វ៉ាន់ហ៊ិញ នាយខណ្ឌរដ្ឋបាលអភិវឌ្ឍន៍ជនបទខេត្ត អានយ៉ង បានឲ្យដឹងថា៖ ឥឡូវនេះខេត្ត អានយ៉ាង មានភូមិសិប្បកម្មថ្មីៗ បន្ថែមជាច្រើនផលិតផលិតផលហត្ថកម្មវិចិត្រសិល្បៈដូចជា៖ កន្ទេលចចូត (ទីរួមខេត្ត តឹនចូវ) វិចិត្រសិល្បៈឫស្សី Bambusa maculata Widjaja គំនូរស្លឹកត្នោត (ស្រុក ទ្រីតូន) ត្បាញត្រកៀតប៉ោង (ស្រុក ថ្វយសឺន) ជាដើម។

បច្ចុប្បន្ននេះ ភូមិសិប្បកម្មនៅខេត្ត អានយ៉ាង មានការអភិវឌ្ឍគួរសម បង្កើតការ ងារធ្វើជាច្រើន រួមចំណែកលើកកម្ពស់ប្រាក់ចំណូលជូនពលករជនបទ៕
អត្ថបទនិងរូបថត៖ កុងម៉ៅ
បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ